ធនាគារ​ ABA​ ចូលរួម​គាំទ្រ​កម្មវិធី​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​

02/10/2019

ABA​ Bank​ supports​ Cambodia​ 1ABA​ Bank​ supports​ Cambodia​ 1
ABA​ Bank​ supports​ Cambodia​ 2ABA​ Bank​ supports​ Cambodia​ 2
ABA​ Bank​ supports​ Cambodia​ 3ABA​ Bank​ supports​ Cambodia​ 3

​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ មាន​មោទនៈភាព​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​ Raffles​ Hotel​ Le​ Royal​ ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ពី​ថ្ងៃ​ទី​ 2​ ខែតុលា​ ឆ្នាំ​2019​។​

​រៀបចំ​ដោយ​ធនាគា​ជាតិ​នៃ​កម្ពុជា​ ក្រោម​កិច្ចសហការ​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ តាម​រយៈ​គំនិត​ផ្តួចផ្តើម​ធុរកិច្ច​មេគង្គ​ (Mekong​ Business​ Initiative)​ និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ កម្មវិធី​នេះ​មាន​គោលបំណង​បង្កើត​ឱកាស​ដល់​តំណាង​រដ្ឋាភិបាល​ អ្នក​រៀបចំ​គោលនយោបាយ​ អាជ្ញាធរ​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ពិភាក្សា​គ្នា​អំពី​ការ​កើនឡើង​នៃ​តួនាទី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​ កម្មវិធី​នេះ​ ក៏​ផ្តល់​ជា​វេទិកា​ដល់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ថ្មី​របស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ស្ថាប័ន​ និង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផង​ដែរ​។​

ព្រឹត្តិការណ៍​បាន​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ 300​ នាក់​មក​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ អ្នកតំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ តំណាង​ធនាគារកណ្តាល​ថៃ​ ធនាគារកណ្តាល​កូរ៉េ​ និង​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សំខាន់ៗ​នៅ​ក្នុង​តំបន់​។​

​ព័ត៌មាន​ និង​ចំណេះដឹង​ដែល​ទទួល​បាន​ពី​ការ​ពិភាក្សា​ក្នុង​កម្មវិធី​នេះ​ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​រៀបចំ​គោលនយោបាយ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ក្នុង​ការ​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ក្នុង​ពិភពលោក​ និងដើម្បី​រៀបចំ​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ ក្នុង​ការ​គាំទ្រ​ការ​រីក​ចំរើន​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​