​ធនាគារ​ ABA​ ឈាន​ជើង​ចូល​ទឹកដី​កោះកុង​ និង​ស្ទឹង​ត្រែង​ ដោយ​បើក​សាខា​ដែល​មាន​សេវា​ពេញលេញ​

08/07/2019

ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 2ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 2
ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 3ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 3
ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 4ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 4
ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 5ABA​ enters​ Koh​ Kong​ and​ Stung​ Treng​ 5

​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រែង​ដើម្បី​បញ្ជ្រាប​សេវា​ធនាគារ​ដ៏​ទំនើប​ និង​ប្រកបដោយ​គុណភាព​ ឲ្យ​បាន​ដល់​អតិថិជន​កាន់តែ​ច្រើន​ថែម​ទៀត​នោះ​ ធនាគារ​ ABA​ បាន​បោះ​ជំហាន​ចូល​ទៅ​កាន់​ខេត្ត​ថ្មី​ចំនួន​ពីរ​ទៀត​ ដោយ​បើក​ជា​ផ្លូវការ​នូវ​សាខា​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃ​ទី​ 5​ និង​សាខា​ខេត្តកោះកុង​នៅ​ថ្ងៃ​ទី​8​ ខែកក្កដា​ ឆ្នាំ​2019​។​

​ក្នុង​នាម​ជា​បណ្ដាញ​ដែល​ផ្តល់​សេវា​ធនាគារ​ពេញលេញ​ សាខា​ថ្មី​ទាំង​ពីរ​នេះ​ ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ជាមួយនឹង​ទីតាំង​ចំណតរថយន្ត​ប្រកបដោយ​ភាព​ងាយស្រួល​,​ កន្លែង​រង់ចាំ​ពេញ​ដោយ​ផាសុកភាព​,​បញ្ជរ​បម្រើសេវា​ដ៏​ប្រណីត​,​ និង​បរិក្ខារ​ស្វ័​យ​សេវា​ដ៏​ទំនើប​ ។​ ជាមួយ​បុគ្គលិក​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​របស់​យើង​ ដែល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បម្រើសេវា​ ឥឡូវ​អតិថិជន​ទាំងអស់​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ​ នឹង​អាច​ទទួល​បាន​នូវ​ផលិតផល​ និង​សេវាកម្ម​ធនាគារ​ ABA​ យ៉ាង​ពេញលេញ​ដូច​ជា​៖​ កម្ចី​អាជីវកម្ម​,​ គណនី​បញ្ញើ​សន្សំ​,​ ការ​ផ្ទេរ​ប្រាក់​,​ កាត​ឥណ​ពន្ធ​ និង​ឥណទាន​,​ សេវា​ធនាគារ​តាម​ទូរស័ព្ទ​ និង​អន​ឡាញ​ ក៏​ដូច​ជា​សេវា​ ATM​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ការ​គាំទ្រ​តាម​អន​ឡាញ​ 24/7​ ផង​ដែរ​។​

​សូម​អញ្ជើញ​មក​កាន់​សាខា​ថ្មី​របស់​យើង​ និង​រីករាយ​ជាមួយ​សេវា​ធនាគារ​យើងខ្ញុំ​នៅ​តាម​អាសយដ្ឋាន​ខាងក្រោម​៖

​សាខា​ស្ទឹង​ត្រែង​ -​ ភូមិ​ត្រពាំង​ព្រីង​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​។​ លេខ​ទំនាក់ទំនង​៖​ (855)​ 81​ 204​ 090។
​សាខា​ខេត្តកោះកុង​ -​ ភូមិ​ទី​ 1​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​។​ លេខ​ទំនាក់ទំនង​៖​ (855)​ 81​ 204​ 123។

​គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ​ 2019​ ធនាគារ​ ABA​ មាន​សាខា​ចំនួន​ 68​ ទូ​ទាំង​ប្រទេស​ និង​មាន​គម្រោង​បើក​បន្ថែមចំនួន​ 9​សាខា​ទៀត​នៅ​ដំណាច់ឆ្នាំ​នេះ​។​