ABA​ គាំទ្រ​បារ​ខែ​ម​អាស៊ាន​ ដើម្បី​លើកកម្ពស់​ធុរកិច្ច​ថ្មី​ និង​ផ្សា​ភ្ជាប់​អ្នកមាន​ទេព​កោសល្យ​

16/10/2019

bacamp image 2bacamp image 2
bacamp image 3bacamp image 3
bacamp image 4bacamp image 4

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​លើកកម្ពស់​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ និង​កសាង​សហគមន៍​បច្ចេកវិទ្យា​ដ៏​រឹង​មាំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ បាន​ចូលរួម​ឧបត្ថម្ភ​ជា​ Gold​ Sponsor​ សម្រាប់​សន្និសីទ​ និង​ពិព័រណ៍​បច្ចេកវិទ្យា​បារ​ខែ​ម​អាស៊ាន​ 2019​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ 12​ –​ 13​ ខែតុលា​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (ITC)​ ក្នុង​រាជធានី​ភ្នំពេញ​។​

​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​អន្តរជាតិ​ដែល​មាន​រយៈពេល​ 2​ ថ្ងៃនេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមការងារ​បារ​ខែ​ម​កម្ពុជា​ ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​,​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ ក្រោម​ប្រធានបទ​ “​រួម​គ្នា​ឆ្ពោះទៅ​រក​អនាគត​ឌី​ជី​ថ​ល​”​ ព្រឹត្តិការណ៍​នេះ​ បាន​នាំ​មក​នូវ​វាគ្មិន​ល្បីៗ​ ចំនួន​ 97​ រូប​ដើម្បី​ពិភាក្សា​ និង​ចែករំលែក​លើ​ប្រធានបទ​ចំនួន​ 75​ ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​ធុរកិច្ច​ថ្មី​ ការ​ច្នៃប្រឌិត​ឌី​ជី​ថ​ល​និង​ជំនាញ​ដែល​ត្រូវការ​នៅ​ក្នុង​វិស័យ​នេះ​។​

​បន្ថែម​ពីលើ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ លោក​ Zokhir​ Rosulov​ នាយក​អង្គភាព​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ ក៏​បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន​ម្នាក់​ ក្នុង​ចំណោម​វាគ្មិន​សំខាន់ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ដើម្បី​ចែករំលែក​ពី​ដំណើ​រវិ​វ​ឌ្ឍ​របស់​ធនាគារ​ ABA​ ក្នុង​ការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ តាម​រយៈ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ខណៈ​ដែល​ក្រុមការងារ​ឌី​ជី​ថ​ល​ ក៏​បាន​រៀបចំ​វគ្គ​ដាច់​ដោយឡែក​មួយទៀត​ ដើម្បី​បង្ហាញ​ពី​នវានុវត្តន៍​ថ្មី​ផ្នែក​ឌី​ជី​ថ​ល​ និង​បរិយាកាស​ការងារ​របស់​ធនាគារ​ ទៅ​ដល់​អ្នកចូលរួម​ដែល​មាន​ចំណាប់អារម្មណ៍​ចាប់​យក​អាជីព​ការងារ​របស់​ពួក​គេ​ក្នុង​វិស័យ​នេះ​។​

​ក្នុងឆ្នាំនេះ​ ព្រឹត្តិការណ៍​បារ​ខែ​ម​អាស៊ាន​បាន​ប្រមូលផ្តុំ​មនុស្ស​ជាង​ 5,000​ នាក់​ ដែល​ជា​ម្ចាស់​និង​តំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាតិ​និង​អន្តរជាតិ​ អ្នក​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​ សហគ្រិន​ និយោជក​និង​និយោជិត​ និង​សិស្ស​និស្សិត​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​ឆ្នាំ​ 2016​ ដោយ​ក្រុមការងារ​បារ​ខែ​ម​កម្ពុជា​ ដែល​មាន​គ្នា​ចំនួន​ 20​ រូប​ និង​អ្នក​ស្ម័គ្រចិត្ត​ 100​ នាក់​ផ្សេង​ទៀត​។​ បេសកកម្ម​របស់​ពួក​គេ​ គឺ​ដើម្បី​បង្កើត​កន្លែង​មួយ​ សម្រាប់​សមាជិក​នៃ​សហគមន៍​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ ដើម្បី​ចែករំលែក​រឿងរ៉ាវ​សំខាន់ៗ​ និង​ពង្រឹង​សហគមន៍​ ដែល​ពួក​គេ​អាច​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ភាព​ប្រសើរ​ឡើង​របស់​ខ្លួន​។​