ABA មិនគិតថ្លៃសេវាទទួលប្រាក់ សម្រាប់ការផ្ទេរចូលតាមប្រព័ន្ធ SWIFT
14/Jan/2019

អតិថិជនជាទីគោរព!
ចាប់ពីថ្ងៃទី 14 មករា ដល់ 1 ឧសភា 2019 ធនាគារ ABA មានភាពរីករាយ សូមផ្តល់ជូននូវកម្មវិធីប្រូម៉ូសិន “មិនគិតថ្លៃសេវាទទួលប្រាក់ សម្រាប់ការផ្ទេរចូលតាមប្រព័ន្ធ SWIFT” សម្រាប់ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកម្ពុជា ជារូបិយប័ណ្ណ អ៊ឺរ៉ូ (EUR), ផោន(GBP), បាត (THB), ដុល្លារសិង្ហបូរី (SGD), ឬ យ៉ន់ចិន (CNY)។
ក្នុងអំឡុងពេលនៃប្រូម៉ូសិននេះ ប្រាក់ផ្ទេរនឹងត្រូវបញ្ចូលទៅក្នុងគណនីធនាគារ ABA របស់អតិថិជន ដោយមិនគិតថ្លៃសេវាទទួលប្រាក់ឡើយ។
ចាប់យកអត្ថប្រយោជន៍នៃការផ្តល់ជូននេះ ហើយសូមជ្រើសរើសប្រើគណនីធនាគារ ABA ដើម្បីសន្សំបន្ថែមសម្រាប់ការផ្ទេរប្រាក់ចូលពេលក្រោយ!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ទំព័រប្រូម៉ូសិន។