13/04/2021
ថ្ងៃនេះ ធនាគារប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវទីតាំងស្វ័យសេវា ABA 24/7 ទីប្រាំពីររបស់ខ្លួនដែលមានទីតាំងនៅក្នុងសង្កាត់អូរបែកក្អម រាជធានីភ្នំពេញ។
អតិថិជនជាទីគោរព ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ ហើយយើងខ្ញុំឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការទុកចិត្ត និងទំនុកចិត្តក្នុងការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ។
08/04/2021
ធនាគារ ABA មានសេចក្តីរីករាយដែលបានធ្វើការបរិច្ចាគទឹកប្រាក់ 5,000 ដុល្លារអាមេរិក និងផ្តល់ការគាំទ្រផ្នែកសម្ភារជូនអង្គការ EmbraceAbility ដែលមានគោលបំណងលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពសហគមន៍ និងបរិយាប័ន្ន តាមរយៈការអប់រំ និងកីឡា។
05/04/2021
ធនាគារ ABA ត្រូវបានទទួលស្គាល់ជា “ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2021” ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញលំដាប់ពិភពលោក។ ការទទួលស្គាល់នេះទទួលបានប្រាំពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance។
ធនាគារ ABA សូមអបអរសាទរចំពោះពាណិជ្ជករ 100 រូបដែលបានឈ្នះរង្វាន់ជាសាច់ប្រាក់ $50 សម្រាប់ការដំណើរការប្រតិបត្តិការជោគជ័យតាមកម្មវិធី PayWay Mobile បានយ៉ាងហោចចំនួន 5 ក្នុងមួយថ្ងៃ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចាប់ពីថ្ងៃទី 1 ដល់ 30 មីនា 2021។
02/04/2021
ដើម្បីគាំទ្រកិច្ចប្រឹងប្រឹងរបស់រដ្ឋាភិបាលក្នុងការបង្កើនការប្រើប្រាស់ប្រាក់រៀល ធនាគារ ABA មានសេចក្តីរីករាយក្នុងការប្រកាសពីការបង្កើនអត្រាការប្រាក់របស់ខ្លួនសម្រាប់បញ្ញើកាលកំណត់ជាប្រាក់រៀលដូចខាងក្រោម។
01/04/2021
អតិថិជនធនាគារ ABA សញ្ជាតិអាមេរិកមានកាតព្វកិច្ច ផ្តល់ព័ត៌មានលេខសម្គាល់អ្នកជាប់ពន្ធអាមេរិក ដើម្បីឲ្យធនាគារអាចរៀបចំរបាយការណ៍គ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយជូនទីភ្នាក់ងាររបស់រដ្ឋាភិបាល។
យើងខ្ញុំសូមរំលឹកលោកអ្នកឲ្យមានការប្រុងប្រយ័ត្នបន្ថែមពាក់ព័ន្ធនឹងសារដែលលោកអ្នកទទួលបាន ហើយអះអាងថាមកពីធនាគារ ABA។
31/03/2021
ធនាគារ ABA បានទទួលលិខិតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គង់ វិបុល អគ្គនាយក ពន្ធដារ ដែលកោតសរសើរនូវការរួមចំណែករបស់ធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ ក្នុងប្រទេសសម្រាប់ឆ្នាំ 2020។
15/03/2021
មុខងារមួយក្នុងចំណោមមុខងារដ៏ពេញនិយមបំផុតនៅក្នុងកម្មវិធី ABA Mobile គឺ E-Cash ជាសេវាដកប្រាក់មិនប្រើកាត ទទួលបានការដំឡើងសមត្ថភាពដ៏សំខាន់មួយ ដោយអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឆ្លងរូបិយប័ណ្ណបានដើម្បីឲ្យអ្នកមានភាពបត់បែន និងងាយស្រួលជាងមុន។
Page 1 of 42.