​ធនាគារ​ ABA​ នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ 128​ ពាន់​លាន​រៀល​

31/07/2019

ABA​ Bank​ to​ issue​ bonds 1ABA​ Bank​ to​ issue​ bonds 1
ABA​ Bank​ to​ issue​ bonds 2ABA​ Bank​ to​ issue​ bonds 2
ABA​ Bank​ to​ issue​ bonds 3ABA​ Bank​ to​ issue​ bonds 3
ABA​ Bank​ to​ issue​ bonds 4ABA​ Bank​ to​ issue​ bonds 4
ABA​ Bank​ to​ issue​ bonds 5ABA​ Bank​ to​ issue​ bonds 5
ABA​ Bank​ to​ issue​ bonds 6ABA​ Bank​ to​ issue​ bonds 6
ABA​ Bank​ to​ issue​ bonds 7ABA​ Bank​ to​ issue​ bonds 7

ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ ដែល​ជា​ធនាគារ​ឈានមុខ​គេ​មួយ​ក្នុង​ ចំណោម​គ្រឹះស្ថាន​ធនាគារ​នានា​នៅ​ប្រទេស​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​រ៉ូ​ដ​សូ​ នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ក្នុង​ គោលបំណង​ជូន​ជា​ដំណឹង​អំពី​ការ​ធ្វើ​បរិវិសកម្ម​ និង​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ (​សញ្ញា​បណ្ណ​ ABA)​ ក្នុង​ទំហំ​ ទឹកប្រាក់​សរុប​ចំនួន​ 128​ ពាន់​លាន​រៀល​ (32​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ នា​ពេល​ខាង​មុខ​នេះ​។​

សញ្ញា​បណ្ណ​ ABA​ នឹង​ក្លាយជា​មូល​ប​ត្រ​បំណុល​ទី​មួយ​ ដែល​ត្រូវ​បាន​បោះផ្សាយ​ដោយ​ធនាគារពាណិជ្ជ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​។​ ហើយ​វា​ក៏​ជា​សញ្ញា​បណ្ណ​កម្ពុជា​ដំបូង​គេ​ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លទ្ធភាព​សង​ កម្រិត​ ‘B’​ ពី​ភ្នាក់ងារ​វាយតម្លៃ​ S&P​ Global​ Ratings​ ផង​ដែរ​។​ មួយ​ផ្នែក​ធំ​នៃ​សញ្ញា​បណ្ណ​នេះ​ នឹង​ត្រូវធ្វើ​បរិវិសកម្ម​ ដោយ​វិនិយោគិន​ស្ថាប័ន​ក្នុងស្រុក​ ហើយ​ផ្នែក​ដែល​នៅ​សល់​ នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​វិនិយោគិន​រូបវន្តបុគ្គល​ ដែល​មាន​បំណង​ចង់​វិនិយោគ​លើ​សញ្ញា​បណ្ណ​នេះ​។​

ធនាគារ​ ABA​ មាន​គោលបំណង​ប្រើប្រាស់​សាច់ប្រាក់​ ដែល​ទទួល​បាន​ពី​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​ សម្រាប់​ចំណាយ​ លើ​ប្រតិបត្តិការ​ និង​កំណើន​នៃ​អាជីវកម្ម​ឥណទាន​។​ ហើយ​ឥណទាន​ទាំងនោះ​ នឹង​ជួយ​ទ្រទ្រង់​ដល់​អាជីវកម្ម​ខ្នាត​តូច​ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​តាម​ជនបទ​ រួម​ទាំង​សហគ្រិន​ជា​ស្ត្រី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​

