​គណនី​បញ្ញើ​សន្សំ​ ABA​ លែង​ត្រូវការ​សមតុល្យ​បើក​ និង​សមតុល្យ​បន្ត​អប្បបរមា​ទៀត​ហើយ​

31/Jan/2020

No​ more​ minimum​ opening 3No​ more​ minimum​ opening 3

អតិថិជន​ទាំងអស់​ជាទី​គោរព

ជា​កិច្ច​ប្រឹងប្រែង​បន្ត​កែ​លម្អ​ផលិតផល​ និង​សេវាកម្ម​របស់​ធនាគារ​យើង​ ព្រមទាំង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ក្នុង​ការ​បើក​គណនី​ យើង​មាន​សេចក្តី​រីករាយ​ជូនដំណឹង​ថា​ ធនាគារ​ ABA​ ធ្វើការ​លើកលែង​សមតុល្យ​បើក​ និង​សមតុល្យ​បន្ត​អប្បបរមា​ ចំនួន​ 10​ ដុល្លារ​/​ 40,000​ រៀល​ សម្រាប់​គណនី​បញ្ញើ​សន្សំ​ឯកត្តជន​ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ថ្មី​ទាំងអស់​ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

គណនី​បញ្ញើ​សន្សំ​ដែល​បាន​បើក​មុន​ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​ 2020​ នឹង​ទទួល​បានការ​លើកលែង​សមតុល្យ​បើក​ និង​សមតុល្យ​បន្ត​អប្បបរមា​នេះ​ នៅ​ថ្ងៃ​ទី​ 3​ ខែមីនា​ ឆ្នាំ​ 2020​ ហើយ​ប្រាក់​នេះ​នឹង​ដាក់​ចូល​មក​គណនី​វិញ​។​

​អតិថិជន​ដែល​មាន​សំណួរ​នានា​ទាក់ទង​នឹង​សេចក្តីជូនដំណឹង​នេះ​ សូម​ធ្វើការ​ទាក់ទង​មក​ប្រធាន​ទំនាក់ទំនង​អាជីវកម្ម​របស់​យើង​តាម​អ៊ីមែល​ info(at)ababank.com​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 225​ 333​ សម្រាប់​សេវាកម្ម​ផ្តល់​ព័ត៌មាន​ 24/7​។​

សូម​រីករាយ​ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​គណនី​បញ្ញើ​សន្សំ​ ABA​ និងសូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើង​!