ABA ដាក់ឲ្យដំណើរការសេវាបើកគណនីធនាគារតាមអនឡាញ

05/06/2017

ABA ដាក់ឲ្យដំណើរការសេវាបើកគណនីធនាគារតាមអនឡាញ

ធនាគារ​ ABA​ បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​បើក​គណនី​ អន​ឡាញ​តាម​វិ​ប​សាយ​ជា​លើក​ដំបូង​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ថ្មី​បើក​គណនី​ធនាគារ​ចល័ត​។​ ពេល​បើក​គណនី​អន​ឡាញ​ អតិថិជន​អាច​ជ្រើសរើស​ប្រភេទ​នៃ​គណនី​ដែល​ស័ក្តិសម​ជាមួយនឹង​ តម្រូវការ​ប្រចាំ​ថ្ងៃ​ ឬ​ក៏​គណនី​គម្រោង​សន្សំ​។​ បច្ចុប្បន្ន​នេះ​ សេវា​បើក​គណនី​អន​ឡាញ​ផ្តល់​ជម្រើស​ ជា​ច្រើន​ដូច​ជា​ គណនី​សន្សំ​,​ គណនី​ចរន្ត​,​ ឬ​ក៏​លក្ខខណ្ឌ​នានា​ក្នុង​ការ​ដាក់​ប្រាក់​សន្សំ​។​ សេវា​នេះ​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បែប​ឌី​ជី​ថ​ល​របស់​ធនាគារ​ដែល​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ ស្រប​ពេល​នឹង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អតិថិជន​ដែល​ បត់បែន​តាម​និន្នាការ​អភិវឌ្ឍ​របស់​ពិភពលោក​។​

​សេវា​បើក​គណនី​អន​ឡាញ​តាម​វិ​ប​សាយ​ អាច​ឲ្យ​អតិថិជន​សិក្សា​ពី​អត្ថប្រយោជន៍​ និង​ស្វែង​យល់​ ពី​គុណសម្បត្តិ​នានា​របស់​គណនី​នីមួយៗ​ ជ្រើសរើស​ប្រភេទ​គណនី​ដែល​ស័ក្តិសម​ជាមួយនឹង​តម្រូវ​ ការ​ ព្រមទាំង​អាច​បើក​គណនី​យ៉ាង​ឆាប់​របស់​រហ័ស​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។​ វិ​ប​សាយ​នេះ​ មាន​ជា​ពីរ​ភាសា​គឺ​ ខ្មែរ​ និង​អង់គ្លេស​ ហើយ​មានការ​រចនា​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។​  

លោក​ ម៉ី​ ប៉ូ​លី​ន​ នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​យើង​ សង្កេត​ឃើញ​ថា​ ការ​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើន​ឡើងជា​លំដាប់​។​ យុវជន​ ជំនាន់​ក្រោយ​ ប្រើប្រាស់​បច្ចេកវិទ្យា​ និង​អ៊ីនធឺណិត​យ៉ាងច្រើន​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ ទម្លាប់​នៃ​ការ​ទិញ​។​ ដូច្នេះ​ដំណោះស្រាយ​ក្នុង​ការ​បង្កើត​សេវា​បើក​គណនី​អន​ឡាញ​តាម​វិ​ប​សាយ​ ពិតជា​ស័ក្តិសម​ខ្លាំង​ណាស់​ដើម្បី​ដើរ​ឲ្យ​ទាន់​ការ​ រីក​ចម្រើន​នៃ​សេវា​ដ៏​មាន​សក្តានុពល​នេះ​។​”​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​៖​ “​នៅ​ធនាគារ​ ABA​ យើង​ផ្តោត​សំខាន់​លើ​ផាសុកភាព​របស់​អតិថិជន​ ដូច្នេះ​ហើយ​យើង​បាន​ដាក់​ដំណើរការ​នូវ​ដំណោះស្រាយ​នេះ​ដើម្បី​ឲ្យ​អតិថិជន​យើង​អាច​បើក​ គណនី​ធនាគារ​ពី​ទីកន្លែង​ណា​ក៏​បាន​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ វា​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​ជា​ច្រើន​ ពេល​ដែល​អតិថិជន​អញ្ជើញ​ទៅ​សាខា​ដើម្បី​បើក​ឲ្យ​ដំណើរការ​គណនី​។​”

ដើម្បី​បើក​គណនី​ជាមួយ​ធនាគារ​ ABA​ អតិថិជន​អាច​ចូល​ទៅ​កាន់​វិ​ប​សាយ​ join.ababank.com​ តាម​កុំព្យូទ័រ​យួរដៃ​,​ ថេ​ប​ប្លេ​ត​,​ ស្មា​ត​ហ្វូ​ន​,​ ជ្រើសរើស​ប្រភេទ​គណនី​,​ រូ​ច​បំពេញ​ទម្រង់​បែបបទ​។​ ក្រោយ​ពី​បំពេញ​ទំរង់​បែបបទ​រួច​ អតិថិជន​នឹង​ទទួល​លេខ​កូដ​ដែល​បាន​ផ្ញើ​ជូន​តាម​រយៈ​អ៊ី​ម៉ែ​ល​។​ លេខ​កូដ​ដែល​ទទួល​បាន​នឹង​ត្រូវ​ប្រើ​នៅ​ពេល​ដែល​អតិថិជន​អញ្ជើញ​មក​សាខា​របស់​ ABA​ ដើម្បី​ ដាក់​ឲ្យ​ដំណើរការ​គណនី​។​ អំឡុង​ពេល​ដែល​អតិថិជន​អញ្ជើញ​មក​សាខា​ អតិថិជន​ក៏​អាច​ដាក់​ប្រាក់​ ក្នុង​គណនី​ថ្មី​ភ្លាមៗ​ និង​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​សេវា​ និង​ផលិតផល​ផ្សេងៗ​របស់​ ABA​។​ ​

ចាប់ពី​ឆ្នាំ​2011​ មក​ ធនាគារ​ ABA​ ទទួល​បានការ​លើក​សរសើរ​ចំពោះ​ការ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ ហិរញ្ញវត្ថុ​ដ៏​ទំនើប​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ ដោយ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ពី​ស្ថាប័នហិរញ្ញវត្ថុ​ អន្តរជាតិ​ និង​ក្នុង​តំបន់​ជា​ច្រើន​ដូច​ជា​ The​ Banker,​ Euromoney,​ Global​ Finance,​ និង​ Asian​ Banking​ and​ Finance​។​