​ធនាគារ​ ABA​ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ បើក​ឲ្យ​មាន​មធ្យោបាយ​ទូទាត់​អន​ឡាញ​សម្រាប់​វិនិយោគិន​

21/01/2020

ABA​ Bank​ and​ SECC 1ABA​ Bank​ and​ SECC 1
ABA​ Bank​ and​ SECC 2ABA​ Bank​ and​ SECC 2
ABA​ Bank​ and​ SECC 3ABA​ Bank​ and​ SECC 3
ABA​ Bank​ and​ SECC 4ABA​ Bank​ and​ SECC 4
ABA​ Bank​ and​ SECC 5ABA​ Bank​ and​ SECC 5

ធនាគារ​ ABA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ នៅ​ថ្ងៃនេះ​ ប្រកាស​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ (​គ​.​ម​.​ក​)​ ដើម្បី​ផ្ដល់​មធ្យោបាយ​ទូទាត់​ដ៏​ងាយស្រួល​ និង​ដោយ​ឥត​គិតថ្លៃ​ សម្រាប់​ការ​បង់ថ្លៃ​សេវា​ស្នើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិនតាម​​អន​ឡាញ​។​

​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​សម្រាប់​ការ​បង់ថ្លៃ​សេវា​ស្នើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​ គ​.​ម​.​ក​ និង​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ​នៃ​ស្ថាប័ន​ទាំង​ពីរ​។​ ផ្អែក​លើ​កិច្ចព្រមព្រៀង​ និង​ការ​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​ភាព​ជោគជ័យ​ វិនិយោគិន​ដែល​មាន​បំណង​ចាប់ផ្ដើម​ការ​វិនិយោគ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ នឹង​អាច​បង់ថ្លៃ​សេវា​ស្នើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​តាម​អន​ឡាញ​ជា​ប្រាក់​រៀល​ ដោយ​ប្រើប្រាស់​ ABA​ PAY​ ដែល​ជា​មុខងារ​ទូទាត់​បែប​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ ឬ​អាច​ទូទាត់​តាម​កាត​ Visa,​ Mastercard​ ឬ​ កាត​ UnionPay​ របស់​ពួក​គេ​។​ វិនិយោគិន​អាច​ធ្វើការ​ទូទាត់​បាន​ដោយ​សុវត្ថិភាព​ និង​គ្រប់ពេលវេលា​នៅ​លើ​គេហទំព័រ​របស់​ គ​.​ម​.​ក​ www.secc.gov.kh​ ។​

​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ គ​.​ម​.​ក​ ដើម្បី​ផ្ដល់​ដំណោះស្រាយ​ឌី​ជី​ថ​ល​របស់​យើង​សម្រាប់​សេវា​ទូទាត់​អន​ឡាញ​ ដល់​វិនិយោគិន​ជា​រូបវន្តបុគ្គល​ និង​ជា​ក្រុមហ៊ុន​។​ ដោយ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​ទៅ​មុខ​ យើង​ជឿជាក់​ថា​នឹង​មាន​វិនិយោគិន​កាន់តែ​ច្រើន​ឡើងៗ​ សម្រេចចិត្ត​ចូល​មក​វិនិយោគ​។​ ហើយ​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ផ្ដល់​ធ​ម្យោ​បាយ​ទូទាត់​ដ៏​ងាយស្រួល​ និង​អាច​ទុកចិត្ត​បាន​សម្រាប់​ពួក​គាត់​។​ ដំណោះស្រាយ​ដែល​យើង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​លើ​គេហទំព័រ​របស់​គ​.​ម​.​ក​ នឹង​ឆ្លើយ​តប​ពេញលេញ​ទៅ​តាម​តម្រូវការ​របស់​វិនិយោគិន​ ដោយ​ផ្ដល់​ជូន​នូវ​ជម្រើស​ទូទាត់​ជា​ច្រើន​ ជាមួយ​ការ​គាំទ្រ​រូបិយប័ណ្ណ​ជាតិ​ គឺ​ប្រាក់​រៀល​”​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ធនាគារ​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ធនាគារ​ឈានមុខ​គេ​ ដោយសារ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​ផ្ដោត​លើ​បច្ចេកវិទ្យា​ និង​ការ​អភិវឌ្ឍ​ផលិតផល​ដ៏​ទំនើប​សម្រាប់​អតិថិជន​ជា​អាទិភាព​។​ សមិទ្ធផល​របស់​ធនាគារ​នៅ​ក្នុង​វឌ្ឍនភាព​ធុរកិច្ច​ឌី​ជី​ថ​ល​ ត្រូវ​បាន​សាទរ​ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ Asiamoney​ ដែល​ផ្ដល់​ពាន​ “​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​2019”​ ដល់​ធនាគារ​ ABA​។

​ជំហាន​នាំមុខ​គេ​លើ​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ និង​ឌី​ជី​ថ​ល​ រួម​ជាមួយ​កំណើន​ដ៏​រឹង​មាំ​លើ​គ្រប់​ផលិតផល​របស់​ខ្លួន​ ធ្វើ​ឲ្យ​ធនាគារ​ទទួល​បានការ​ដំឡើង​ចំណាត់ថ្នាក់​ឥណទាន​ពី​ ‘B’​ ដល់​ ‘B+’​ កាលពី​ខែធ្នូ​ ឆ្នាំ​2019 ​កន្លង​ទៅ​នេះ​ ពី​ S&P​ Global​ Ratings​។​​