ការ​ប្រកួត​ ABA​ Bank​ ITF​ Junior​ Series ត្រឡប់​មក​វិញ​ក្នុង​ឆ្នាំ​ 2020

04/03/2020

ABA ITF 1ABA ITF 1
ABA ITF 2ABA ITF 2
ABA ITF 3ABA ITF 3
ABA ITF 4ABA ITF 4
ABA ITF 5ABA ITF 5

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ (ITF)​ Junior​ Series​ របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ (ITF)​ ឆ្នាំ​ 2019​ មក​ធនាគារ​ ABA​ មាន​ភាព​សោមនស្ស​រីករាយ​ប្រកាស​ថា​ ធនាគារ​បន្ត​ធ្វើ​ជា​អ្នកគាំទ្រ​ឧបត្ថម្ភ​ការ​ប្រកួត​ឆ្នាំ​ 2020​។​ ការ​ប្រកួត​ "ABA​ Bank​ ITF​ Junior​ Series​ 2020"​ ការ​ប្រកួត​ឆ្នាំ​នេះ​ឃើញ​មានការ​បន្ត​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​អភិវឌ្ឍ​កីឡា​វាយ​កូន​បាល់​ឲ្យ​ក្លាយជា​កីឡា​ដែល​ជំរុញ​ស្មារតី​ប្រកួតប្រជែង​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ និង​បណ្តុះ​គំនិត​កីឡាករ​វ័យក្មេង​ឲ្យ​ចេះ​បន្ទាបខ្លួន​ ចេះ​គោរព​ និង​មាន​ភាព​ជឿជាក់​។​

ការ​ប្រកួត​នេះ​ផ្តោត​លើ​កីឡាករ​វ័យក្មេង​ដែល​មាន​អាយុ​ចាប់ពី​ 13​ –​ 18​ ឆ្នាំ​ ដែល​កំពុង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​។​ ការ​ប្រកួត​ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​ពេញ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេ​ម​បូ​ឌា​ន​ ខន់​ទ្រី​ ក្លឹ​ប​  (CCC)​ និង​មានការ​ប្រកួត​ចំនួន​បួន​ស​ប្តា​ហ៍​។​ ការ​ប្រកួត​ពី​រស​ប្តា​ហ៍​ដំបូង​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​ 29​ កុម្ភៈ​ 2020​ ហើយ​ការ​ប្រកួត​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​-​ធ្នូ​ 2020​។​

អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​ពី​រស​ប្តា​ហ៍​ដំបូង​៖​ ប្រភេទ​នារី​ទោល​ Fangran​ Tian​ មក​ពី​ចិន​ ជា​ជើងឯក​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​ ហើយ​ Rion​ Obata​ មក​ពី​ជប៉ុន​ ជា​ជើងឯក​ក្នុង​ស​ប្តា​ហ៍​ទី​ពីរ​។​ ប្រភេទ​បុរស​ទោល​ James​ Van​ Herseele​ មក​ពី​ប៊ែ​ល​ហ្សិ​ក​ ជា​ជើងឯក​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​ ចំណែកឯ​ Eita​ Ishikawa​ មក​ពី​ជប៉ុន​ឈ្នះ​ក្នុង​ប្រភេទ​បុរស​ទោល​ក្នុង​ស​ប្តា​ហ៍​ទី​ពីរ​។​

​ប្រភេទ​នារី​គូ​ ជើងឯក​ក្នុង​ស​ប្តា​ហ៍​ទី​មួយ​គឺ​ Yatawee​ ChimCham​ និង​ Pawinee​ Ruamnak​ មក​ពី​ថៃ​ចំណែក​ជើងឯក​ស​ប្តា​ហ៍​ទី​ពីរ​គឺ​ Yuina​ Igarashi​ មក​ពី​ជប៉ុន​ និង​ Dainhee​ Kim​ មក​ពី​កូរ៉េ​ខាងត្បូង​។​ ប្រភេទ​បុរស​គូ​ Asahi​ Harazaki​ និង​ Satoru​ Nakajima​ មក​ពី​ជប៉ុន​ ជា​ជើងឯក​ទាំង​ពី​រស​ប្តា​ហ៍​!