លក្ខខណ្ឌ​សំខាន់ៗ​នៃ​ “​សញ្ញា​បណ្ណ​ ABA”​៖

  • ក្រុមហ៊ុន​បោះផ្សាយ​៖​ ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (​ធនាគារ​ ABA)​។​
  • ចំនួន​សញ្ញា​បណ្ណ​សរុប​ដែល​បោះផ្សាយ​លក់​៖​ 128​ ពាន់​លាន​រៀល​ (~32​ លាន​ដុល្លារ​អា​មេ​រិ​ក​)​។​
  • តម្លៃ​លក់​ក្នុង​មួយ​ឯក​តា​សញ្ញា​បណ្ណ​៖​ 100,000​ រៀល​ (~25​ ដុល្លារ​អា​មេ​រិ​ក​)​។​
  • អត្រា​គូ​ប៉ុង​របស់​សញ្ញា​បណ្ណ​៖​ 7.00%​ -​ 7.75%​  ក្នុង​មួយ​ឆ្នាំ​ ជាមួយនឹង​ឥណប្រតិទាន​រយៈពេល​ 3​ ឆ្នាំ​ និង​ការ​ទូទាត់​គូ​ប៉ុង​រៀង​រាល់​ឆមាស​។​
  • កាលបរិច្ឆេទ​បោះផ្សាយ​ (​រំពឹង​ទុក​)៖​ ថ្ងៃ​ទី​ 16​ ខែ​ សីហា​ ឆ្នាំ​ 2019​។​
  • ប្រភេទ​សញ្ញា​បណ្ណ​៖ សញ្ញា​បណ្ណ​ បង្កើត​ឲ្យ​មាន​កាតព្វកិច្ច​ តាម​រយៈ​ការ​ចុះបញ្ជី​ឈ្មោះ​ ហើយ​ជា​ប្រភេទ​កាតព្វកិច្ច​ដែល​គ្មាន​ទ្រព្យ​ធានា​ និង​មិនមែន​ជា​កាតព្វកិច្ច​កម្រិត​ទាប​។​
  • ចំណាត់ថ្នាក់​លទ្ធភាព​សង​សម្រាប់​សញ្ញា​បណ្ណ​៖​ កម្រិត​ “B”​ ពី​ទីភ្នាក់ងារ​វាយតម្លៃ​លទ្ធភាព​សង​ S&P​ Global​។​
  • ចំនួន​ទឹកប្រាក់​វិនិយោគ​អប្បបរមា​៖​ 800​ លាន​រៀល​ (~20​ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ សម្រាប់​វិនិយោគិន​ស្ថាប័ន​ និង​ 4​ លាន​រៀល​ (~1,000​ ដុល្លារ​អា​មេ​រិ​ក​)​ សម្រាប់​វិនិយោគិន​រូបវន្តបុគ្គល​។​
  • កាលបរិច្ឆេទ​ធ្វើ​បរិវិសកម្ម​ (​រំពឹង​ទុក​)៖​ ថ្ងៃ​ទី​ 14​ ខែ​ សីហា​ ដល់​ថ្ងៃ​ទី​ 15​ ខែ​ សីហា​ ឆ្នាំ​ 2019​។​

ក្រុមហ៊ុន​ អេស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់​ ស៊ី​ឃ្យួ​រឹ​ធី​ (SBI​ Royal​ Securities)​ គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ធានា​ទិញ​ មូល​ប​ត្រ​តែ​មួយ​គត់​សម្រាប់​ការ​បោះផ្សាយ​នេះ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​៖

​លោក​ សេង​ ចាន់​ធឿ​ន​
​នាយក​គ្រប់គ្រង​ –​ នាយក​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម​
​ក្រុមហ៊ុន​ អេស​ ប៊ី​ អាយ​ រ៉ូ​យ៉ា​ល់​ ស៊ី​ឃ្យួ​រឹ​ធី​ ភី​អិ​ល​ស៊ី​
​ទូរស័ព្ទ​៖​ +855​ 23​ 999​ 595​
​ទូរស័ព្ទ​ដៃ​៖​ +855​ 16​ 925​ 259​ /​ +855​ 77​ 333​ 629​
អ៉ីមែល​៖​ tseng(at)sbiroyal.com
​វិ​ប​សាយ​៖​ www.sbiroyal.com

លោក​ Zhiger​ Atchabarov
​នាយក​ប្រតិបត្តិការ​អន្តរជាតិ​
​ធនាគារ​ ABA​
​ទូរស័ព្ទ​៖​ +855​ 98​ 203​ 512​
​ទូរស័ព្ទ​ដៃ​៖​ +855​ 98​ 630​ 168​
អ៉ីមែល​៖​ zhiger(at)ababank.com
​វិ​ប​សាយ​៖​ www.ababank.com

