ព័ត៌មាន

លិខិតអញ្ជើញចូលរួមដេញថ្លៃលើគំរោងផ្គត់ផ្គង់សេវាបោះពុម្ព Offset Printing

31/01/2015

លិខិតអញ្ជើញចូលរួមដេញថ្លៃលើគំរោងផ្គត់ផ្គង់សេវាបោះពុម្ព Offset Printing

ធនាគារ ABA សូមអញ្ជើញបណ្តាសហគ្រាសសេវាបោះពុម្ពទាំងឡាយចូលរួមក្នុងការដេញថ្លៃលើគំរោងផ្គត់ផ្គង់សេវាបោះពុម្ព តាមលក្ខខណ្ឌបច្ចេកទេសនិងមុខងារផ្សេងៗដូចដែលបានកំណត់ក្នុងសំណើសុំ (ពាក្យស្នើសុំ) ។

ធនាគារ ABA ទទួលបានការវិនិយោគបន្ថែមចំនួន ២០លានដុល្លារពី ធនាគារជាតិនៃកាណាដា

23/01/2015

ធនាគារ ABA ទទួលបានការវិនិយោគបន្ថែមចំនួន ២០លានដុល្លារពី ធនាគារជាតិនៃកាណាដា

ធនាគារ ABA និងធនាគារជាតិនៃកាណាដាថ្ងៃនេះ បានប្រកាសអំពីកិច្ចព្រមព្រៀងវិនិយោគបន្ថែមដែលមានចំនួនទឹកប្រាក់២០.០០០.០០០ដុល្លារអាមេរិក។ នៅពេលបញ្ចប់ប្រតិបត្តិការនេះ ធនាគារជាតិនៃកាណាដា នឹងបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ ABA ចាប់ពី ៣០% ទៅ ៤២%។ ប្រតិបត្តិការនេះគឺអាស្រ័យលើការអនុម័តរបស់ធនាគារជាតិនៃកាណាដា។

ធនាគារ ABA ប្រារព្ធពិធីអបអរសាទរឆ្នាំដ៏ត្រចះត្រចង់របស់ខ្លួន

26/12/2014

ធនាគារ ABA ប្រារព្ធពិធីអបអរសាទរឆ្នាំដ៏ត្រចះត្រចង់របស់ខ្លួន

កាលពីថ្ងៃទី២០ ខែមីនា នេះ ធនាគារ ABA បានប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំសម្រាប់បុគ្គលិករបស់ខ្លួននៅ

រាជធានីភ្នំពេញដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំដូចសព្វដង។ ឆ្នាំនេះ មានបុគ្គលិកធនាគារជាង ៧០០នាក់ មកពីសាខានានាទូទាំងប្រទេសកម្ពុជាបានមកចូលរួមនៅក្នុងកម្មវិធីនេះ។

ធនាគារ ABA ចុះហត្ថលេខាជាមួយ UnionPay International លើកិច្ចព្រមព្រៀងចេញកាតទូរទាត់របស់ធនាគារ

02/12/2014

ធនាគារ ABA ចុះហត្ថលេខាជាមួយ UnionPay International លើកិច្ចព្រមព្រៀងចេញកាតទូរទាត់របស់ធនាគារ

កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យធនាគារ ABA បានចេញ និងទទួលយកកាត UnionPay នៅក្រោមអាជ្ញាប័ណ្ណនៃ UnionPay International ។

ទស្សនាវដ្តី The Banker ឧទ្ទេសនាមធនាគារ ABA ជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤

28/11/2014

ទស្សនាវដ្តី The Banker ឧទ្ទេសនាមធនាគារ ABA ជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជាធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០១៤ ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោកឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការផ្តល់ដំណោះ ស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិត ខ្ពស់ ក៏ដូចជា កំណើនទ្រព្យសកម្ម និង ចំណែកទីផ្សារផងដែរ។

ធនាគារ ABA ពង្រីកសេវាទៅដល់តំបន់ព្រំដែន និងលើកកម្ពស់ បណ្តាញក្នុងតំបន់តាមរយៈការបើកសាខាថ្មីចំនួនបី

