ABA​ បន្ត​គាំទ្រ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ ITF​ Juniors​ 2018

12/12/2018

ABA​ បន្ត​គាំទ្រ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ ITF​ Juniors​ 2018ABA​ បន្ត​គាំទ្រ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ ITF​ Juniors​ 2018

​ក្នុង​ការ​បន្ត​គាំទ្រ​ចលនា​កីឡា​វាយ​កូន​បាល់​នៅ​កម្ពុជា​ ធនាគារ​ ABA​ បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់​ ITF​ Juniors​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ 1​ ដល់​ ថ្ងៃ​ទី​ 8​ ខែធ្នូ​ ឆ្នាំ​ 2018​។​ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​របស់​អ្នក​វាយ​កូន​បាល់​នៅ​អាស៊ី​ និង​ផ្តល់​ការ​ប្រកួត​បន្ថែម​ដល់​អ្នក​វាយ​កូន​បាល់​អាជីព​ និង​យុវជន​។​

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​រំពឹង​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​វាយ​កូន​បាល់​អន្តរជាតិ​ ITF​ Juniors​ នេះ​ នឹង​ផ្តល់​ឲ្យ​អ្នក​វាយ​កូន​បាល់​វ័យក្មេង​កម្ពុជា​ មានឱកាស​ប្រកួត​ជាមួយនឹង​អ្នក​វាយ​កូន​បាល់​វ័យក្មេង​កម្រិត​ខ្ពស់​មក​ពី​បរទេស​។​ ស្រប​ពេល​ជាមួយ​គ្នា​ ព្រឹត្តិការណ៍​ក៏​បាន​នាំ​យក​នូវ​ទិដ្ឋភាព​កីឡា​វាយ​កូន​បាល់​ដល់​ក្មេង​ជំនាន់​ក្រោយ​ ដែល​ចង់​ចាប់​យក​អាជីព​នេះ​សម្រាប់​អនាគត​របស់​ពួក​គេ​ផង​ដែរ​។​

​លោក​ ទេព​ រិ​ទ្ធី​វិត​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ បាន​ថ្លែងអំណរគុណ​ដល់​ធនាគារ​ ABA​ សម្រាប់​ការ​គាំទ្រ​ព្រឹត្តិការណ៍​នេះ​ និង​បាន​យល់​ពី​គោលបំណង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​នាំ​យក​នូវ​ការ​ប្រកួតប្រជែង​ដ៏​មានគុណ​ភាព​ខ្ពស់​មក​ដល់​យុវជន​របស់​ខ្លួន​។​

“​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​ធនាគារ​ ABA​ ក៏​បាន​ជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទិស​ដៅ​ដ៏​មាន​ប្រជាប្រិយភាព​ សម្រាប់​ក្រុម​អ្នក​វាយ​កូន​បាល់​វ័យក្មេង​ផង​ដែរ​ ចាប់តាំងពី​ការ​ផ្តោត​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ ITF​ Men’s​ Futures​ មក​ជា​ ITF​ Juniors​ កាលពី​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ រិ​ទ្ធី​វិត​។​

​ការ​ប្រកួត​ដែល​មាន​រយៈ​មួ​យស​ប្តា​ហ៍​ពេញ​នេះ​ បាន​ទាក់ទាញ​អ្នកចូលរួម​ជាង​ 90​ នាក់​ មក​ពី​ 18​ ប្រទេស​។​ មាន​យុវជន​វ័យក្មេង​កម្ពុជា​រហូត​ដល់​ 15​ នាក់​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​នៅ​ក្នុងឆ្នាំនេះ​។​ ក្នុង​ចំណោម​ពានរង្វាន់​ទាំង​ 12​ ពាន​ចំនួន​ 10​ ត្រូវ​បាន​ឈ្នះ​ដោយ​អ្នកលេង​ជន​ជាត​កូរ៉េ​ ហើយ​ 2​ ទៀត​ត្រូវ​បាន​ឈ្នះ​ដោយ​ក្រុម​អ្នកលេង​ជា​គូ​សម្រាប់​ស្ត្រីជន​ជាតិចិន​។​