អំពី​ធនាគារ​ ABA៖
​ធនាគារ​ ABA​ គឺជា​ធនាគារ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 1996​។​ មក​ដល់​ពេល​នេះ​ ធនាគារ​ ABA​ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ និង​ដំណោះស្រាយ​ផ្នែក​ធនាគារ​ឌី​ជី​ថ​ល​យ៉ាង​ពេញលេញ​ ជូន​ដល់​អតិថិជន​ រួម​ទាំង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ អាជីវកម្ម​ខ្នាត​តូច​បំផុត​ និង​បុគ្គល​ជាដើម​។​
​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​ 31​ ឧសភា​ 2019​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ 3.36​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ ក្លាយជា​ធនាគារ​ធំ​ទី​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​ឆ្នាំ​ 2017​ ធនាគារ​ ABA​ បាន​ទទួល​ចំណាត់ថ្នាក់​ឥណទាន​កម្រិត​ “B”​ ពី​ Standard​ and​ Poor’s​ (S&P)​ Global​ Ratings​។​ ហើយ​ក្នុង​ឆ្នាំ​ 2018​ S&P​ បាន​អះអាង​ជា​ថ្មី​នូវ​ចំណាត់​ឥណទាន​នេះ​ជាមួយនឹង​ទស្សន​វិ​ស្ស័​យ​ “​វិជ្ជមាន​”​។​
​ធនាគារ​ ABA​ ក៏​បាន​ទទួល​ពានរង្វាន់​ “​ធនាគារ​ល្អ​បំផុត​នៅ​កម្ពុជា​”​ ពី​ឆ្នាំ​ 2015​ ដល់​ឆ្នាំ​ 2019​ ពី​ទស្សនាវដ្ដី​ធំៗ​ដូច​ជា​ The​ Banker,​ Euromoney​ និង​ Global​ Finance​។​
​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ​ ABA​ គឺ​ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​ទី​ប្រាំមួយ​នៅ​ប្រទេស​កា​ណា​ដា​ និង​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​ Quebec​ ជា​កន្លែង​ដែល​ធនាគារ​នេះ​ក្លាយជា​ជម្រើស​ដៃគូ​សម្រាប់​សហគ្រិន​ធុន​តូច​និង​មធ្យម​។​

អំពី​ SBI​ Royal​ Securities៖
SBI​ Royal​ Securities​ គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​ឈានមុខ​គេ​នៅ​កម្ពុជា​ ដែល​ផ្តល់​ជូន​នូវ​សេវា​វិនិយោគ​គ្រប់​បែប​ រួម​មាន​ ការ​ធានា​ទិញ​មូល​ប​ត្រ​ ការ​ប្រឹក្សា​យោបល់​ ការ​រួម​បញ្ចូល​គ្នា​ និង​ការ​ទិញ​ក្រុមហ៊ុន​ និង​ឈ្មួញ​ជើងសា​មូល​ប​ត្រ​ផង​ដែរ​។​ នៅ​ក្នុង​ឆ្នាំ​ 2018​ ក្រុមហ៊ុន​ SBI​ Royal​ Securities​ ត្រូវ​បាន​ទទួលស្គាល់​ជា​ “Best​ Corporate​ and​ Investment​ Bank”​ ដោយ​ Asiamoney​ magazine​។​
​បង្កើត​ឡើង​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​2010​ SBI​ Royal​ Securities​ ជា​ក្រុមហ៊ុន​មូល​ប​ត្រ​របស់​ជប៉ុន​ ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពេញលេញ​ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ ដើម្បី​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​អាជីវកម្ម​មូល​ប​ត្រ​។​
SBI​ Royal​ Securities​ បាន​បំពេញ​នូវ​ប្រតិបត្តិការ​ជា​ច្រើន​ដែល​រួម​មាន​ IPO​ of​ the​ Port​ of​ Sihanoukville​ (CSX:​ PAS),​ the​ IPO​ of​ Phnom​ Penh​ Special​ Economic​ Zone​ (CSX:​ PPSP),​ និង​ សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​នៅ​កម្ពុជា​ ដែល​បោះផ្សាយ​ដោយ​ហត្ថា​កសិករ​លីមីត​ធី​ត​ (SX:​ HKL21A)​។​