ធនាគារ​ ABA​ គាំទ្រ​ក្រុម​ជម្រើសជាតិ ​វាយ​កូន​បាល់​កម្ពុជា​ទៅ​ចូលរួម​ Davis​ Cup​ 2021

10/Nov/2021

ABA​ supports​ the​ national​ tennis​ team​ABA​ supports​ the​ national​ tennis​ team​
ABA​ supports​ the​ national​ tennis​ team​ 1ABA​ supports​ the​ national​ tennis​ team​ 1
ABA​ supports​ the​ national​ tennis​ team​ 2ABA​ supports​ the​ national​ tennis​ team​ 2
ABA​ supports​ the​ national​ tennis​ team​ 3ABA​ supports​ the​ national​ tennis​ team​ 3

ធនាគារ​ ABA​ បន្ដ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គាំទ្រ​ចលនា​កីឡា​វាយ​កូន​បាល់​ និង​វប្បធម៌​លេង​កីឡា​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ចូលរួម​បរិច្ចាគ​ទឹកប្រាក់​ $10,000​ សម្រាប់​យុទ្ធនាការ​កីឡា​វាយ​កូន​បាល់​ កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​ Davis​ Cup​ 2021​ ដោយ​ក្រុមហ៊ុន​ Rakuten​ ក្នុង​ទីក្រុង​ Isa​ ប្រទេស​បារ៉ែន​ កាលពី​ថ្ងៃ​ទី​ 18-23​ ខែ​ តុលា​ ឆ្នាំ​ 2021​។​ ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​,​ ការ​ស្នាក់​នៅ​,​ សម្ភារៈ​ប្រើប្រាស់​ និង​ការ​ចំណាយ​ទូទៅ​ផ្សេងៗ​។​

​ប្រតិភូ​ដឹកនាំ​ដោយ​អគ្គលេខាធិការ​នៃ​កីឡា​តេ​នី​ស​កម្ពុជា​ លោក​ ទេព​ រិ​ទ្ធី​វិ​ទ្ធ​ និង​គ្រូ​ប​ង្វិ​ក​ លោក​ Aneiros​ Braen​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រមូល​ដោយ​ជើង​ខ្លាំង​កំពូល​ទាំង​បួន​ដូច​ជា​៖​ Long​ Samneang,​ Bun​ Kenny,​ Tep​ Timothy,​ and​ Khleang​ Ponlok​។​

​នៅ​ក្នុង​ក្រុម​ IV​ អាស៊ី​/​អូ​សេ​អា​នី​ អត្ត​ព​លិ​ក​កម្ពុជា​បាន​ចូលរួម​ជាមួយ​អត្ដ​ពលិកម​ក​ពី​បណ្ដា​ប្រទេស​ទាំង​ 11​ ផ្សេង​ទៀត​ រួម​មាន​ Bahrain,​ Guam,​ Iran,​ Iraq,​ Kyrgyzstan,​ Mongolia,​ Oman,​ Saudi​ Arabia,​ Turkmenistan,​ Yemen,​ and​ the​ United​ Arab​ Emirates.

លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​យើងខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ គាំទ្រ​ក្រុម​ជម្រើសជាតិ​កីឡា​កូន​បាល់​កម្ពុជា​នៅ​លើ​ឆាក​អន្ដរជាតិ​ ដូច​ជា​ព្រឹត្តិការណ៍​ Davis​ Cup​ នេះ​ ហើយ​យើង​ពិតជា​កោតសរសើរ​ដល់​ស្មារតី​ប្រយុទ្ធ​របស់​គេ​បើ​ទោះជា​ប្រឈម​នឹង​ការ​ប្រកួត​ដ៏​ ស្វិតស្វាញ​ក៏​ដោយ​។​ ចាប់តាំងពី​ឆ្នាំ​ 2016​ មក​ ធនាគារ​ ABA​ បាន​គាំទ្រ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ជា​ច្រើន​ប្រកួត​កន្លង​មក​ហើយ​ដូច​ជា​ ITF​ Futures,​ ITF​ Juniors,​ and​ ITF​ Team​ Competitions​។​ យើងខ្ញុំ​ជឿជាក់​ថា​ការ​រួមចំណែក​ដែល​ស្រប​នឹង​គុណ​តម្លៃ​សាជីវកម្ម​របស់​យើង​នឹង​ជួយ​ឲ្យ​ចលនា​កីឡា​ កម្ពុជា​មានការ​អភិវឌ្ឍ​បន្ថែម​ទៀត​ និង​ក្លាយជា​អត្ត​ព​លិ​ក​លំដាប់ថ្នាក់​ពិភពលោក​។​”

​លោក​ ទេព​ រិ​ទ្ធី​វិ​ទ្ធ​ មាន​ប្រសាសន៍​ថា​៖​ “​យើងខ្ញុំ​សូម​សម្ដែង​ការ​កោតសរសើរ​ជា​ថ្មី​ម្ដងទៀត​ចំពោះ​ការ​គាំទ្រ​ដ៏​សប្បុរស​របស់​ធនាគារ​ ABA​ ដែល​អាច​ឲ្យ​យើង​ចូលរួម​ការ​ប្រកួត​បាន​ដោយ​រលូន​ និង​តែងតែ​ បន្ដ​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា​កន្លង​មក​។​ ការ​គាំទ្រ​ និង​រួមចំណែក​នេះ​បាន​អនុញ្ញាតិ​ឲ្យ​យើង​បង្ហាញខ្លួន​នៅ​ លើ​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​លំដាប់​ពិភពលោក​នេះ​។​”

The​ Davis​ Cup​ ត្រូវ​បាន​គេ​ស្គាល់​ថា​ The​ World​ Cup​ of​ Tennis​ គឺជា​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​ក្នុង​កីឡា​វាយ​បាល់​សម្រាប់​បុរស​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ (ITF)​ ហើយ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​រវាង​ក្រុម​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​។​