​ធនាគារ​ ABA​ បង្កើន​កម្រិត​ប្រតិបត្តិការ​ ប្រចាំថ្ងៃសម្រាប់​ E-Cash​ ដែល​ជា​សេវា​ដក​ប្រាក់​ដោយ​មិន​ប្រើ​កាត​

05/03/2020

We increase transaction 3We increase transaction 3

អតិថិជន​ជាទី​គោរព​
ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បទ​ពិសោធ​សេវា​ធនាគារជាមួយ ABA និង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ដល់​អតិថិជន​ប្រើ​ ABA​ Mobile​ ធនាគារ​ ABA​ ធ្វើការ​បង្កើន​កម្រិត​ប្រតិបត្តិការ​សម្រាប់​ E-Cash​ ដែល​ជា​សេវា​ដក​ប្រាក់​មិន​ប្រើ​កាត​។​

ចាប់ពី​ថ្ងៃ​ទី​5​ ខែមីនា​ ឆ្នាំ​2020​ អតិថិជន​ប្រើ​សេវា​ E-Cash​ អាច​ផ្ញើ​ប្រាក់​រហូត​ដល់​ 980​ ដុល្លារ​ /​ 3,900,000​ រៀល​ ក្នុង​មួយ​ថ្ងៃ​ និង​ធ្វើការ​ដក​ប្រាក់​ដោយ​មិន​ប្រើ​កាត​នៅ​តាម​ម៉ាស៊ីន​ ATM​ របស់​ធនាគារ​ ABA​ ជាមួយ​ថ្លៃ​សេវា​ទាប​សមរម្យ​ដូច​មាន​បង្ហាញ​ជូន​ក្នុង​តារាង​ខាងក្រោម​៖

ប្រាក់ដុល្លារ1ប្រាក់រៀល2
ចំនួន​ផ្ទេរថ្លៃ​សេវាចំនួន​ផ្ទេរថ្លៃ​សេវា
20​ -​100​0.10​50,000​ –​ 400,000400
120​ -​ 2000.20​450,000​ –​ 800,000800
220​ -​ 3000.30​850,000​ -​ 1,200,000​1,200
320​ - 4000.401,250,000​ -​ 1,600,0001,600
420​ -​ 500​ 0.501,650,000​ -​ 2,000,0002,000
520​ -​ 600​0.60​2,050,000​ -​ 2,400,0002,400
620​ -​ 7000.70​2,450,000​ -​ 2,800,000​2,800
720​ -​ 800​0.802,850,000​ -​ 3,200,000​3,200
820​ -​ 9000.903,250,000​ -​ 3,600,000​3,600
920​ –​ 9801.00​3,650,000​ -​ 3,900,000​4,000

1 ចំនួន​ទឹកប្រាក់​ដែល​អាច​ដក​បាន​ ត្រូវ​តែ​ជា​លទ្ធផល​នៃ​តួលេខ​ណាមួយ​គុណ​នឹង​ 20​។
2​ 
ចំនួន​ទឹកប្រាក់​ដែល​អាច​ដក​បាន​ ត្រូវ​តែ​ជា​លទ្ធផល​នៃ​តួលេខ​ណាមួយ​គុណ​នឹង​ 50,000​ អតិបរមា​ 2,000,000​ រៀល​ក្នុង​មួយ​ប្រតិបត្តិការ​។

សេវា​ដក​ប្រាក់​មិនបាច់​ប្រើ​កាត​ E-Cash​ ជា​មធ្យោបាយ​ងាយស្រួល​ប្រើ​ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ផ្ញើ​ប្រាក់​ពី​កម្មវិធី​ ABA​ Mobile​ ទៅ​កាន់​មិត្តភក្តិ​ ក្រុម​គ្រួសារ​ សូ​ម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ ហើយ​ដក​បាន​ 24/7​ នៅ​តាម​ម៉ាស៊ីន​ ATM​ ណាមួយ​របស់​ធនាគារ​ ABA​ ។​ សំខាន់​ អ្នក​ទទួល​មិន​ចាំបាច់​មាន​កាត​ធនាគារ​ដើម្បី​ដក​ប្រាក់​ឡើយ​!

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មុខងារ​សេវា​ដក​ប្រាក់​មិនបាច់​ប្រើ​កាត​ E-Cash​ សូម​ចូល​ទៅ​កាន់​ទំព័រ​ E-Cash