12/11/2014

ធនាគារ ABA ពង្រីកសេវាទៅដល់តំបន់ព្រំដែន និងលើកកម្ពស់ បណ្តាញក្នុងតំបន់តាមរយៈការបើកសាខាថ្មីចំនួនបី

ធនាគារ ABA ដែលជាធនាគារ ពាណិជ្ជកម្មឈានមុខគេមួយ បានប្រកាសបើកសាខាថ្មីរបស់ខ្លួនចំនួនបីបន្ថែមទៀតនៅតាមបណ្តាខេត្តនានា ដែលក្នុងនោះសាខាចំនួនពីរបើកនៅក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ និងខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម។ សាខាទីបីស្ថិតនៅក្នុងទីរួមខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា។

ធនាគារ ABA ចាប់ដៃគូជាមួយ IME ជំរុញទ្វេរឡើងសេវាកម្ម ផ្ទេរប្រាក់ថ្នាក់តំបន់

07/10/2014

ធនាគារ ABA ចាប់ដៃគូជាមួយ IME ជំរុញទ្វេរឡើងសេវាកម្ម ផ្ទេរប្រាក់ថ្នាក់តំបន់

កិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យធនាគារ ABA អាចផ្តល់ជូន អតិថិជនខ្លួននូវបណ្តាញបន្ថែម មួយទៀតសម្រាប់ធ្វើការផ្ទេរ និងទទួលប្រាក់នៅក្រៅប្រទេស។ បណ្តាញរបស់ IME មានវិសាលភាពគ្របដណ្តប់លើបណ្តាប្រទេសចំនួន ២៥ និងទីតំាងជាង ១០០.០០០ កន្លែងនៅទូទាំងពិភពលោករួមទាំងនៅសហរដ្ឋ

អាមេរិក អូស្រា្តលី ចិន ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសជាច្រើនទៀត។

ធនាគារ ABA សាខាសុធារស ចាប់បើកបម្រើអតិថិជនហើយ

25/09/2014

ធនាគារ ABA សាខាសុធារស ចាប់បើកបម្រើអតិថិជនហើយ

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ម ឈានមុខគេ បានប្រកាសបើកសាខាថ្មី របស់ខ្លួនបន្ថែមទៀតនៅទល់មុខ ផ្សារទំនើបអ៊ីអន គឺសាខាសុធារស។

ធនាគារ ABA បានរៀបចំពិធីទទួលជាផ្លូវការ ភាពជាដៃគូ ជាមួយធនាគារជាតិនៃកាណាដា

16/09/2014

ធនាគារ ABA បានរៀបចំពិធីទទួលជាផ្លូវការ ភាពជាដៃគូ ជាមួយធនាគារជាតិនៃកាណាដា

នៅក្នុងឱកាសបញ្ចប់ការទិញភាគហ៊ុននៅក្នុងមូលធនភាគហ៊ុនរបស់ខ្លួន ដោយធនាគារជាតិនៃកាណាដា ធនាគារ ABA បានរៀបចំពិធីលៀងភោជនាហារផ្លូវការនៅសណ្ឋាគារ Sofitel Phnom Penh កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០១៤។

ធនាគារ ABA បានទទួលការវិនិយោគមូលធនលើកទីពីរពី ធនាគារជាតិនៃកាណាដា

09/09/2014

ធនាគារ ABA បានទទួលការវិនិយោគមូលធនលើកទីពីរពី ធនាគារជាតិនៃកាណាដា

ធនាគារ ABA មានសេចក្តីសោមនស្សរីករាយសូមប្រកាស ជាសាធារណៈអំពីការសម្រេចបានដោយជោគជ័យនូវប្រតិបត្តិការ ទិញភាគហ៊ុនជាពីរដំណាក់កាលផ្សេងគ្នានៅក្នុងធនាគារពីសំណាក់ធនាគារជាតិនៃកាណាដា។