ABA ដាក់ឲ្យដំណើរការកម្មវិធី DigiGuard ដើម្បីភាពងាយស្រួលរបស់អ្នកប្រើប្រាស់ សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម
01/Feb/2021

ធនាគារ ABA ជាធនាគារឈានមុខរបស់កម្ពុជាផ្នែកសេវាហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យដំណើរការជាផ្លូវការនូវ ABA DigiGuard ជាកម្មវិធីបង្កើតលេខសម្ងាត់តាមសារ SMS សម្រាប់ការផ្ទៀងផ្ទាត់ពីរស្រទាប់នៅលើសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ។
កម្មវិធី ABA DigiGuard បំបាត់ភាពស្មុគស្មាញទាំងអស់ក្នុងការប្រើប្រាស់ឧបករណ៍បង្កើតកូដ (hard token) សម្រាប់ការផ្ទៀងផ្ទាត់ពីរកត្តានៅលើធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់ដោយខ្លួនឯងបានកាន់តែងាយស្រួលជាមួយទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ខណៈពេលដែលកំពុងប្រើប្រាស់ធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB)។ ឥឡូវនេះ កម្មវិធីនេះអាចប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់សកម្មភាពហិរញ្ញវត្ថុរបស់គណនី និងអនុញ្ញាតសំណើប្រតិបត្តិការប្រកបដោយសុវត្ថិភាព។
កម្មវិធី ABA DigiGuard មានសម្រាប់ដោនឡូតដោយឥតគិតថ្លៃនៅលើ Apple App Store និង Google Play Store។
ដើម្បីដឹងបន្ថែមអំពីរបៀបបើកដំណើរការកម្មវិធី ABA DigiGuard នៅលើប្រូហ្វាលសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) និងប្រើប្រាស់កម្មវិធីនេះសម្រាប់ធ្វើការផ្ទៀងផ្ទាត់ សូមចូលទៅកាន់ទំព័រ កម្មវិធី ABA DigiGuard របស់ធនាគារយើង។