ABA​ ចូលរួម​គាំទ្រ​សន្និសីទ​ធនាគារ​អាស៊ាន​ទី​ 22​ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនា​គារ​អាស៊ាន​ទី​ 49

28/11/2019

ABA​ Bank​ supports 3ABA​ Bank​ supports 3

​ធនាគារ​ ABA​ បាន​ធ្វើ​ជា​ Silver​ Sponsor​ នៃ​សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​ 22​ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធានា​គារ​អាស៊ាន​លើក​ទី​ 49​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​25​ ដល់​ ថ្ងៃ​ទី​27​ ខែវិច្ឆិកា​ ឆ្នាំ​2019​។​ ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ និង​ សមាគម​ធនាគារិក​អាស៊ាន​ (ABA)​។​

​ក្រៅពី​ការ​ចូលរួម​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ លោក​ Zokhir​ Rosulov​ នាយក​អង្គភាព​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ ក៏​បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​អំពី​ “Digitalization/Fintech​ for​ one​ ASEAN​ market”​ ហើយ​គាត់​បាន​ធ្វើការ​ចែករំលែក​អំពី​ ដំណើរ​នវានុវត្តន៍​ផ្នែក​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ រួម​ជាមួយនឹង​ចក្ខុវិស័យ​របស់​គាត់​ ចំពោះ​ការ​អភិវឌ្ឍ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​បន្ថែម​ទៀតនៅកម្ពុជា​។​

​រៀបចំ​ក្រោម​ប្រធានបទ​ “ASEAN​ Connectivity​ 2025:​ A​ Brave​ New​ World​ of​ Digital​ Innovation​ for​ One​ ASEAN​ Banking​ Sector”​ សន្និសីទ​ធនាគារ​អាស៊ាន​ បាន​ប្រមូល​ប្រតិភូ​ជាង​ 500​នាក់​ មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ និង​ក្នុង​តំបន់​ ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​ កា​រវិ​វ​ឌ្ឍ​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​សេវា​ហិរញ្ញវត្ថុ​ និង​ធនាគារ​នៅ​អាស៊ី​អាគ្នេយ៍​។​

បន្ទាប់​ពី​សន្និសីទ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​មួយ​ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​ត្រូវ​បាន​បន្ត​នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​ និង​ទី​បី​ ដែល​មានការ​ចូលរួម​ពី​សមាជិក​ នៃ​សមាគម​ធនាគារិក​អាស៊ាន​ ជាង​ 150​នាក់​ ដែល​បាន​ប្រមូលផ្តុំ​ដើម្បី​គាំទ្រ​សំណើ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​បី​របស់​ក្រុមប្រឹក្សា​។​