ព័ត៌មាន

ABA​ គាំទ្រ​អង្គការ​បេះដូង​តូច ​ដើម្បី​ជួយ​កុមារ​ក្រីក្រ​

07/09/2021

ABA​ គាំទ្រ​អង្គការ​បេះដូង​តូច ​ដើម្បី​ជួយ​កុមារ​ក្រីក្រ​

ABA​ មាន​សេចក្តី​រីករាយ​ដែល​បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ (Guardian​ Sponsor)​ នៃ​អង្គការ​បេះដូង​តូច​ (LHO)​ និង​បរិច្ចាគ​ទឹកប្រាក់​ 3,000​ ដុល្លារ​អា​មេ​រិ​ក​។

PayWay​ ជួយ​ដល់​ក្រសួង​ពាក់ព័ន្ធ ​ក្នុង​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​

03/09/2021

PayWay​ ជួយ​ដល់​ក្រសួង​ពាក់ព័ន្ធ ​ក្នុង​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​

ABA​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ថា​ PayWay​ ដែល​ជា​ប្រព័ន្ធ​ទូទាត់​អន​ឡាន​ដែល​ទទួល​បាន​ពានរង្វាន់​របស់​ខ្លួន​ ក្នុង​ការ​ជួយ​សម្រួល​ដល់​ក្រសួង​ចំនួន​ 4​ បន្ថែម​ទៀត​លើ​ការ​សម្រួល​ដល់​ការ​ប្រមូល​ការ​ទូទាត់​នៅ​លើ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ Single​ Portal​។

បង់ថ្លៃ​ទឹក​ ភ្លើង​តាម​ ABA​ Mobile​ ដោយ​ស្គែ​ន​ Barcode​ លើ​វិក្កយបត្រ​!

02/09/2021

បង់ថ្លៃ​ទឹក​ ភ្លើង​តាម​ ABA​ Mobile​ ដោយ​ស្គែ​ន​ Barcode​ លើ​វិក្កយបត្រ​!

ABA​ បន្ត​បង្កើន​បទ​ពិសោធ​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​របស់​អតិថិជន​ ដោយ​ធ្វើការ​ដំឡើង​សមត្ថភាព​មុខងារ​ទូទាត់​វិក្កយបត្រ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​

​ធនាគារ​ ABA​ ទទួល​ការ​បង់ពន្ធ​ តាម​បណ្ដាញ​បម្រើសេវា​កម្ម​នានា​របស់​ខ្លួន​

01/09/2021

​ធនាគារ​ ABA​ ទទួល​ការ​បង់ពន្ធ​ តាម​បណ្ដាញ​បម្រើសេវា​កម្ម​នានា​របស់​ខ្លួន​

បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (MEF)​ និង​ការ​សាកល្បង​ដោយ​ជោគជ័យ​លើ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​បង់ពន្ធ​ យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ថា​ ឥឡូវនេះ​ ABA​ ចាប់ផ្ដើម​ទទួល​ការ​បង់ពន្ធ​តាម​មធ្យោបាយ​ផ្សេងៗ​អាស្រ័យ​លើ​ប្រភេទ​ពន្ធ​ សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​។

​សាខា​ ចោម​ចៅ​ 2​ ឥឡូវ​បើក​បម្រើសេវា​ 12/7

30/08/2021

​សាខា​ ចោម​ចៅ​ 2​ ឥឡូវ​បើក​បម្រើសេវា​ 12/7

​ដើម្បី​ឆ្លើយ​តប​តាម​កំណើន​នៃ​តម្រូវការ​សេវា​ធនាគារ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​គុណភាព​ខ្ពស់​នៅ​តំបន់​ចោម​ចៅ​នៃ​រាជធានី​ភ្នំពេញ​ ថ្ងៃនេះ​ ធនាគារ​ ABA​ សូម​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​ដំឡើង​សាខា​ចោម​ចៅ​ 2​ ទៅ​ជា​សាខា​ប្រតិបត្តិ​ 12/7​។​

អបអរសាទរ​ដល់​អ្នក​ឈ្នះ​ 300​ នាក់​ដំបូង​នូវ​ទឹកប្រាក់​ត្រឡប់​ $30​ ជាមួយ​កាត​ ABA​ Visa​ ថ្មី​

19/08/2021

អបអរសាទរ​ដល់​អ្នក​ឈ្នះ​ 300​ នាក់​ដំបូង​នូវ​ទឹកប្រាក់​ត្រឡប់​ $30​ ជាមួយ​កាត​ ABA​ Visa​ ថ្មី​

