ABA​ បរិច្ចាគ​សំភារៈ​ពេទ្យ និងថវិកា​មួយចំនួន ​ស្មើនឹង 10,000​ដុល្លារ​ ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​

06/Apr/2020

Khmer Soviet Donation 1Khmer Soviet Donation 1

​ធនាគារ​ ABA​ តែងតែ​ចូលរួម​ជា​សកម្មភាព​ជា​វិជ្ជមាន​ ក្នុង​ការងារ​សប្បុរសធម៌​ និង​សុខុមាលភាព​សង្គម​។​ ជាក់ស្តែង​ថ្ងៃនេះ​ ធនាគារ​ ABA​ បាន​ចូលរួម​ចំណែក​ថវិកា​ និង​ការ​គាំទ្រ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ដែល​មាន​តម្លៃ​ស្មើនឹង​ 10,000​ដុល្លារ​ ដើម្បី​ជួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​តាម​រយៈ​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​មេរោគ​ COVID-19​ នៅ​ក្នុង​ប្រទេស​។​

ធនាគារ​បាន​ប្តេជ្ញា​ចិត្ត​ជួយ​សហ​គម​ ជា​ពិសេស​ក្នុង​កំឡុង​ពេល​នៃ​ការ​ផ្ទុះ​ជំងឺ​ COVID-19​ ហើយ​កញ្ចប់​ថវិកា​ចំនួន​ 10,000​ដុល្លារ​នេះ​ ត្រូវ​បាន​បែងចែក​ជា​ការ​គាំទ្រ​វេ​ជ្ជ​សាស្ត្រ​មួយ​ចំនួន​រួម​មាន​ ម៉ាស់​ចំនួន​ 2,000,​ អាកុល​ 10​កាន​ (​ស្មើនឹង​ 3,000​លី​ត្រ​),​ វែ​នតា​ការពារ​ 200,​ និង​ជា​សាច់ប្រាក់​ចំនួន​ 8,370​ដុល្លារ​។​

ធនាគារ​ ABA​ សូម​លើកទឹកចិត្ត​ដល់​សាធារណជន​ឲ្យ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ដូច​ជា​រក្សា​គម្លាត​សង្គម​ និង​ស្នាក់​នៅផ្ទះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​។​ ធនាគារ​ក៏​សូម​ជូនពរ​ដល់​អ្នកជំងឺ​ទាំងអស់​ឲ្យ​ជា​សះស្បើយ​ឆាប់រហ័ស​ និង​សូម​ថ្លែងអំណរគុណ​ដល់​វេជ្ជបណ្ឌិត​ គិលានុបដ្ឋាក​ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទាំងអស់​ចំពោះ​ការ​លះបង់​របស់​ពួក​គេ​ក្នុង​ការ​ជួយ​ប្រជាជន​ខ្មែរ​។​