ABA​ ឧបត្ថម្ភ​កម្មវិធី​ “​ប្រកួត​ចំណេះដឹង ​អំពី​ប្រាក់​រៀល​”​ ដើម្បី​ប្រារព្ធ​ទិវា​ប្រាក់​រៀល​ 2019

26/03/2019

ABA​ sponsors​ The​ Riel​ Contest 1ABA​ sponsors​ The​ Riel​ Contest 1
ABA​ sponsors​ The​ Riel​ Contest 3ABA​ sponsors​ The​ Riel​ Contest 3
ABA​ sponsors​ The​ Riel​ Contest 4ABA​ sponsors​ The​ Riel​ Contest 4
ABA​ sponsors​ The​ Riel​ Contest 2ABA​ sponsors​ The​ Riel​ Contest 2

នៅ​ថ្ងៃ​ចន្ទ​ ទី​ 25​ មីនា​ 2019​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ “​ទិវា​ប្រាក់​រៀល​”​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​39​ នៃ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ សែនសុខ​។​ គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ គឺ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​របស់​ប្រជាជន​អំពី​ប្រវត្តិសាស្ត្រ​ និង​សារៈសំខាន់​នៃ​រូបិយប័ណ្ណ​របស់​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការ​អភិវឌ្ឍ​ថ្មីៗ​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​។​ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ដោយ​អ្នកតំណាង​មក​ពី​ក្រសួង​ ស្ថាប័ន​ធនាគារ​និង​ហិរញ្ញវត្ថុ​ សហគ្រាស​ វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​សាកលវិទ្យាល័យ​ផ្សេងៗ​ផង​ដែរ​។​

​ជា​ផ្នែក​នៃ​ការ​តាំងចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ប្រាក់​រៀល​ខ្មែរ​ ធនាគារ​ ABA​ បាន​ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​នៃ​ “​ការ​ប្រកួត​ចំណេះដឹង​អំពី​ប្រាក់​រៀល​”​ និង​បាន​ផ្តល់​រង្វាន់​ជា​ប័ណ្ណ​សម្រាប់​គណនី​សន្សំ​ថ្មី​ដោយ​មិន​ចាំបាច់​ដាក់​ប្រាក់​តម្កល់​ និង​ទទួល​បាន​ទឹកប្រាក់​ចំនួន​ 40,000​ រៀល​ សម្រាប់​គណនី​នីមួយៗ​។​ ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​រួម​សហការ​ជាមួយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ស្ថាប័ន​ដទៃៗ​ទៀត​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អប់រំ​ប្រជាជន​កម្ពុជា​ អំពី​ការ​ប្រើប្រាស់​ប្រាក់​រៀល​ និង​រំលឹក​ពួក​គេ​អំពី​ប្រវត្តិសាស្ត្រ​នៃ​រូបិយប័ណ្ណ​នេះ​។​

​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ ឥឡូវនេះ​អាច​មក​ទទួល​រង្វាន់​របស់​ពួក​គេ​ ដោយ​បើក​គណនី​សន្សំ​ថ្មី​មួយ​ជា​ប្រាក់​រៀល​ ជាមួយ​បុគ្គលិក​បើក​គណនី​ជូន​អតិថិជន​ដល់​កន្លែង​របស់​យើង​។​ បន្ថែម​ពីលើ​នេះ​ទៀត​ បុគ្គលិក​របស់​យើង​ក៏​អាច​ទៅ​បើក​គណនី​ជូន​អតិថិជន​របស់​ដល់​កន្លែង​ សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​បើក​គណនី​ ABA​ ជា​ប្រាក់​ដុល្លារ​ ឬ​ប្រាក់​រៀល​ផង​ដែរ​។​ ដើម្បី​ធ្វើការ​ណាត់ជួប​ជាមួយ​ក្រុមការងារ​បើក​គណនី​ដល់​កន្លែង​របស់​ ABA​ សូម​ទាក់ទង​មក​កាន់​ទូរស័ព្ទ​លេខ​ 023 225 333​។​

យើង​សូម​អបអរសាទរ​ចំពោះ​អ្នក​ឈ្នះ​ទាំង​ 50​ នាក់​នៅ​ក្នុង​”​ការ​ប្រកួត​ចំណេះដឹង​អំពី​ប្រាក់​រៀល​នេះ​”​ ហើយ​និង​សូម​អរគុណ​ពួក​គេ​ទាំងអស់​សម្រាប់​ការ​ប្រើប្រាស់​សេវា​របស់​ធនាគារ​ ABA​។​