"​យើង​រីករាយ​ដែល​ការ​ប្រកួត​ ABA​ Bank​ ITF​ Junior​ Series​ 2020​ បាន​ចាប់ផ្តើម​ដោយ​ជោគជ័យ​ ហើយ​រាល់​ឆ្នាំ​ការ​ប្រកួត​នេះ​មាន​អ្នកចូលរួម​កាន់តែ​ច្រើន​ឡើង​។​ នេះ​ជា​ឆ្នាំ​ទី​ប្រាំ​ហើយ​ដែល​ធនាគារ​ ABA​ គាំទ្រ​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា​ ហើយ​ក៏​ជា​ឆ្នាំ​ទី​ពីរ​ដែល​ធនាគារ​ ABA​ ធ្វើ​ជា​អ្នកគាំទ្រ​ឧបត្ថម្ភ​ ITF​ Series​ ផង​ដែរ​។​ លោក​ Igor​ Zimarev​ នាយក​ផ្នែក​ទីផ្សារ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ យើង​សង្ឃឹមថា​ការ​ប្រកួត​នេះ​នឹង​ជួយ​លើកកម្ពស់​ភាព​ជា​អ្នកកីឡា​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​អនុញ្ញាត​ឲ្យ​យុវជន​របស់​យើង​បាន​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ល្អ​បំផុត​នៅ​ក្នុង​តំបន់​។​

​លោក​ TEP​ Rithivit​ អគ្គ​លេខា​កីឡា​វាយ​កូន​បាល់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ "​យើង​មាន​ក្តី​រំភើប​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ការ​ប្រកួត​ ITF​ Juniors​ រយៈពេល​មួយ​ឆ្នាំ​ទៀត​ កីឡាករ​មក​ពី​ជុំវិញ​ពិភពលោក​បាន​បង្ហាញខ្លួន​សម្រាប់​ការ​ប្រកួត​លើក​ទី​ 4​ របស់​យើង​។​ យុវជន​របស់​យើង​បាន​ឆ្លើយ​តប​យ៉ាង​ល្អ​ ហើយ​យុវជន​ខ្លះ​ទៀត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កម្រិត​សមត្ថភាព​របស់​ពួក​គេ​គឺ​ល្អ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​អ្នក​ប្រកួតប្រជែង​បាន​។​ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បានឃើញ​យុវតី​កម្ពុជា​ដំបូង​របស់​យើង​គឺ​ Apsara​ Chhieu​ ក្លាយជា​កីឡាករ​វ័យក្មេង​ដំបូង​គេ​របស់​កម្ពុជា​ដែល​រក​ពិន្ទុ​ ITF​ បាន​។​ សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព​ខ្លាំង​ណាស់​”​ ។​

​ក្នុងអំឡុងពេល​ 2​ ស​ប្តា​ហ៍​នេះ​ មាន​អ្នកចូលរួម​ 200​ នាក់​មក​ពី​ 21​ ប្រទេស​ផ្សេងៗ​គ្នា​ រួម​មាន​ ថៃ​ វៀតណាម​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ ប៊ែ​ល​ហ្សិ​ក​ បារាំង​ ចិន​សឹ​ង្ហ​បូ​រី​ ម៉ា​ឡេ​ស៊ី​ អូស្ត្រាលី​ រុ​ស្ស៊ី​ ហុងកុង​ និង​ប្រទេស​ដទៃ​ទៀត​។​

ស្រប​តាម​គុណ​តម្លៃ​សាជីវកម្ម​របស់​ខ្លួន​ ធនាគារ​ ABA​ បាន​ផ្តល់​ការ​គាំទ្រ​ដល់​សកម្មភាព​កីឡា​ទាំងមូល​ និង​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ជា​ពិសេស​លើ​ការ​ប្រកួត​ជា​ច្រើន​ដូច​ជា​ ITF​ Futures,​ ITF​ Juniors,​  ITF​ Team​ Competitions,​ សិក្ខាសាលា​រដ្ឋបាល​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី​ ចាប់តាំងពី​ឆ្នាំ​ 2016​ មក​ ។​ ចាប់ពី​ពេល​នោះ​មក​ ធនាគារ​បាន​បង្កើន​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ការ​ប្រកួត​កីឡា​ដ៏​ពេញ​និយម​នេះ​។​