ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយ គ្រឹះស្ថានធនាគារ ពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើចំនួន១៣ បានដាក់ឱ្យដំណើរការ ជាផ្លូវការ “សេវាទូទាត់រហ័ស” ដែលជាសេវាថ្មីមួយ អាចឱ្យអតិថិជន ទទួលបានមូលនិធិភ្លាមៗ ដែលឆ្លើយតបទៅនឹងតម្រូវការ សាច់ប្រាក់បានទាន់ពេលវេលា ។