ABA បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីបន្ដផ្ដល់ការគាំទ្រដល់សមាគម ក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ដែលមានតម្រូវការសិក្សារៀនសូត្រ និងអភិវឌ្ឍធនធានមនុស្សសម្រាប់រយៈពេល 3 ឆ្នាំបន្ថែម។