ធនាគារ​ ABA​ សម្ពោធ​បើក​អគារ​កា​រិ​យា​ល័យ ក​ណ្ដា​ល​របស់​ខ្លួន​ឡើង​វិញ​

14/03/2018

ធនាគារ​ ABA​ សម្ពោធ​បើក​អគារ​កា​រិ​យា​ល័យ ក​ណ្ដា​ល​របស់​ខ្លួន​ឡើង​វិញ​ធនាគារ​ ABA​ សម្ពោធ​បើក​អគារ​កា​រិ​យា​ល័យ ក​ណ្ដា​ល​របស់​ខ្លួន​ឡើង​វិញ​

ធនាគារ​ ABA​ (​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​)​ បាន​ ប្រារព្ធ​ពិធី​សម្ពោធ​បើក​ ជា​ផ្លូវការ​ឡើង​វិញ​នូវ​អគារ​ការិយាល័យ​កណ្ដាល​ និង​អគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​។​ ពិធី​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ និង​លោក​ Louis​ Vachon​ នាយក​ប្រតិបត្តិ​ធនាគារជាតិ​ កា​ណា​ដា​។​

​ថ្លែង​នៅ​ក្នុង​ពិធី​ លោក​ Askhat​ Azhikhanov​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​បានដឹង​ថា​យើង​ត្រូវ​តែ​ វិវឌ្ឍន៍​រីក​ចម្រើន​ទៅ​មុខ​តាម​ពេលវេលា​ និង​នាំ​មក​នូវ​អគារ​ដ៏​ទំនើប​និង​ថ្មី​សន្លាង​នេះ​ ដែល​នឹង​បំពេញ​តម្រូវ​ ការ​ធុរកិច្ច​ និង​ផ្ដល់​ឱកាស​ដល់​ការ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​។​”​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ “​ឥឡូវនេះ​ យើង​មាន​កន្លែង​ធំ​ទូលាយ​សម្រាប់​ប្រជុំ​,​ ពិភាក្សា​ការងារ​,​ ក៏​ដូច​ជា​កិច្ចការ​ និង​សកម្មភាព​កម្សាន្ត​ដើម្បី​ប្ដូរ​ បរិយាកាស​សម្រាប់​បុគ្គលិក​យើង​ផង​ដែរ​។​”​

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ Louis​ Vachon​ នាយក​ប្រតិបត្តិ​នៃ​ធនាគារជាតិ​ កា​ណា​ដា​ បាន​លើក​ឡើង​ថា​ “​ខ្ញុំ​ពិតជា​មាន​សេចក្ដី​រីករាយ​ ដែល​បាន​មក​ចូលរួម​ ជាមួយ​ លោក​ លោក​ ស្រី​ អ្នក​នាង​ កញ្ញា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ​នៃ​អគារ​ការិយាល័យ​កណ្ដាល​របស់​ ធនាគារ​ ABA​ នា​ឱកាស​នេះ​។​ សមិទ្ធផល​នេះ​ ជា​និមិត្តរូប​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​សម្ពន្ធ​ធនាគារ​ ជាតិ​កា​ណា​ដា​ នៅ​កម្ពុជា​។​”​

អគារ​ការិយាល័យ​កណ្ដាល​របស់​ធនាគារ​ ABA​ ត្រូវ​បាន​ជួសជុល​កែ​លម្អ​ថ្មី​ និង​ប្រែ​ក្លាយទៅជា​អគារ​ ការិយាល័យ​ដ៏​ទំនើប​ និង​ធំ​ទូលាយ​ប្រកបដោយ​សោភណភាព​កណ្ដាល​ទីក្រុង​ភ្នំពេញ​។​

​អគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្ដាល​ ត្រូវ​បាន​បើក​ នៅ​កន្លែង​ស្ដុ​ប​កែង​ជ្រុង​ នៃ​មហាវិថី​ព្រះ​ សីហ​នុ​ និង​ផ្លូវ​៦៣​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​អតិថិជន​ដែល​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។​ អគារ​សេវា​ អតិថិជន​ បាន​បន្ថែម​ម៉ោង​ប្រតិបត្តិការ​ ព្រមទាំង​បើក​ដំណើរការ​ ៧​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​ និង​រយៈពេល​១២​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដែល​នឹង​ផ្ដល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​ របស់​ ABA​។​​

ការ​ជួសជុល​និង​កែ​លម្អ​អគារ​ការិយាល័យ​កណ្ដាល​ និង​ការ​បើក​ឲ្យ​ដំណើរការ​អគារ​សេវា​អតិថិជន​នេះ​ ជា​ ទឡ្ហីករណ៍​យ៉ាង​ច្បាស់​ដែល​បង្ហាញ​អំពី​ការ​គាំទ្រ​ដ៏​រឹង​មាំ​ពី​សំណាក់​ភាគ​ហ៊ុ​និក​ដ៏​ធំ​របស់​ABA​ គឺ​ធនាគារ​ ជាតិ​កា​ណា​ដា​ ព្រមទាំង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​របស់​ស្ថាប័ន​ទាំង​ពីរ​ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាជន​ កម្ពុជា​ផង​ដែរ​។​​

អំពី​ធនាគារជាតិ​កាណ​ដា
​​ធនាគារជាតិ​កាណ​ដា​ (www.nbc.ca)​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ ដែល​មានទ្រព្យ​សកម្ម​ប្រមាណ​ជា​ ១៩៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ថ្ងៃ​៣១​ ខែមករា​ ឆ្នាំ​២០១៨​។​ ជាមួយ​គ្នា​នឹង​បុត្រ​សម្ពន្ធ​របស់​ខ្លួន​ ធនាគារជាតិ​កាណ​ដា​ បង្កើត​បាន​នូវ​សម្ពន្ធ​មួយ​នៃ​សម្ពន្ធ​ហិរញ្ញវត្ថុ​រួម​បញ្ចូល​ឈានមុខ​របស់​កា​ណា​ដា​។​ ធនាគារ​ មាន​ការិយាល័យ​កណ្ដាល​ ស្ថិត​នៅ​ទីក្រុង​ម៉ុ​ន​ត្រៀល​និង​មាន​សាខា​ស្ទើរ​គ្រប់​ខេត្ត​នៃ​ប្រទេស​ ជាមួយ​អតិថិជន​ជា​ឯកត្តជន​ជាង​ ២.៥​លាន​នាក់​។​ មូល​ប​ត្រ​របស់​ធនាគារ​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ ក្រុមហ៊ុន​មូល​ប​ត្រ​ តូ​រ៉ុ​ន​តូ​ (Toronto​ Stock​ Exchange)​។​ អតិថិជន​នៅ​សហរដ្ឋអាមេរិក​,​ តំបន់​អឺរ៉ុប​,​ និង​តំបន់​ផ្សេងៗ​ទៀត​នៃ​ពិភពលោក​ ត្រូវ​បាន​បម្រើសេវា​ជូន​តាម​រយៈ​បណ្ដាញ​ការិយាល័យ​តំណាង​,​ បុត្រ​សម្ពន្ធ​,​ និង​ដៃគូ​នានា​ជា​ច្រើន​ របស់​ធនាគារ​។​