​ក្រុមការងារ​ ABA​ ចែករំលែក​បទ​ពិសោធ​ ដល់​ធុរកិច្ច​ជន​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​

23/09/2019

ABA​ team​ shares​ experience 1ABA​ team​ shares​ experience 1
ABA​ team​ shares​ experience 2ABA​ team​ shares​ experience 2

ដើម្បី​ជួយ​គាំទ្រ​ដល់​ធុរកិច្ច​ជន​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ឲ្យ​ទទួល​បាន​អតិថិជន​ថ្មីៗ​សម្រាប់​អាជីវកម្ម​របស់​ពួក​គាត់​ ក្រុមការងារ​ផ្នែក​អាជីវកម្ម​របស់​ធនាគារ​ ABA​ មាន​កិត្តិយស​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​ សិក្ខាសាលា​អាជីវកម្ម​ រៀបចំ​ឡើង​ដោយ​ ពាណិជ្ជករ​ឈានមុខ​កម្ពុជា​ (CLEA)​  កាលពី​ថ្ងៃ​ទី​19​ ខែកញ្ញា​ ឆ្នាំ​2019​ ។​ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​ពាណិជ្ជករ​ ឬ​ធុរកិច្ច​ជន​ប្រមាណ​ជា​ 100​នាក់​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ -​ កូរ៉េ​ (CKCC)​ ។​

​ក្រោម​ប្រធានបទ​“​ បង្កើន​អតិថិជន​ថ្មី​តាម​រយៈ​អតិថិជន​ចាស់​”​ សិក្ខាសាលា​មាន​គោលបំណង​ នាំ​វាគ្មិន​ដែល​ពាក់ព័ន្ធ​ចូលរួម​ចែករំលែក​បទ​ពិសោធ​និង​ចំណេះដឹង​ដល់​ពាណិជ្ជករ​សហគ្រាស​ធុន​តូច​ និង​ធ​ម្យ​ម​ក្នុងស្រុក​ ពាក់ព័ន្ធ​នឹង​របៀប​ដែល​ពួក​គេ​អាច​ទទួល​បាន​អតិថិជន​ថ្មី​ និង​រក្សា​អតិថិជន​ចាស់​ ព្រម​ជាមួយ​គុណភាព​ផលិតផល​ និង​សេវាកម្ម​។​

នៅ​ក្នុង​សិក្ខាសាលា​ ក្រុមការងារ​ផ្នែក​អាជីវកម្ម​របស់​ធនាគារ​ ABA​ ដឹកនាំ​ដោយ​ លោក​ ម៉ី​ ប៉ូ​លី​ន​ នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន​ជំនាញ​ក្នុង​ចំណោម​វាគ្មិន​ដទៃ​ទៀត​ដើម្បី​ចែករំលែក​ពី​វិធីសាស្ត្រ​និង​មេរៀន​ល្អៗ​របស់​ធនាគារ​ ABA​ ក៏​ដូច​ជា​ការ​បង្ហាញ​ពី​របៀប​ដែល​ផលិតផល​ និង​សេវាកម្ម​របស់​ធនាគារ​ អាច​ជួយ​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​កិច្ចការ​គ្រប់គ្រង​និង​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធភាព​និង​មាន​ប្រសិទ្ធ​ផល​។​

CLEA​ គឺជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​2016​ ដើម្បី​ផ្តល់​នូវ​វគ្គ​សិក្សា​ខ្លីៗ​ និង​សិក្ខាសាលា​ផ្សេងៗ​គ្នា​ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​។​ ចាប់ពី​ពេល​នោះ​មក​ CLEA​ ក៏​បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​រឹង​មាំ​ រវាង​ម្ចាស់​អាជីវកម្ម​កម្ពុជា​និង​បរទេស​ ដើម្បី​សហការ​គ្នា​កាន់តែ​ប្រសើរ​និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​។​​