ABA​ ចូលរួម​​ប្រារព្ធទិវា​បុណ្យ​ឯករាជ្យ​ជាតិ ​កា​ណា​ដាខួប​ទី​ 152​ នៅ​ភ្នំពេញ​

04/07/2019

ABA​ supports​ the​ 152nd​ Canada​ Day​ 2ABA​ supports​ the​ 152nd​ Canada​ Day​ 2
ABA​ supports​ the​ 152nd​ Canada​ Day​ 3ABA​ supports​ the​ 152nd​ Canada​ Day​ 3
ABA​ supports​ the​ 152nd​ Canada​ Day​ 4ABA​ supports​ the​ 152nd​ Canada​ Day​ 4
ABA​ supports​ the​ 152nd​ Canada​ Day​ 5ABA​ supports​ the​ 152nd​ Canada​ Day​ 5
ABA​ supports​ the​ 152nd​ Canada​ Day​ 6ABA​ supports​ the​ 152nd​ Canada​ Day​ 6
ABA​ supports​ the​ 152nd​ Canada​ Day​ 7ABA​ supports​ the​ 152nd​ Canada​ Day​ 7

ធនាគារ​ ABA​ ដែល​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ មាន​មោទនភាព​ក្នុង​ការ​បន្ត​ចូលរួម​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កា​ណា​ដា​ ដែល​ក្នុងឆ្នាំនេះ​ ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​ 3​ កក្កដា​ ក្នុង​សណ្ឋាគារ​ Raffles​ Hotel​ Le​ Royal​ ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង​ភ្នំពេញ​។​

ក្នុងឆ្នាំនេះ​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កា​ណា​ដា​ ត្រូវ​បាន​រៀបចំ​ដោយ​ការិយាល័យ​ស្ថានទូត​កា​ណា​ដា​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ប្រមូលផ្តុំ​ពលរដ្ឋ​កា​ណា​ដា​ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​អបអរសាទរ​នូវ​ប្រវត្តិសាស្ត្រ​ វប្បធម៌​ និង​ភាព​ជោគជ័យ​របស់​ពួក​គេ​ បន្ទាប់​ពី​រដ្ឋ​ទាមទារ​បាន​ឯករាជ្យ​ភាព​ដោយ​ជោគជ័យ​ ឬ​ហៅ​ថា​ឯករាជ្យ​ជាតិ​កា​ណា​ដា​នៅ​ក្នុង​ឆ្នាំ​ 1867​។​

​ព្រឹត្តិការណ៍​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ Allison​ Stewart​ ប្រធាន​ការិយាល័យ​ស្ថានទូត​កា​ណា​ដា​ប្រចាំ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ លី​ ទូច​ មក​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។​ ក្នុង​នោះ​ ក៏​មានការ​ចូលរួម​ពី​ភ្ញៀវ​ ដែល​ជា​អ្នកការទូត​បរទេស​ តំណាង​ក្រុមហ៊ុន​ផ្សេងៗ​ និង​ប្រជាជន​កា​ណា​ដា​ជា​ច្រើន​ផង​ដែរ​។​ ពិធី​ត្រូវ​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ថ្លែងស​ន្ទ​រក​ថា​ស្វាគមន៍​ និង​ការ​លើក​ជល់​កែវ​ស្រា​ជា​ការ​ប្រារព្ធ​ រួម​ជាមួយនឹង​ការ​ជជែក​ពិភាក្សា​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​ ភេសជ្ជៈ​ អាហារ​សម្រន់​ និង​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​។​

​ធនាគារ​ ABA​ បាន​ឧបត្ថម្ភ​គាំទ្រ​ការ​ប្រារព្ធ​ពិធី​ឯករាជ្យ​ជាតិ​កា​ណា​ដា​តាំងពី​ឆ្នាំ​ 2015​ មក​។​ នៅ​ឆ្នាំ​នេះ​ យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ធនាគារ​ ABA​ សូម​ជូនពរ​ជា​ថ្មី​ដល់​ប្រជាជន​កា​ណា​ដា​ទាំងអស់​ ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​ឯករាជ្យ​លើក​ទី​ 152​ នេះ​!