ធនាគារ ABA រៀបចំកម្មវិធីចាប់រង្វាន់លើកទី 8 (8th Lucky Draw)សម្រាប់អតិថិជនគណនីបញ្ញើ

28/01/2012

នៅថ្ងៃសៅរ៍ ទី28 ខែមករា ឆ្នាំ2012 នៅការិយាល័យកណ្តាលរាជធានីភ្នំពេញ អគារលេខ 148 មហាវិថីព្រះ សីហនុ សង្កាត់បឹង កេងកង I ខណ្ឌចំការមន ធនាគារ ABA បាន រៀបចំកម្មវិធីចាប់រង្វាន់លើកទី 8 ដើម្បីប្រគល់ រង្វាន់ម៉ូតូ Suzuki Viva ចំនួនបីគ្រឿងជូន អតិថជនដែល​បានបើកគណនីបញ្ញើនៅធនាគារ​​ដោយមានវត្តមាន គណៈគ្រប់គ្រងធនាគារ ABA បុគ្គលិកធនាគារ ABA និងអតិថិជនជាច្រើន ផ្សេងទៀត។

នៅក្នុងព្រឹត្តិការណ៍ពិសេសនោះ គណៈគ្រប់គ្រងធនាគារ ABA បានមានប្រសាសន៍ថា៖ “នេះគឺជាការចាប់រង្វាន់​លើកទី 8 របស់យើងដែលរៀបចំឡើង​ដោយធនាគារ ABA ដើម្បីថ្លែងអំណរគុណ​ដល់អតិថិជនដែលបាន​បើក​គណនីបញ្ញើនៅធនាគារ ABA”។ គណៈគ្រប់គ្រងក៏បានរំឭកពួកយើងអំពីកម្មវិធីផ្សព្វផ្សាយដ៏អស្ចារ្យ “Let’s Win! With ABA fixed deposit” ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2012 នៅសណ្ឋាគារណាហ្គាវើល។ 

សូមធ្វើការកត់សម្គាល់ថា ធនាគារ ABA ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1996 ហើយបច្ចុប្បន្ន បានក្លាយជាធនាគារមួយរីកចម្រើនយ៉ាង​ឆាប់រហ័សបំផុត និងបានពង្រីកសាខា​បម្រើសេវាកម្មចំនួន 10 ​នៅក្នុង​ប្រទេសកម្ពុជា ដូចជានៅក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងកំពង់ចាម ព្រមទាំងមានគម្រោងពង្រីក និងបើកសាខាចំនួន 5 បន្ថែមទៀតនៅតាម​បណ្តា ខេត្តផ្សេងៗ។ ហើយបច្ចុប្បន្ន ធនាគារ ABA បានពង្រីកសាខា​ដោយមានបណ្តាញម៉ាស៊ីន ATM ជាច្រើន និង​សេវាកម្មធនាគារប្រកបដោយបច្ចេកវិទ្យា​ទំនើបដូចជា iBanking និង eCare។

ធនាគារ ABA បានក្លាយជាធនាគារមួយដែលបានរីកចម្រើនយ៉ាង​ឆាប់រហ័សបំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងរយៈពេលពីរឆ្នាំចុង​ក្រោយនេះ ដោយមានទ្រព្យសកម្មកើនឡើងចាប់ពី 60.4 លានដុល្លារអាមេរិករហូតដល់ 201.5 លានដុល្លារអាមេរិក ចាប់ពីខែធ្នូ ឆ្នាំ2009 ដល់ខែធ្នូ ឆ្នាំ2011។ ប្រាក់បញ្ញើរបស់ធនាគារនេះ​បាន​កើនឡើង ជិតបួនដងចាប់ពី 40.6 លានដុល្លារអាមេរិក​នៅដំណាច់ខែធ្នូ ឆ្នាំ2009 រហូតដល់ 165.6 លានដុល្លារអាមេរិក នៅខែធ្នូ ឆ្នាំ2011 ខណៈដែលធនាគារ ABA ក៏បានបង្កើនចំនួនប្រាក់កម្ចីចាប់ពី 25.7 លានដុល្លារអាមេរិក រហូតដល់ 91.5 លានដុល្លារអាមេរិក​នៅខែធ្នូ ឆ្នាំ2011។​ ជាមួយគ្នានេះផងដែរ ប្រាក់ចំណេញ​ក៏បានកើន ឡើងចាប់ពី2.0 លានដុល្លារអាមេរិក បើធៀបជាមួយ​ប្រាក់ចំណេញត្រឹមតែ 0.04 លានដុល្លារអាមេរិកកាល ពីឆ្នាំមុន។

បច្ចុប្បន្ន ធនាគារ ABA ផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាផលិតផលជាច្រើនប្រភេទ​រួមមាន​គណនី​បញ្ញើ​អាចបត់បែនបាន គណនីបញ្ញើមានការកំណត់ ប្រាក់កម្ចីសម្រាប់អាជីវកម្ម ឥណទាន​ទិញរថយន្ត ឥណទានទិញទោចក្រយានយន្ត និងឥណទានទិញ​អចលនទ្រព្យ​ ព្រមទាំងកាត Visa និង MasterCard ផងដែរ។

សម្រា​ប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 225 333 ឬចូលមើលវែបសាយត៍៖ www.ababank.com