ព័ត៌មាន

ទស្សនាវដ្តី EUROMONEY ឧទ្ទេសនាមធនាគារ ABA ជាធនាគារល្អប្រសើរបំផុតនៅកម្ពុជា

18/07/2014

ពិធីអបអរសាទរអ្នកទទួលបានពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ត្រូវបានរៀបចំឡើងនៅក្នុងសណ្ឋាគារប្រណីត Shangri-La Hotel កាលពីយប់មិញ ដែលជាផ្នែកមួយនៃរាត្រីស្រមោលសរ ទទួលពានរង្វាន់ឧត្តមភាព ប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុនទស្សនាវដ្តីនេះ។

ធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCash

17/07/2014

ធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCash

ធនាគារ ABA និង Pay&Go SEA ក្នុងភាពជា ដៃគូជាមួយក្រុមហ៊ុន G-XCHANGE Inc. (Globe GCash) របស់ប្រទេសហ្វីលីពីនបានដាក់ឲ្យដំណើរការសេវា ផ្ទេរសាច់ប្រាក់ក្នុងតម្លៃសមរម្យបំផុតប្រកបដោយភាពងាយស្រួល និងសន្តិសុខសម្រាប់ប្រជាជនហ្វីលីពីនដែល កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ការដាក់ឲ្យដំណើរការនេះ ត្រូវបានធ្វើឡើងនៅក្នុងសាល Kizuna នៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) តាមរយៈបេសកកម្មសេវាពហុទីភ្នាក់ងារលើកទីពីររបស់ស្ថានទូតហ្វីលីពីន។

ធនាគារ ABA ចូលរួមចំណែកក្នុងការអភិវឌ្ឍ កីឡាយូដូនៅប្រទេសកម្ពុជា

21/06/2014

ធនាគារ ABA ចូលរួមចំណែកក្នុងការអភិវឌ្ឍ កីឡាយូដូនៅប្រទេសកម្ពុជា

ធនាគារ ABA កត់សម្គាល់ឃើញថា ប្រជាជនខ្មែរ ជាពិសេសយុវជនសម័យថ្មី មានចំណាប់អារម្មណ៍ខ្ពស់ទៅលើ

វិស័យកីឡាច្រើនប្រភេទ។

ធនាគារ ABA គាំទ្រអង្គការជនពិការកម្ពុជា

17/06/2014

ធនាគារ ABA គាំទ្រអង្គការជនពិការកម្ពុជា

ធនាគារ ABA បន្តចូលរួមយ៉ាងសកម្ម

ក្នុងព្រឹត្តិការណ៍ផ្សេងៗជាច្រើនដែលសំដៅគាំទ្រផ្នែកផ្សេងៗគ្នានៃសង្គមកម្ពុជា។ កាលពីដើមខែមិថុនាកន្លងទៅនេះ ធនាគារ ABA បានឧបត្ថម្ភគម្រោងមួយរបស់អង្គការជនពិការកម្ពុជា (CDPO)។

ធនាគារ ABA គាំទ្រដល់ការប្រឡងគំនូរកម្រិតថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការអប់រំសិល្បៈដល់យុវជន

09/06/2014

ធនាគារ ABA គាំទ្រដល់ការប្រឡងគំនូរកម្រិតថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការអប់រំសិល្បៈដល់យុវជន

ធនាគារ ABA រួមជាមួយអាជីវកម្មក្នុងស្រុកផ្សេងទៀត ជាច្រើន បានគាំទ្រដល់ការការប្រឡងគំនូរកម្រិតថ្នាក់ជាតិដែលរៀបចំដោយគ្លូបលអាតខេមបូឌា (Global Art Cambodia)។

