ធនាគារ​ ABA​ ផ្តល់​នូវ​ដំណោះស្រាយ ​គណនី​និម្មិត​សម្រាប់​អាជីវកម្ម​

24/Feb/2021

​ធនាគារ​ ABA​ បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​គណនី​និម្មិត​ ABA​ ដើម្បី​នាំ​មក​នូវ​ដំណោះស្រាយ​ដ៏​ឆ្លាត​វៃ​ និង​មាន​ប្រសិទ្ធភាព​សម្រាប់​ម្ចាស់​អាជីវកម្ម​នានា​។​ គណនី​និម្មិត​ ជា​ទូទៅ​ស្គាល់​ថា​ជា​ ‘​គណនី​ស្រមោល​’​ គឺជា​គណនី​ធនាគារ​អរូប​វន្ត​បង្កើត​ឡើង​ក្រោម​គណនី​អាជីវកម្ម​តែ​មួយ​ ដោយ​កាត់​បន្ថយ​តម្រូវការ​ឲ្យ​មាន​គណនី​ច្រើន​។​ សេវាកម្ម​នេះ​កាត់​បន្ថយ​ចំណាយ​លើ​ប្រតិបត្តិការ​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​ឆ្លង​គណនី​ច្រើន​។​

​សេវាកម្ម​នេះ​សម្រាប់​អាជីវកម្ម​នានា​ដែល​មាន​ប្រតិបត្តិការ​ទូទាត់​ច្រើនៗ​ និង​ការ​ផ្ទៀងផ្ទាត់​មាន​ភាព​យឺតយ៉ាវ​ ដោយសារ​តែ​មាន​អ្នក​ផ្គត់​ផ្គង់​ និង​/​ឬ​អ្នកលក់​ច្រើន​នោះ​។​ សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​អាជីវកម្ម​អាច​បែងចែក​ការ​គ្រប់គ្រង​សាច់ប្រាក់​នៅ​ក្នុង​គណនី​ធនាគារ​តែ​មួយ​ដោយ​បង្កើត​គណនី​និម្មិត​បាន​ច្រើន​ និង​កំណត់​គណនី​និម្មិត​នីមួយៗ​សម្រាប់​អតិថិជន​ អ្នក​ចែកចាយ​ ឬ​ភ្នាក់ងារ​ទូទាត់​ និង​ពិនិត្យ​របាយការណ៍​របស់​អ្នក​ទូទាត់​បាន​ភ្លាមៗ​។

ជាមួយ​គណនី​និម្មិត​ អាជីវកម្ម​នានា​ឥឡូវនេះ​អាច​ប្រមូលផ្តុំ​គណនី​របស់​ពួក​គេ​ដែល​អាច​ទូទាត់​ និង​ទទួល​ការ​ទូទាត់​ ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ពិនិត្យ​មើល​ ការ​គ្រប់គ្រង​ និង​ប្រសិទ្ធភាព​ តាម​រយៈ​ការ​ផ្ទៀងផ្ទាត់​ដោយ​ស្វ័យប្រវត្តិ​ និង​តាម​ពេលវេលា​ជាក់ស្តែង​ និង​ជា​ចុង​ក្រោយ​ បង្កើន​ប្រសិទ្ធភាព​ការ​ចំណាយ​ និង​ការ​លក់​តាម​រយៈ​ការ​បញ្ចេញ​ឥណទាន​របស់​អតិថិជន​បាន​លឿន​ជាង​មុន​។​

គណនី​និម្មិត​ ABA​ ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ​សម្រាប់​អតិថិជន​អាជីវកម្ម​ ABA​ ទាំងអស់​។​ សេវាកម្ម​នេះ​ជា​ផ្នែក​មួយ​នៃ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​របស់​ធនាគារ​ ABA​ ហើយ​អាច​ប្រើប្រាស់​ផ្គួប​ផ្សំ​ជាមួយ​សេវាកម្ម​ផ្សេងៗ​ទៀត​ ដូច​ជា​ ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​ Host-to-Host​ និង​មុខងារ​ដ៏​អស្ចារ្យ​ផ្សេងៗ​ទៀត​។​ សេវា​ធនាគារ​អន​ឡាញ ABA ​សម្រាប់​អាជីវកម្ម​ ជា​ដំណោះស្រាយ​ហិរញ្ញវត្ថុ​រួម​មួយ​ដ៏​ចាំបាច់​សម្រាប់​អាជីវកម្ម​នានា​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ និង​ភាព​បត់​បែន​កាន់តែ​ច្រើន​ ដោយសារ​លោក​អ្នក​អាច​ដំណើរការ​តាម​អន​ឡាញ​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​នានា​របស់​ក្រុមហ៊ុន​។​ សេវាកម្ម​នេះ​បង្កើត​ឡើង​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក​។​

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​សេវា​គណនី​និម្មិត​ សូម​ចូល​ទៅ​ ​ទំព័រ​គណនី​និម្មិត​​ នៅ​លើ​វិ​ប​សាយ​របស់​យើង​។​