ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុត បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) ដើម្បីផ្ដល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុចំនួន 200,000 ដុល្លារអាមេរិក ជូនគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន។