ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​

17/10/2017

ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​
ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​
ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​
ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​
ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​
ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​ធនាគារ​ ABA​ បន្ត​ការ​គាំទ្រ​ការ​អប់រំ​ និង​សិល្បៈ​

ដើម្បី​ពង្រឹង​ការ​គាំទ្រ​ការ​អប់រំ​សម្រាប់​យុវជន​កម្ពុជា​ និង​ដោយ​យោង​តាម​គោលការណ៍​កិច្ច​ការងារ​ជួយ​សង្គម​ (CSR)​ ធនាគារ​ ABA​ បាន​ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ធំៗ​ចំនួន​ពីរ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

កាលពី​ថ្ងៃ​ទី​14​ ខែតុលា​ ឆ្នាំ​ 2017​ ធនាគារ​ ABA​ បាន​ចូលរួម​ឧបត្ថម្ភ​សិក្ខា​សិលា​ស្តី​ពី​ការ​ជ្រើសរើស​ជំនាញ​ និង​អាជីព​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​អន្តរជាតិ​ (JICA)​។​

សិក្ខាសាលា​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ ជប៉ុន​ (CJCC)​។​ ​ ​សិក្ខាសាលា​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​យាន​ និង​មធ្យោបាយ​ដែល​ជា​ដំណោះស្រាយ​ជូន​ដល់​សិស្ស​ និស្សិត​ថ្មី​ដែល​ទើបតែ​បញ្ជ​ប់​ការ​សិក្សា​ ពីព្រោះ​ថា​ការ​ជ្រើសរើស​ជំនាញ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជ្រើសរើស​អាជីព​នៅ​ពេល​ដែល​សិស្ស​រៀន​ចប់​។​ សិក្ខាសាលា​នេះ​ទទួល​បាន​អ្នកចូលរួម​សរុប​ 309​នាក់​ ដែល​រួម​មាន​សិស្ស​,​ និស្សិត​,​ អ្នក​ស្វែងរក​ការងារ​,​ វាគ្មិន​កិត្តិយស​,​ អ្នកតំណាង​ពី​ JICA,​ និង​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​(MoEYS)​។​

​លោក​ អ៊ឹម​ កុ​ច​ ទេស​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា​៖​ “​យុវជន​ដែល​ស្វែងរក​ការងារ​ជា​លើក​ដំបូង​ តែងតែ​ជួប​ប្រទះ​ឧបសគ្គ​ ជា​ច្រើន​ក្នុង​ការ​ជ្រើសរើស​អាជីព​ដែល​ត្រឹមត្រូវ​ ពីព្រោះ​ពួក​គេ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពេល​ដែល​ជ្រើសរើស​ជំនាញ​ក្នុង​សាកលវិទ្យាល័យ​។​ ដូច្នេះ​ សិក្ខាសាលា​នេះ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្ស​ក្នុង​ការ​ទទួល​ ដំណឹង​នានា​,​ បទ​ពិសោធ​,​ និង​មា​គា៍​ពី​វាគ្មិន​របស់​យើង​ដែល​ផ្តល់​ជា​ដំបូន្មាន​ដល់​ សិស្ស​ និស្សិត​របស់​យើង​ក្នុង​ការ​ជ្រើសរើស​ជំនាញ​សិក្សា​។​ សិក្ខាសាលា​បែប​នេះ​ក៏​ស្រប​នឹង​គោលការណ៍​អប់រំ​ថ្នាក់​ជាតិ​របស់​យើង​។​ យើង​គួរតែ​មាន​សិក្ខាសាលា​បែប​នេះ​ជា​ច្រើន​ទៀត​ជា​ពិសេស​តាម​បណ្តា​ខេត្ត​នានា​។​”

