ធនាគារ​ ABA​ ណែនាំ​មុខងារ​ស្គែ​ន​កូដ​ QR​ នៅ​លើ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ខ្លួន​

01/08/2019

ABA Cash In QR 2

អតិថិជន​ជាទី​គោរព​!
​ចាប់ពី​ថ្ងៃ​ទី​01​ ខែកញ្ញា​ ឆ្នាំ​2019​ ធនាគារ​យើងខ្ញុំ​ នឹង​ដាក់​ឲ្យ​ប្រើ​នូវ​មុខងារ​ ស្គែ​ន​កូដ​ QR​ នៅ​លើ​ម៉ាស៊ីន​ដាក់​ប្រាក់​ (Cash-in​ Machine)​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ដាក់​ប្រាក់​ចូល​គណនី​របស់​អតិថិជន​។​

​អតិថិជន​ ABA​ គ្រាន់តែ​ប្រើ​មុខងារ​ស្គែ​ន​កូដ​ QR​ ក្នុង​កម្មវិធី​ ABA​ Mobile​ ដើម្បី​ស្គែ​ន​កូដ​នៅ​លើ​អេ​ក្រង់​ម៉ាស៊ីន​ដាក់​ប្រាក់​ រួច​ធ្វើការ​ជ្រើសរើស​គណនី​ ដែល​លោក​អ្នក​ចង់​ដាក់​ប្រាក់​ចូល​។​ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​ អតិថិជន​ក៏​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​គណនី​ណាមួយ​ (​រួម​ទាំង​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​)​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ បាន​គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​។​

ការ​ផ្លាស់​ប្តូរ​នេះ​ អាច​ជួយ​អតិថិជន​ ជៀសវាង​ពី​ការ​បញ្ចូល​លេខ​គណនី​ខុស​ ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើការ​ដាក់​ប្រាក់​ និង​ផ្ញើ​ប្រាក់​ទៅ​កាន់​នរណា​ម្នាក់​ ដោយ​ធនាគារ​បាន​ទទួល​ការ​រាយការណ៍​ពី​អតិថិជន​កន្លង​មក​ថា​ បញ្ហា​នេះ​តែងតែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ធនាគារ​។​ លើស​ពី​នេះ​ទៀត​ យើង​សង្ឃឹមថា​ វា​នឹង​ជួយ​ព​ន្លឿ​ន​ដំណើរការ​ នៃ​ការ​ដាក់​ប្រាក់​ចូល​គណនី​ ដោយសារ​យើង​លែង​តម្រូវ​ឲ្យ​អតិថិជន​វាយ​បញ្ចូល​លេខ​គណនី​ និង​ត្រូវ​ត្រួតពិនិត្យ​ឈ្មោះ​របស់​ម្ចាស់​គណនី​ដូច​ពី​មុន​ទៀត​ហើយ​។

ប្រសិនបើ​លោក​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ នៅឡើយ​ទេ​ សូម​ធ្វើការ​បើក​គណនី​ និង​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ នៅ​ថ្ងៃនេះ​ ដើម្បី​បន្ត​ប្រើប្រាស់​សេវា​ម៉ាស៊ីន​ដាក់​ប្រាក់​ជា​បន្ត​ទៀត​បន្ទាប់​ពី​ថ្ងៃ​ទី​01​ ខែកញ្ញា​ ឆ្នាំ​2019​ តទៅ​។​ ដើម្បី​បើក​គណនី​ជាមួយ​ABA​ លោក​អ្នក​អាច​ទៅ​កាន់​សាខា​ ABA​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 225​ 333​ ដើម្បី​ធ្វើការ​ណាត់ជួប​ជាមួយ​ ​បុគ្គលិក​បើក​គណនី​ដល់​កន្លែង ដែល​ពួក​គាត់​នឹង​មក​បើក​គណនី​ជូន​លោក​អ្នក​ដល់​ការិយាល័យ​ ឬ​កន្លែង​ការងារ​របស់​លោក​អ្នក​តែ​ម្តង​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ធនាគារ​ ABA​ សូម​មើល​ទំព័រ​ ​សេវា​ដាក់​ប្រាក់​។​​

​សូម​អរគុណ​ចំពោះ​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!