ABA​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ពី​អ្នក​ឈ្នះ​ 300​ នាក់​ដំបូង​ ពី​ប្រូ​ម៉ូ​សិន​ “​ទឹកប្រាក់​ត្រឡប់​ $30​ សម្រាប់​កាត​ ABA​ Visa​ ថ្មី​”!​ យើង​បាន​រក​ឃើញ​ម្ចាស់​កាត​ ABA​ Visa​ 300​ រូប​ដែល​ម្នាក់ៗ​មានសំណាង​ទទួល​បាន​សាច់ប្រាក់​ត្រឡប់​ $30​ សម្រាប់​ការ​ទូទាត់​ដែល​មាន​ទឹកប្រាក់​ចាប់ពី​ $100​ ឡើង​ទៅ​ តាម​រយៈ​ម៉ាស៊ីន​ទូទាត់​ POS​ ឬ​តាម​អន​ឡាញ​​។​

​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ JCB​ ចាប់​ដៃគូ​ ដើម្បី​អនុញ្ញាត​ការ​ទទួល​ទូទាត់​ នៅ​កម្ពុជា​

18/08/2021

​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ JCB​ ចាប់​ដៃគូ​ ដើម្បី​អនុញ្ញាត​ការ​ទទួល​ទូទាត់​ នៅ​កម្ពុជា​

ក្រុមហ៊ុន​ JCB​ International​ Co.,​ Ltd.​ ដែល​ជា​និមិត្តសញ្ញា​សេវា​ទូទាត់​អន្តរជាតិ​តែ​មួយ​គត់​របស់​ប្រទេស​ជប៉ុន​ និង​​ធនាគារ​ ABA​​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​ និង​បាន​ប្រកាស​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ទទួល​ទូទាត់​កាត​ JCB​ នៅ​កម្ពុជា​។​

​ធនាគារ​ ABA​ ក្លាយជា​ “Domestic​ Retail​ Bank​ of​ the​ Year​ នៅ​កម្ពុជា​”​ ពី​ទស្សនាវដ្តី​ Asian​ Banking​ and​ Finance

03/08/2021

​ធនាគារ​ ABA​ ក្លាយជា​ “Domestic​ Retail​ Bank​ of​ the​ Year​ នៅ​កម្ពុជា​”​ ពី​ទស្សនាវដ្តី​ Asian​ Banking​ and​ Finance

ធនាគារ​ ABA​​ ប្រកាស​ថា​ ខ្លួន​ទទួល​បាន​ពានរង្វាន់​ “​ធនាគារ​រូប​វន្ត​ក្នុងស្រុក​ប្រចាំឆ្នាំ​នៅ​កម្ពុជា​”​ ដែល​ជា​ពានរង្វាន់​មួយ​នៃ​ Retail​ Banking​ Awards​ 2021​ របស់​ទស្សនាវដ្តី​ Asian​ Banking​ and​ Finance​។​

​វល្លិ​ត​កូដ​កម្ពុជា ​បាន​ដាក់​ ABA​ PayWay​ សម្រាប់​ជា​ជម្រើស​បន្ថែម​ លើ​ដំណើរការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​

02/08/2021

​វល្លិ​ត​កូដ​កម្ពុជា ​បាន​ដាក់​ ABA​ PayWay​ សម្រាប់​ជា​ជម្រើស​បន្ថែម​ លើ​ដំណើរការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​

វល្លិ​ត​កូដ​កម្ពុជា​ ជា​ច្រក​មួយ​ សម្រាប់​ដាក់​លក់ទំនិញ​ឌី​ជី​ថ​ល​ ដែល​មាន​មាតិកា​កម្សាន្ត​និង​ហាង​លក់ទំនិញ​តាម​អ៊ី​ន​ធើ​ណិ​ត​ដ៏​ពេញ​និយម​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​ បាន​ពង្រីក​ជម្រើស​ទូទាត់​ប្រាក់​របស់​ខ្លួន​បន្ថែម​ទៀត​សម្រាប់​អតិថិជន​របស់​វល្លិ​ត​កូដ​ (Wallet​ Codes)​ នៅ​កម្ពុជា​ តាម​រយៈ​ការ​សហការ​ជាមួយ​ PayWay​ របស់​ធនាគារ​ ABA​ ។​

​ការពារខ្លួនអ្នកពីជនឆបោក

28/07/2021

​ការពារខ្លួនអ្នកពីជនឆបោក

យើងខ្ញុំសូមរំលឹកលោកអ្នកឲ្យមានការប្រុងប្រយ័ត្នបន្ថែមពាក់ព័ន្ធនឹងសារដែលលោកអ្នកទទួលបាន ហើយអះអាងថាមកពីធនាគារ ABA។