​កាលពី​ថ្ងៃ​ទី​ 15​ ខែតុលា​ ឆ្នាំ​ 2017​ ធនាគារ​ ABA​ ជា​ម្ចាស់​ឧបត្ថម្ភ​កញ្ចប់​ផ្លា​ទី​នៀម​សម្រាប់​ការ​ប្រកួត​ស្នាដៃ​សិល្បៈ​លើក​ទី​5​ ដែល​រៀបចំ​ដោយ​ Global​ Art​ Cambodia​។​ កម្មវិធី​ប្រកួត​ដែល​មាន​រយៈពេល​មួយ​ថ្ងៃ​ពេញ​នេះ​ បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ស​ណ្ឋា​រ​គារ​ ហ៊ី​ម៉ា​វ៉ា​រី​ ដែល​មាន​សិស្សានុសិស្ស​ និង​ក្រុម​គ្រួសារ​ចូលរួម​សរុប​ប្រមាណ​ 300​នាក់​។​ សិស្ស​ដែល​ចូលរួម​មាន​អាយុ​ចាប់ពី​ 4​ ដល់​ 18​ ឆ្នាំ​ដែល​ប្រកួត​ក្រោម​ ប្រធានបទ​ “​ទីក្រុង​ក្នុង​ក្តី​ស្រមៃ​របស់ខ្ញុំ​”​។​ ដោយ​ជា​ម្ចាស់​ឧបត្ថម្ភ​កញ្ចប់​ផ្លា​ទី​នៀម​ ធនាគារ​ ABA​ ឧបត្ថម្ភ​ សំបុត្រ​យន្តហោះ​សម្រាប់​អ្នក​ឈ្នះ​ក្នុង​ប្រភេទ​អាយុ​ទាំង​បី​ក្រុម​។​

លោក​ Igor​ Zimarev​ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​យើង​មាន​សេចក្តី​រីករាយ​ណាស់​ក្នុង​ការ​គាំទ្រ​សិល្បករ​វ័យក្មេង​ទាំងនេះ​ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មានគំនិត​ច្នៃប្រឌិត​ និង​ការ​ស្រមៃ​ខ្ពស់​។​ ការ​ប្រកួត​នេះ​ជំរុញ​ឲ្យ​ក្មេងៗ​បង្កើន​ទំនុកចិត្ត​ និង​រៀបចំ​ខ្លួន​ពួក​គេ​សម្រាប់​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ​ទៀត​ផង​។​”

​ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​បី​ក្រុម​តាម​ប្រភេទ​អាយុ​នៃ​អ្នកចូលរួម​។​ អ្នក​ឈ្នះ​ក្នុង​ក្រុម​នីមួយៗ​ទទួល​បាន​សំបុត្រ​យន្តហោះ​,​ ពាន​ជ័យ​លា​ភី​,​ បណ្ណ​សរសើរ​,​ កាដូ​,​ និង​រង្វាន់​លួង​ទឹកចិត្ត​សម្រាប់​អ្នកចូលរួម​ និង​សម្រាប់​អ្នក​ជាប់​លេខ​រៀង​បន្ទាប់​។​ ​ឈ្មោះ​អ្នក​ឈ្នះ​ពី​ការ​ប្រកួត​ The​ Global​ Art​ បាន​ទៅ​លើ​ឈ្មោះ​ ជាល​ក្សី​ (​អាយុ​ 6​ ឆ្នាំ​),​ តាំង​ ហ្គេ​ច​ជូ​ (​អាយុ​ 9​ឆ្នាំ​)​ និង​ វ​ណ្ណា​រ៉េ​ត​ ធារ​ដ្ឋ​ (​អាយុ​ 13​ ឆ្នាំ​)​។​ ម្ចាស់​ជ័យ​លា​ភី​ទាំង​បី​រូប​ នឹង​តំណាង​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ កូ​ឡា​ឡាំ​ពួរ​ (​ប្រទេស​ម៉ា​ឡេ​ស៊ី​)​ នៅ​ថ្ងៃ​ទី​3​ ខែធ្នូ​ ឆ្នាំ​2017​ ដោយ​ធ្វើការ​ប្រកួត​រួម​ជាមួយ​សិស្ស​មក​ពី​បណ្ដា​ 17​ ប្រទេស​ផ្សេង​ទៀត​។​

​អំពី​ Global​ Art​ Cambodia
Global​ Art​ Cambodia​ គឺជា​សាលា​មាន​ស្តង់ដា​កម្រិត​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​កម្មវិធី​បណ្តុះ​សិល្បៈ​សម្រាប់​សិស្សានុសិស្ស​។​ យើង​នៅ​ទី​នេះ​ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ក្មេងៗ​មានការ​ច្នៃប្រឌិត​ដោយ​យក​សិល្បៈ​ច្របាច់​ប​ញ្ជូ​ល​ក្នុង​ជីវិត​។​ Global​ Art​ Cambodia​ មាន​គោលបំណង​ជួយ​ដល់​អ្នករៀន​អភិវឌ្ឍ​ និង​ធ្វើ​ឲ្យ​រីក​ចម្រើន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​បរិយាកាស​ជំរុញ​លើកទឹកចិត្ត​ខ្ពស់​បំផុត​។​