ធនាគារ ABA បើកសាខាថ្មី របស់ខ្លួននៅ ខេត្ត កំពត

30/05/2014

ធនាគារ ABA បើកសាខាថ្មី របស់ខ្លួននៅ ខេត្ត កំពត

កាលពីថ្ងៃសៅរ៍ ទី 24 ខែ ឧសភា ឆ្នាំ 2014 ធនាគារ ABA បាន ប្រារព្ធពិធីសម្ពោធ សាខា ខេត្ត លើកទី 9 របស់ខ្លួននៅក្នុង ប្រទេសកម្ពុជា។ ពិធីសម្ពោធ សាខាខេត្ត បានកើតឡើងដោយអមជាមួយនឹងការផ្ដល់អាជ្ញាប័ណ្ណ និងការកាត់ខ្សែបូរ ជាផ្លូវការ ក្រោមអធិបតីភាពលោក ម៉ូង សូវាត នាយកសាខាធនាគារជាតិនៃកម្ពុជា (NBC) ប្រចាំនៅខេត្តកំពត និងឯកឧត្តម ខួយ ឃុនហ៊ូ ជាអភិបាលខេត្តកំពត។ ការបើកសម្ពោធត្រូវបាន ចូលរួមពីម្ចាស់អាជីវកម្ម ដ៏លេចធ្លោ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅក្នុងខេត្តផងដែរ។

ការផ្សព្វផ្សាយពាណិជ្ជកម្មថី្មមួយស្តីពីឥណទានអាជីវកម្មរបស់ ធនាគារ ABA

28/04/2014

ការផ្សព្វផ្សាយពាណិជ្ជកម្មថី្មមួយស្តីពីឥណទានអាជីវកម្មរបស់ ធនាគារ ABA

ចាប់ផ្តើមថ្ងៃទី២៨ ខែមេសា ពាណិជ្ជកម្មស្តីពីឥណ ទានអាជីវកម្មរបស់ធនាគា ABA ត្រូវបានបើក ដំណើរអោយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៏មួយ ចំនួនក្នុងប្រទេសកម្ពុជា។

ជំហានបន្ទាប់នៃភាពជាដៃគូជាមួយ China UnionPay

24/04/2014

ជំហានបន្ទាប់នៃភាពជាដៃគូជាមួយ China UnionPay

ធនាគារ ABA បានផ្លាស់ប្តូរទៅជំហានបន្ទាប់ នៃភាពជាដៃគូជាមួយប្រព័ន្ធ China UnionPay យើងបានចាប់ផ្តើមទទួល និងដំណើរការ CUP ជាមួយនឹងម៉ាស៊ីនឆូតកាត។ កាលពីខែមិនាឆ្នាំ ២០១៤ ធនាគារ បានរៀបចំដំណើរជាផ្លូវការ ក្នុងការទទួលយកកាត CUP ជាមួយនឹងម៉ាស៊ីន អេ ធី អ៊ឺម របស់ខ្លួន។ ឥឡូវនេះ បន្ទាប់ពីបានបញ្ចប់នូវ ការងារសំខាន់ដែលទាក់ទងនឹងប្រព័ន្ឋ China UnionPay ។ ធនាគារ ABA បានរួចរាល់ក្នុងការទទួល បំរើអតិថិជនដែលជាម្ចាស់កាត CUP នៅតាមទីតាំងនីមួយៗរបស់ធនាគារ។

កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។

12/04/2014

កាន់តែខិតទៅជិតសហគមន៍អាជីវកម្មខេត្តកំពង់ស្ពឺ។

កំពង់ស្ពឺថ្ងៃទី ២៦-៣០ ខែវិច្ឆិកា អភិបាលខេត្តកំពង់ស្ពឺបានរបៀបចំពិព័រណ៍ពាណិជ្ជ

កម្មលើកទី ២ ។ ក្នុងនាមជាធនាគារដែលឈានមុននៅប្រទេសកម្ពុជាមានភាពជាខ្លាំង ដែលចូលរួមឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៏។

ឧត្ដមភាពសេវាកម្មរបស់ធនាគារ ABA ត្រូវបានទទួលស្គាល់ដោយធនាគារ Standard Chartered Bank

25/03/2014

ឧត្ដមភាពសេវាកម្មរបស់ធនាគារ ABA ត្រូវបានទទួលស្គាល់ដោយធនាគារ Standard Chartered Bank

កាលពីខែមីនា ឆ្នាំ២០១៤ ធនាគារ ABA បានទទួលពានរង្វាន់ឧត្ដមភាពសេវាកម្មពីធនាគារ Standard Chartered Bank ចំពោះអត្រាប្រតិបត្តិការដោយផ្ទាល់ (Straight Through Processing-STP) ដ៏ល្អប្រសើររបស់ខ្លួន ចំពោះការទូទាត់រូបិយប័ណ្ណដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៣កន្លងទៅនេះ។