ABA​ បើក​សាខា​៦​បន្ថែម​ទៀត​ដើម្បី​បម្រើ ​អតិថិជន​ដែល​បន្ត​កើនឡើង​

08/05/2018

ABA​ បើក​សាខា​៦​បន្ថែម​ទៀត​ដើម្បី​បម្រើ ​អតិថិជន​ដែល​បន្ត​កើនឡើង​ABA​ បើក​សាខា​៦​បន្ថែម​ទៀត​ដើម្បី​បម្រើ ​អតិថិជន​ដែល​បន្ត​កើនឡើង​

ក្នុង​គោលបំណង​នាំ​យក​សេវា​ធនាគារ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​យុទ្ធសាស្ត្រ​ពង្រីក​បណ្តាញ​ធនាគារ​និង​អាជីវកម្ម​របស់​ខ្លួន​ ធនាគារ​ ABA​ បាន​សម្រេច​បើក​ជា​ផ្លូវការ​នូវ​សាខា​ចំនួន​៦​បន្ថែម​ទៀត​ ដែល​ក្នុង​នោះ​ ៣​សាខា​ស្ថិត​នៅ​តំបន់​ចំការ​ដូង​ សន្ធរ​មុខ​ និង​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​ ២​សាខា​នៅ​ស្រុក​អង្គស្នួល​ និង​ស្រុក​កៀនស្វាយក្នុង​ខេត្តកណ្តាល​ និង​សាខា​ដំបូង​របស់​ខេត្ត​រតនគិរី​ ដែល​មា​នទី​តាំងនៅ​ក្នុង​ក្រុង​បាន​លុង​។​

សាខា​ថ្មីៗ​ទាំង​អស់នេះ​ជ្រើស​យក​រចនាបថ​អគារ​ដែល​ផ្តោត​សំខាន់​លើ​ផាសុកភាព​អតិថិជន​ នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​បរិវេណ​ធនាគារ​ ABA​។​ ដើម្បី​ធានា​ឲ្យ​បាន​ថា​អតិថិជន​មាន​ភាព​ងាយស្រួល​នៅ​ពេល​មក​កាន់​សាខា​ យើង​បាន​ពង្រីក​ទីកន្លែង​ចត​យានយន្ត​ រួម​ជាមួយ​ទីតាំង​អង្គុយ​រង់ចាំ​និង​ផ្នែក​បម្រើ​អតិថិជន​ដែល​ធំ​ទូលាយ​។​ បុគ្គលិក​ ដែល​ទទួល​បានការ​បណ្តុះបណ្តាល​យ៉ាង​ស្ទាត់ជំនាញ​ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ នឹង​រង់ចាំ​ទទួល​ស្វាគមន៍​,​ ណែនាំ​,​ និង​បម្រើ​អតិថិជន​ពី​ផលិតផល​ និង​សេវា​ដែល​ធនាគារ​មាន​ ក្នុង​នោះ​រួម​មាន​ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​សហគ្រាស​ធុន​តូច​-​មធ្យម​ គណនី​ធនាគារ​និង​កាត​ទូទាត់​ប្រាក់​ច្រើន​ប្រភេទ​ ក៏​ដូច​ជា​សេវា​ផ្ទេរ​ប្រាក់​នានា​ផង​ដែរ​។​ ម៉ាស៊ីន​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដោយ​ខ្លួនឯង​ ដូច​ជា​ទូ​ ATM​ និង​ទូ​ដាក់​ប្រាក់​ ក៏​មាន​បំពាក់​ដើម្បី​ផ្តល់​ជូន​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដល់​អតិថិជន​ផង​ដែរ​។​

​ប្រសិនបើ​លោក​អ្នក​បាន​ទៅ​ដល់ទី​តាំង​ណាមួយ​ដូច​ខាងក្រោម​នេះ​ កុំ​ភ្លេច​ចូល​ទៅ​កាន់​សាខា​យើង​ ហើយ​ទទួលយក​បទ​ពិសោធ​សេវា​ធនាគារ​របស់​យើងខ្ញុំ​៖

  1. សេវាអតិថិជននៃការិយាល័យកណ្តាល​ -​ អគារ​លេខ​១៤១​ កែង​ជ្រុង​មហាវិថី​ព្រះ​សីហ​នុ​ និង​ផ្លូវ​ព្រះបាទ​ត្រសក់ផ្អែម​ (​ផ្លូវ​៦៣)​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​សាខា​នេះ​គឺ​ ០២៣​ ២២៥​ ៣៣៣​។​
  2. សាខា​សន្ធរ​មុខ​ -​ អគារ​លេខ​៥៧១​ កែង​ជ្រុង​មហាវិថី​កម្ពុជា​ក្រោម​ និង​មហាវិថី​ម៉ៅ​សេ​ទុង​ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​សាខា​នេះ​គឺ​ ០៧០​ ៦៣០​ ៦៧៦​។​
  3. សាខា​ចំការ​ដូង​ -​ ផ្លូវ​លេខ​២១៧​ ភូមិ​បុរី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោរ​ រាជធានី​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​សាខា​នេះ​គឺ​ 023​ 225​ 333​។​​
  4. សាខា​ស្រុក​អង្គស្នួល​ -​ ផ្លូវជាតិ​លេខ​១​ ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​ លេខ​ទំនាក់ទំនង​សាខា​នេះ​គឺ​ ០១៦​ ៦៣០​ ៥៧៩​។
  5. សាខា​ស្រុក​កៀនស្វាយ​ -​ ផ្លូវជាតិ​លេខ​៤​ ភូមិ​ទួល​ត្នោត​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​ លេខ​ទំនាក់ទំនង​សាខា​នេះ​គឺ​ ០៨៧​ ៦៣០​ ១១១​។​
  6. សាខា​ខេត្ត​រតនគីរី​ -​ ភូមិ​អូរ​កន្សែង​ ឃុំ​បឹង​កន្សែង​ ស្រុក​បាន​លុង​ ខេត្ត​រតនគីរី​។​ លេខ​ទំនាក់ទំនង​សាខា​នេះ​គឺ​ ០១៥​ ៦៣០​ ២៩៨​។​​

គិត​ត្រឹម​ខែឧសភា​ ឆ្នាំ​២០១៨​ ធនាគារ​ ABA​ មាន​សាខា​សរុប​ចំនួន​៥៥​ និង​ការិយាល័យ​ប្តូរ​ប្រាក់​ចំនួន​១​ ដែល​កំពុង​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ធនាគារ​គ្រោង​បើក​សាខា​ចំនួន​១១​បន្ថែម​ទៀត​នៅ​ដំណាច់ឆ្នាំ​នេះ​ ដើម្បី​ពង្រីក​សេវា​ហិរញ្ញវត្ថុ​ដែល​ទាន់សម័យ​ជូន​ដល់​ប្រជាជន​ខ្មែរ​បន្ថែម​ទៀត​។​