សាខាធនាគារ ABA ថ្មីនៅខេត្តព្រះសីហនុ ចាប់បើកដំណើរការនៅថ្ងៃនេះ

27/01/2020

សាខាធនាគារ ABA ថ្មីនៅខេត្តព្រះសីហនុ ចាប់បើកដំណើរការនៅថ្ងៃនេះសាខាធនាគារ ABA ថ្មីនៅខេត្តព្រះសីហនុ ចាប់បើកដំណើរការនៅថ្ងៃនេះ
សាខាធនាគារ ABA ថ្មីនៅខេត្តព្រះសីហនុ ចាប់បើកដំណើរការនៅថ្ងៃនេះសាខាធនាគារ ABA ថ្មីនៅខេត្តព្រះសីហនុ ចាប់បើកដំណើរការនៅថ្ងៃនេះ
សាខាធនាគារ ABA ថ្មីនៅខេត្តព្រះសីហនុ ចាប់បើកដំណើរការនៅថ្ងៃនេះសាខាធនាគារ ABA ថ្មីនៅខេត្តព្រះសីហនុ ចាប់បើកដំណើរការនៅថ្ងៃនេះ

ព្រះសីហនុទទួលបានកំណើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមានន័យថាប្រជាជននៅទីនោះមានតម្រូវការសេវាធនាគារដែលមានគុណភាព។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកសាខាធនាគារឥតឈប់ឈរដើម្បីនាំមកនូវសេវាកម្មធនាគារល្អបំផុតនៅទូទាំងប្រទេស នៅថ្ងៃនេះធនាគារ ABA ប្រកាសបើកសាខាស្រុកព្រៃនប់ខេត្តព្រះសីហនុជាផ្លូវការ។​

សាខាធនាគារស្រុកព្រៃនប់ ពេលនេះបានត្រៀមខ្លួនរួចរាល់ដើម្បីនាំយកផលិតផល និងសេវាកម្មធនាគារដែលមានភាពងាយស្រួល ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរដល់អតិថិជនរបស់ធនាគារ ABA នៅតំបន់នោះ។ សាខានេះនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ABA ជាច្រើនក៏ដូចជា បុគ្គលិកជំនាញដែលមានការយកចិត្តទុកដាក់ខ្ពស់។ ចាប់ពីថ្ងៃនេះតទៅអតិថិជនអាចអញ្ជើញមកសាខា និងពិភាក្សាជាមួយអ្នកជំនាញឥណទានអាជីវកម្មរបស់យើង,ការមកបើកគណនីបញ្ញើ និងសន្សំ, ដាក់ពាក្យសុំធ្វើកាតធនាគារ, ការផ្ទេរប្រាក់ និងរីករាយជាមួយបទពិសោធន៍ធនាគារអនឡាញ។

​អតិថិជននៅស្រុកព្រៃនប់ក៏អាចចូលទៅកាន់កន្លែងឧបករណ៍ស្វ័យសេវាទំនើបៗដូចជា ម៉ាស៊ីន ATM ម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនដាក់សាច់ប្រាក់ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើង អាចចូលប្រើប្រាស់គណនីរបស់ខ្លួនបានគ្រប់ពេលវេលា 24/7។

ចាប់ពីថ្ងៃនេះតទៅអតិថិជនអាចមកទទួលយក និងរីករាយជាមួយសេវាកម្មធនាគារប្រកបដោយគុណភាពចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 4 ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ។

សាខាស្រុកថ្មីមានទីតាំងនៅភូមិបឹងវេង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លេខទំនាក់ទំនងសាខាគឺ 081 204 297។

គិតត្រឹមថ្ងៃទី 27 ខែមករាឆ្នាំ 2020 បណ្តាញសាខាធនាគារ ABA ពង្រីកសាខារហូតដល់ ៧៨ សាខានៅទូទាំងប្រទេសដោយមានសាខាចំនួន 4 ទៀតគ្រោងនឹងបើកនៅឆ្នាំ 2020 ។