ព័ត៌មាន

ធនាគារ ABA ចុះហត្ថលេខាជាមួយ UnionPay International លើកិច្ចព្រមព្រៀងចេញកាតទូរទាត់របស់ធនាគារ

02/12/2014

ធនាគារ ABA ចុះហត្ថលេខាជាមួយ UnionPay International លើកិច្ចព្រមព្រៀងចេញកាតទូរទាត់របស់ធនាគារ

កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យធនាគារ ABA បានចេញ និងទទួលយកកាត UnionPay នៅក្រោមអាជ្ញាប័ណ្ណនៃ UnionPay International ។

ទស្សនាវដ្តី The Banker ឧទ្ទេសនាមធនាគារ ABA ជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤

28/11/2014

ទស្សនាវដ្តី The Banker ឧទ្ទេសនាមធនាគារ ABA ជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជាធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០១៤ ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោកឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការផ្តល់ដំណោះ ស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិត ខ្ពស់ ក៏ដូចជា កំណើនទ្រព្យសកម្ម និង ចំណែកទីផ្សារផងដែរ។

ធនាគារ ABA ពង្រីកសេវាទៅដល់តំបន់ព្រំដែន និងលើកកម្ពស់ បណ្តាញក្នុងតំបន់តាមរយៈការបើកសាខាថ្មីចំនួនបី

12/11/2014

ធនាគារ ABA ពង្រីកសេវាទៅដល់តំបន់ព្រំដែន និងលើកកម្ពស់ បណ្តាញក្នុងតំបន់តាមរយៈការបើកសាខាថ្មីចំនួនបី

ធនាគារ ABA ដែលជាធនាគារ ពាណិជ្ជកម្មឈានមុខគេមួយ បានប្រកាសបើកសាខាថ្មីរបស់ខ្លួនចំនួនបីបន្ថែមទៀតនៅតាមបណ្តាខេត្តនានា ដែលក្នុងនោះសាខាចំនួនពីរបើកនៅក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ និងខេត្តស្វាយរៀងជាប់ព្រំដែនវៀតណាម។ សាខាទីបីស្ថិតនៅក្នុងទីរួមខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា។

ធនាគារ ABA ចាប់ដៃគូជាមួយ IME ជំរុញទ្វេរឡើងសេវាកម្ម ផ្ទេរប្រាក់ថ្នាក់តំបន់

07/10/2014

ធនាគារ ABA ចាប់ដៃគូជាមួយ IME ជំរុញទ្វេរឡើងសេវាកម្ម ផ្ទេរប្រាក់ថ្នាក់តំបន់

កិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យធនាគារ ABA អាចផ្តល់ជូន អតិថិជនខ្លួននូវបណ្តាញបន្ថែម មួយទៀតសម្រាប់ធ្វើការផ្ទេរ និងទទួលប្រាក់នៅក្រៅប្រទេស។ បណ្តាញរបស់ IME មានវិសាលភាពគ្របដណ្តប់លើបណ្តាប្រទេសចំនួន ២៥ និងទីតំាងជាង ១០០.០០០ កន្លែងនៅទូទាំងពិភពលោករួមទាំងនៅសហរដ្ឋ

អាមេរិក អូស្រា្តលី ចិន ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសជាច្រើនទៀត។

ធនាគារ ABA សាខាសុធារស ចាប់បើកបម្រើអតិថិជនហើយ

25/09/2014

ធនាគារ ABA សាខាសុធារស ចាប់បើកបម្រើអតិថិជនហើយ

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ម ឈានមុខគេ បានប្រកាសបើកសាខាថ្មី របស់ខ្លួនបន្ថែមទៀតនៅទល់មុខ ផ្សារទំនើបអ៊ីអន គឺសាខាសុធារស។

ធនាគារ ABA បានរៀបចំពិធីទទួលជាផ្លូវការ ភាពជាដៃគូ ជាមួយធនាគារជាតិនៃកាណាដា

16/09/2014

ធនាគារ ABA បានរៀបចំពិធីទទួលជាផ្លូវការ ភាពជាដៃគូ ជាមួយធនាគារជាតិនៃកាណាដា

នៅក្នុងឱកាសបញ្ចប់ការទិញភាគហ៊ុននៅក្នុងមូលធនភាគហ៊ុនរបស់ខ្លួន ដោយធនាគារជាតិនៃកាណាដា ធនាគារ ABA បានរៀបចំពិធីលៀងភោជនាហារផ្លូវការនៅសណ្ឋាគារ Sofitel Phnom Penh កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០១៤។

ធនាគារ ABA បានទទួលការវិនិយោគមូលធនលើកទីពីរពី ធនាគារជាតិនៃកាណាដា

09/09/2014

ធនាគារ ABA បានទទួលការវិនិយោគមូលធនលើកទីពីរពី ធនាគារជាតិនៃកាណាដា

ធនាគារ ABA មានសេចក្តីសោមនស្សរីករាយសូមប្រកាស ជាសាធារណៈអំពីការសម្រេចបានដោយជោគជ័យនូវប្រតិបត្តិការ ទិញភាគហ៊ុនជាពីរដំណាក់កាលផ្សេងគ្នានៅក្នុងធនាគារពីសំណាក់ធនាគារជាតិនៃកាណាដា។

ធនាគារ ABA ពង្រីកសាខារបស់ខ្លួននៅក្នុង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់

13/08/2014

ធនាគារ ABA ពង្រីកសាខារបស់ខ្លួននៅក្នុង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មនាំមុខគេមួយ បានប្រកាសបើក សាខាថ្មីរបស់ខ្លួននៅក្នុងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។ សាខាបើកថ្មីទាំងពីរនេះ ផ្តល់នូវផលិតផល និង សេវាធនាគារពេញលេញដូចជាការបើក និងការថែទាំគណនីផ្សេងៗ តាមរយៈការផ្តល់ឥណទាន ការចេញ ប័ណ្ណទូទាត់ និងសេវាផ្សេងៗជាច្រើនទៀត។

ធនាគារ ABA បានឈ្នះពានរង្វាន់ ជើងឯក នៃការប្រកួតបាល់ទាត់ KMH CUP

11/08/2014

ធនាគារ ABA បានឈ្នះពានរង្វាន់ ជើងឯក នៃការប្រកួតបាល់ទាត់ KMH CUP

នៅថ្ងៃអាទិត្យទី10 ខែសីហា ក្រុមបាល់ទាត់ ធនាគារ ABA បានឈ្នះពានរង្វាន់ជើងឯក នៃការប្រកួតបាល់ទាត់ KMH CUP ដែលបានប្រារព្ធឡើងនៅរាជធានីភ្នំពេញរយៈពេលជាច្រើនខែចុងក្រោយនេះ។

សេចក្តីប្រកាសជាសាធារណៈជូនអតិថិជនរបស់ ធនាគារ ABA

23/07/2014

សេចក្តីប្រកាសជាសាធារណៈជូនអតិថិជនរបស់ ធនាគារ ABA

ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាព ដំណើរការគណនេយ្យប្រតិបត្តិ ធនាគារ ABA សូមជូនដំណឹងដល់អស់ លោកអ្នកថា ថ្លៃសេវាសម្រាប់មូលប្បទានបត្របញ្ជូនត្រឡប់ នឹងត្រូវបង្កើនរហូតដល់ ៤០ដុល្លារអាមេរិក (សែសិបដុល្លារអាមេរិក) ក្នុងមួយប្រតិបត្តិការសម្រាប់មូលប្បទានបត្រគ្មានសាច់ប្រាក់តាមរយៈសភាផាត់ទាត់សម្រាប់ការទូទាត់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤។