​ធនាគារ​ ABA​ ចូលរួម​បរិច្ចាគ​ប្រាក់​ចំនួន​ 300,000​ ដុល្លារ​ ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​

11/10/2019

ABA​ Bank​ donates 1ABA​ Bank​ donates 1
ABA​ Bank​ donates 2ABA​ Bank​ donates 2
ABA​ Bank​ donates 3ABA​ Bank​ donates 3
ABA​ Bank​ donates 4ABA​ Bank​ donates 4
ABA​ Bank​ donates 5ABA​ Bank​ donates 5

ធនាគារ​ ABA​ ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈាន​មុនគេ​នៅ​កម្ពុជា​ និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ បាន​នាំ​យក​ថវិកា​ចំនួន​ 300,000​ ដុល្លារ​ ដើម្បី​ចូលរួម​បរិច្ចាគ​ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​។​ ថវិកា​នេះ​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​ការ​ថែទាំ​សុខភាព​កុមារ​ ដែល​មក​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន​ប្រាំ​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​។​

​ក្នុងអំឡុងពេល​ប្រគល់​ថវិកា​ជូន​លោក​ជំទាវ​ ងួ​ន​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​នៅ​ធនាគារ​ ABA​ សូម​គាំទ្រ​រាជរដ្ឋាភិបាល​យ៉ាង​ពេញទំហឹង​ ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​គាំពារ​និង​ព្យាបាល​កុមារ​ ដែល​ជា​អនាគត​នៃ​ប្រទេស​ជាតិ​ និង​ជា​សសរស្ដម្ភ​សម្រាប់​វឌ្ឍនភាព​ និង​វិបុលភាព​សង្គម​។​”

“​ការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ដោយ​ផ្ទាល់​នូវ​ ចក្ខុវិស័យ​ បេសកកម្ម​ និង​គុណ​តម្លៃ​សាជីវកម្ម​របស់​យើងខ្ញុំ​ ដែល​មាន​គោលបំណង​រួមចំណែក​ផ្ដល់​វិភាគទាន​ជា​វិជ្ជមាន​ដល់​សង្គម​ និង​ប្រកាន់​ភ្ជាប់​ការ​យកចិត្តទុកដាក់​ចំពោះ​អនាគត​ប្រជាពលរដ្ឋ​ និង​សង្គម​ជាតិ​កម្ពុជា​”​ លោក​បាន​បន្ថែម​។​

ដើម្បី​គាំទ្រ​ការ​ចូលរួម​បរិច្ចាគ​ពី​សំណាក់​អតិថិជន​ ធនាគារ​ ABA​ ក៏​បាន​ដាក់​បញ្ចូល​មុខងារ​បរិច្ចាគ​ប្រាក់​ទៅ​កាន់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ នៅ​ក្នុង​ ABA​ Mobile​ ផង​ដែរ​ ដើម្បី​ឲ្យ​អតិថិជន​អាច​ចូលរួម​បរិច្ចាគ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ និង​ដោយ​មិន​គិតថ្លៃ​សេវា​។​ ដំណើរការ​នៃ​ការ​ចូលរួម​បរិច្ចាគ​មាន​ភាព​ងាយស្រួល​ និង​លឿន​បំផុត​ ដោយ​គ្រាន់តែ​៖

  1. ​បើក​ដំណើរការ​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​យក​ប៊ូ​តុង​ “​ទូទាត់​ប្រាក់​”​
  2. ជ្រើសរើស​យកពាក្យ​ “​សប្បុរសធម៌​ &​ ការ​បរិច្ចាគ​”
  3. ​ជ្រើសរើស​យក​ “​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​”
  4. ​ជ្រើសរើស​ គណនី​ ABA​ ហើយ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​ និង​ចំនួន​ទឹកប្រាក់​
  5. ​ចុច​យកពាក្យ​ “​បង់​ឥឡូវ​”​ រួច​បញ្ជាក់​ការ​ទូទាត់​ដោយ​បញ្ចូល​លេខ​សម្ងាត់​ ABA​ Mobile​ របស់​លោក​អ្នក​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ​សាកសួរ​ព័ត៌មាន​ពី​ការ​បរិច្ចាគ​នៅ​ក្នុង​ ABA​ Mobile​ សូម​ទាក់ទង​មក​កាន់​ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ តាម​រយៈ​លេខ​ 061​ 701​ 111​ ឬ​ទាក់ទង​មក​កាន់​ធនាគារ​ ABA​ តាម​រយៈ​ 023​ 225​ 333​។​