ABA​ សាខា​ម៉ៅ​សេ​ទុង​កាន់តែ​ធំ​ជាង​មុន​ និង​ប្រសើរ​ជាង​មុន​

02/05/2018

ABA​ សាខា​ម៉ៅ​សេ​ទុង​កាន់តែ​ធំ​ជាង​មុន​ និង​ប្រសើរ​ជាង​មុន​ABA​ សាខា​ម៉ៅ​សេ​ទុង​កាន់តែ​ធំ​ជាង​មុន​ និង​ប្រសើរ​ជាង​មុន​
ABA​ សាខា​ម៉ៅ​សេ​ទុង​កាន់តែ​ធំ​ជាង​មុន​ និង​ប្រសើរ​ជាង​មុន​ABA​ សាខា​ម៉ៅ​សេ​ទុង​កាន់តែ​ធំ​ជាង​មុន​ និង​ប្រសើរ​ជាង​មុន​

​នៅ​ថ្ងៃនេះ​ធនាគារ​ ABA​ មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​ទីតាំង​ថ្មី​នៃ​ ABA​ សាខា​ម៉ៅ​សេ​ទុង​ ដោយ​មាន​កន្លែង​អង្គុយ​ប្រសើរ​ជាង​មុន​,​ ទីតាំង​រង់ចាំ​និង​បញ្ជរ​បម្រើ​អតិថិជន​ធំ​ទូលាយ​ជាង​មុន​,​ ព្រមទាំង​ចំណត​យានយន្ត​ធំ​ទូលាយ​ជាង​មុន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​អតិថិជន​ជា​បន្តបន្ទាប់​របស់​យើង​។

សាខា​ម៉ៅ​សេ​ទុង​ថ្មី​នេះ​មា​នទី​តាំងនៅ​អគារ​លេខ​១២៩​ កែង​ជ្រុង​មហាវិថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​១១៣​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ តែ​២៩០​ម៉ែត្រ​ទៅ​ទិស​ខាងកើត​នៃ​ទីតាំង​ចាស់​ប៉ុណ្ណោះ​។​​

មាន​ប្រសាសន៍​ចំពោះ​ការ​ផ្លាស់​ប្តូរ​ទីតាំង​នេះ​ លោក​ ម៉ី​ ប៉ូ​លី​ន​ នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់​ធនាគារ​ ABA​ បាន​ថ្លែង​ថា​៖​ “​ភាព​ងាយស្រួល​របស់​អតិថិជន​ គឺជា​អាទិភាព​ចំបង​របស់​យើង​។​ ដូច្នេះ​យើង​រីករាយ​ខ្លាំង​ណាស់​ដែល​ទីតាំង​ថ្មី​នៃ​សាខា​នេះ​ នឹង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​អតិថិជន​,​ បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ធ្វើ​ប្រតិបត្តិការ​គណនី​នៅ​សាខា​ផ្ទាល់​,​ និង​ផ្តល់​មធ្យោបាយ​កាន់តែ​ច្រើន​ដល់​អតិថិជន​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​ ABA​ ដោយ​ខ្លួនឯង​”​។​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖​ “​យើង​សង្ឃឹមថា​ អតិថិជន​របស់​យើង​នឹង​រីករាយ​ជាមួយ​ទីតាំង​ថ្មី​ រួម​ជាមួយនឹង​បរិយាកាស​ល្អ​ និង​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើបៗ​ដែល​យើង​មាន​ផ្តល់​ជូន​នៅ​ធនាគារ​ ABA”​។​​

ដោយ​មាន​ទំហំ​ធំ​ទ្វេរ​ដង​ សាខា​ម៉ៅ​សេ​ទុង​ថ្មី​នេះ​ក៏​មាន​បំពាក់​បន្ថែម​ម៉ាស៊ីន​ ATM​ និង​ទូ​ដាក់​ប្រាក់​ និង​បង្កើន​ចំនួន​បញ្ជរ​បម្រើ​អតិថិជន​ ដែល​នេះ​ អាច​ជួយ​បង្ក​ឲ្យ​ការ​បម្រើ​អតិថិជន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ លើស​ពី​នេះ​ សាខា​ថ្មី​នេះ​ក៏​មាន​បន្ទប់​សម្រាប់​ភ្ញៀវ​ពិសេស​និង​រាប់​សាច់ប្រាក់​ ដើម្បី​បំពេញតម្រូវការ​ឯកជន​របស់​អតិថិជន​ថែម​ទៀត​ផង​។​​

លោក​អ្នក​អាច​អញ្ជើញ​ទៅ​កាន់​សាខា​ម៉ៅ​សេ​ទុង​របស់​យើង​បាន​នៅ​អាសយដ្ឋាន​ថ្មី​ នៅ​អគារ​លេខ​១២៩​ កែង​ជ្រុង​មហាវិថី​ម៉ៅ​សេ​ទុង​និង​ផ្លូវ​១១៣​ ឬ​ទូរស័ព្ទ​ទៅ​កាន់​សាខា​ផ្ទាល់​ តាម​លេខ​០៩៨​ ២០៣​ ៨០៩​ សម្រាប់​ព័ត៌មាន​បន្ថែម​។​