ធនាគារ​ ABA​ សាខា​ទឹកថ្លា​ ពង្រីក​បន្ថែម​គ្រឿង​បរិក្ខារ​ និង​ម៉ោង​បម្រើសេវា​សម្រាប់​អតិថិជន​

18/11/2019

ABA​ Toek​ Thla 3ABA​ Toek​ Thla 3

​ធនាគារ​ ABA​ បាន​ពង្រីក​ប្រតិបត្តិការ​នៅ​សាខា​ទឹកថ្លា​ ជាមួយ​ការ​បន្ថែម​គ្រឿង​បរិក្ខារ​ និង​ម៉ោង​បម្រើសេវា​ 12​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃអាទិត្យ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​សេវា​ធនាគារ​ ABA​ ក្នុង​តំបន់​នេះ​។

​លោក​ Proeung​ Rithy​ នាយក​សាខា​ទឹកថ្លា​ បាន​លើក​ឡើង​ថា​៖​ “​ចំនួន​អតិថិជន​ប្រចាំ​សាខា​របស់​យើង​ មានការ​កើនឡើង​ច្រើន​ ហើយ​មាន​ប្រតិបត្តិការ​រាប់រយ​ពាន់​ត្រូវ​បាន​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​។​ ដោយ​មើលឃើញ​ពី​កំណើន​ និង​ការ​រង់ចាំ​ប្រើប្រាស់​សេវាកម្ម​ច្រើន​បែប​នេះ​ ទើប​យើង​ធ្វើការ​កែសម្រួល​,​ បន្ថែម​គ្រឿង​បរិក្ខារ​បម្រើសេវា​ ក៏​ដូច​ជា​ដាក់​បុគ្គលិក​បន្ថែម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ ខណៈ​គុណភាព​សេវាកម្ម​នៅ​តែ​រក្សា​ឲ្យ​បាន​ល្អ​ និង​មាន​ស្តង់ដារ​ដដែល​។​ យើង​ពិតជា​រីករាយ​ណាស់​ ដែល​ឥឡូវនេះ​ យើង​អាច​ផ្តល់​សេវាកម្ម​ ជូន​ដល់​អតិថិជន​បាន​យ៉ាង​ងាយស្រួល​ថែម​មួយ​កំរិត​ទៀត​”​។​

​ជាមួយនឹង​ការ​បន្ថែម​បេឡាករ​ និង​បុគ្គលិក​បម្រើ​អតិថិជន​,​ ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់​ ក៏​ដូច​ជា​ម៉ោង​បម្រើសេវា​ចាប់ពី​ 8​ព្រឹក​ ដល់​ 8​យប់​ និង​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃអាទិត្យ​ ធ្វើ​ឲ្យ​សាខា​ទឹកថ្លា​ត្រៀមខ្លួន​រួចរាល់​ ក្នុង​ការ​ផ្ដល់​សេវា​បាន​គ្រប់គ្រាន់​ជូន​ដល់​អតិថិជន​ទៅ​តាម​តម្រូវការ​របស់​ពួក​គាត់​។​

សាខា​ទឹកថ្លា​ មាន​ទីតាំង​ស្ថិត​នៅ​អគារ​ #A39-A41​ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ដើម្បី​ទាក់ទង​សាខា​នេះ​ សូម​ទូរស័ព្ទ​មក​ 098​ 203​ 849​។​