​ធនាគារ​ ABA​ ផ្តល់​សេវា​បើក​គណនី​អនឡាញ ​សម្រាប់​ជួញដូរ​មូល​ប​ត្រ​

29/Jun/2021

ABA​ Bank​ offers​ remote 1

ធនាគារ​ ABA​ បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​បើក​គណនី​អនឡាញ​សម្រាប់​សកម្មភាព​ជួញដូរ​មូល​ប​ត្រ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​រូបវន្តបុគ្គល​ និង​អាជីវកម្ម​ អាច​បើក​គណនី​ជួញដូរ​ ដោយ​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ និង​កម្មវិធី​ ​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ (IBB) ដោយ​មិនបាច់​អញ្ជើញ​មក​សាខា​ធនាគារ​ឡើយ​។​

​គណនី​ជួញដូរ​តាម​ទូរស័ព្ទ​បើក​បាន​ភ្លាមៗ​ និង​អាច​ប្រើប្រាស់​ដើម្បី​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនីអតិថិជន នៅ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ដែល​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ ABA​។​ ការ​ប្រើប្រាស់​គណនី​ជួញដូរ​ ត្រូវ​បាន​កំណត់​តាម​លក្ខខណ្ឌ​តម្រូវ​បទ​ប្បញ្ញត្តិ​ដើម្បី​ញែក​ប្រតិបត្តិការ​មូល​ប​ត្រ​ចេញពី​ប្រតិបត្តិការ​សេវា​ធនាគារ​ទូទៅ​។​

វិនិយោគិន​រូបវន្តបុគ្គល​អាច​បើក​គណនី​ជួញដូរ​តាម​ទូរស័ព្ទ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ បើក​គណនី​ថ្មី​ នៅ​លើ​អេ​ក្រង់​ដើម​ និង​ជ្រើសរើស​ គណនី​ជួញដូរ​ ពី​បញ្ជី​គណនី​។​ នាពេលបច្ចុប្បន្ន ធនាគារ ABA ចាប់ដៃគូជាមួយក្រុមហ៊ុន Alpha Gold Futures និងក្រុមហ៊ុន Golden FX Link Capital និងក្រុមហ៊ុនជាច្រើនទៀតនាពេលខាងមុខ។

​យើងខ្ញុំ​សូម​អញ្ជើញ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ចូល​មក​ធ្វើ​ជា​ដៃគូ​!​ ប្រសិនបើ​អ្នកមាន​បំណង​ចង់​បន្ថែម​ក្រុមហ៊ុន​របស់​អ្នក​ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដៃគូ​របស់​ធនាគារ​ ABA​ សូម​អាន​​ លក្ខខណ្ឌ​​ ហើយ​ផ្ញើ​អ៉ីមែល​មក​កាន់​ [email protected]remove-this.ababank.com​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 225​ 333​។​

​អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ចូល​ទូរស័ព្ទ​ដៃ​របស់​អ្នក​តាម​ App​ Store​ ខាងក្រោម​៖