ធនាគារ ABA ទទួលបានការសសើរពីធនាគារ Commerzbank

05/08/2016

ធនាគារ ABA ទទួលបានការសសើរពីធនាគារ Commerzbankធនាគារ ABA ទទួលបានការសសើរពីធនាគារ Commerzbank

ធនាគារ ABA ដែលជាធនាគារនាំមុខគេ នៅប្រទេសកម្ពុជា  ត្រូវបានទទួលការ សសើរថាជា ធនាគារ  ដែលមានការប្រាស័យទាក់ទងល្អបំផុត  ប្រចាំឆ្នាំ2015   ពីធនាគារ Commerzbank ដែលមាន មូលដ្ឋាននៅ ប្រទេសអាល្លឺម៉ង់។

ជារៀងរាល់ឆ្នាំ  ធនាគារ Commerzbank  បានផ្តល់កា រសរសើរទៅដល់ ដៃគូរធនាគារដែលល្អបំផុត ពាសពេញពិភពលោក   ដោយទទួលស្គាល់ពីគុណតំលៃនៃ ការប្រឹងប្រែង   ការមានតម្លាភាព   ការបើក ទូលាយទៅលើការ ប្រាស័យទាក់ទង   និងរបៀបរបបនៃការ “ផ្តល់អោយ និងទទួលយក” ដែល ឈានទៅ ដល់អាជីវកម្ម អន្តរធនាគារ។ ដោយផ្តើមចេញពី ដៃគូរសហគ្រិនភាព  ជាមួយគោលការណ៏និរន្ត៏ភាព និងទំនាក់ទំនងអាជីវកម្ម យូរអង្វែង  គឺជាមូលហេតុដែលធនាគារ ABA ត្រូវបានទទួលការ សសើរនៅក្នុងឆ្នាំ២០១៥នេះ។

លោក Zhiger Atchabarov ដែលជា ប្រធាននា យកដ្ឋាន ទំនាក់ទំនងអន្តរជាតិ  របស់ធនាគារ ABA បាន ផ្តល់អនុសាសន៏ថា  “យើងពិតជាមាន កិត្តយសណាស់  ដែលទទួលបានការសសើរនេះ។ វាបានឆ្លុះ បព្ចាំាងពីការ អនុវត្តន៏តាមការណែនាំ  របស់ធនាគារដៃគូរ   ប្រកបដោយបទដ្ឋានខ្ពស់  នៃការប្រតិបត្តិ ក្នុងអាជីវកម្មរបស់ខ្លួន  ព្រមទាំងការសហប្រតិបត្តិការឥតខ្ជោះ   រវាងធនាគារ ABA និងធនាគារ  Commerzbank  ដែលបាននឹង ជាធនាគារដៃគូរ ក្នុងកំឡុងពេលជាង ៧ឆ្នាំកន្លងមកនេះ” ។

សាវតា របស់ធនាគារ Commerzbank
ធនាគារ Commerzbank ដែលមានទីស្នាក់ ការនៅទីក្រុង Frankfurt បានបង្ហាញនូវភាពខ្លាំង  ជាមួយនឹង បណ្តាញសាខា នៅក្នុងប្រទេស អាល្លឺម៉ង់ តំបន់អឺរ៉ុប និងស្ទើរតែពេញ ពិភពលោក។  ជាមួយនឹង ១២០០សាខានៅក្នុង ប្រទេសអាល្លឺម៉ង់ធនាគារ Commerzbank ត្រូវបានចាត់ទុកថា ជាធនាគារដែល មានសាខាដ៏រឹងមាំមួយ  ក្នុងចំណោម ធនាគារឯកជន  នៅក្នុងប្រទេសអាល្លឺម៉ង់។  សរុបមក  ភាពរឹងមាំ របស់ ធនាគារមួយនេះ   បាននាំមកនូវជិត ១៥លានអតិថិជន  ដែលក្នុងនោះ ជិតមួយលា អតិថិជន ជាប្រភេទអាជីវកម្មនិង ក្រុមហ៊ុន។