ធនាគារ​ABA ​ដាក់​ជូន​ឲ្យ​ប្រើប្រាស់​ កាត​ផ្លា​ទី​នៀម​

19/11/2016

ធនាគារ​ABA ​ដាក់​ជូន​ឲ្យ​ប្រើប្រាស់​ កាត​ផ្លា​ទី​នៀម​ធនាគារ​ABA ​ដាក់​ជូន​ឲ្យ​ប្រើប្រាស់​ កាត​ផ្លា​ទី​នៀម​

​អតិថិជន​ធនាគារ​ ABA​ ទាំងអស់​ជាទី​គោរព​៖​ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ណែនាំ​ជូន​លោក​អ្នក​នៅ​កាត​ទំនើប​ថ្មី​ចុង​ក្រោយ​របស់​យើង​គឺ​ កាត​ផ្លា​ទី​នៀម​។​ លោក​អ្នក​អាច​ធ្វើការ​ស្នើ​សុំ​កាត​ ABA​ ផ្លា​ទី​នៀម​នេះ​បាន​ទាំង​ពីរ​ប្រភេទ​គឺ​ ប្រភេទ​ VISA​ និង​ MasterCard​។​ លោក​អ្នក​នឹង​អាច​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ពិសេសៗ​ជា​ច្រើន​ នៅ​ពេល​លោក​អ្នក​ប្រើប្រាស់​កាត​ប្រភេទ​ថ្មី​នេះ​!

ដោយ​មានការ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ កាត​ ABA​ ផ្លា​ទី​នៀម​ ​នឹង​ផ្តល់​ជូន​លោក​អ្នក​នូវ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​កក់ក្តៅ​ និង​សន្តិភាព​ផ្លូវចិត្ត​ហើយ​លោក​អ្នក​អាច​ធ្វើការ​ដក​ប្រាក់​ និង​ជាវ​ទំនិញ​នានា​ បាន​ច្រើន​ជាង​មុន​ ហើយ​ជា​ពិសេស​លោក​អ្នក​នឹង​មាន​អាទិភាព​សម្រាក​លម្ហែកាយ​ ក្នុង​បន្ទប់​រង់ចាំ​ VIP​ របស់​ព្រ​លាន​យន្តហោះ​ដោយ​ឥត​គិតថ្លៃ​ទៀត​ផង​!​ លើស​ពី​នេះ​ទៅ​ទៀត​ អតិថិជន​ដែល​មាន​កាត​ផ្លា​ទី​នៀម​នេះ​ មិន​ចាំបាច់​បង់ថ្លៃ​សេវា​នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ប្រ​ត្តិ​បត្ត​ការ​មិន​ជោគជ័យ​នៅ​តាម​ម៉ាស៊ីន​ ATM​ រឺ​ ម៉ាស៊ីន​ POS​ ដែល​មិនមែន​ជា​បណ្តា​ម៉ាស៊ីន​របស់​ធនាគារ​ ABA​ នោះ​ទេ​។​

ប្រើប្រាស់​ ABA​ ផ្លា​ទី​នៀម​ លោក​អ្នក​នឹង​ទទួល​បាន​៖

  • ​ប្រើប្រាស់​បាន​ទូ​ទាំង​ពិភពលោក​នៅ​តាម​ទីតាំង​ ATM​ និង​ពាណិជ្ជករ​ដៃគូ​រាប់​លាន​កន្លែង​។​
  • ទទួល​បានការ​បញ្ចុះតម្លៃ​ជាមួយនឹង​ពាណិជ្ជករ​ច្រើន​ជាង​ 300​កន្លែង​ ក្នុង​ប្រទេស​កម្ពុជាជាមួយ​កម្មវិធី​ ABA Point
  • ​ទទួល​បាន​សុ​វត្តិភាព​ខ្ពស់​ និង​ងាយស្រួល​ក្នុង​ការ​ទូទាត់​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​
  • ​មានឱកាស​ទទួល​បានការ​បញ្ចុះតម្លៃ​ជា​ពិសេស​ពី​កម្មវិធី​ MasterCard​ និង​ VISA​ ទូ​ទាំង​ពិភពលោក​
  • មាន​អាទិភាព​សម្រាក​លម្ហែកាយ​ ក្នុង​បន្ទប់​រង់ចាំ​ VIP​ របស់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ និង​ព្រ​លាន​យន្តហោះ​សៀមរាប​ (​សម្រាប់​តែ​អតិថិជន​ VISA​ ផ្លា​ទី​នៀម​កាត​តែ​ប៉ុណ្ណោះ​)

​សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កាត​ផ្លា​ទី​នៀម​ ​របស់​ធនាគារ​ ABA​ សូម​ចុច​តំណរ​ភ្ជាប់​នេះ​។​ សូម​ទទួលយក​កាត​ផ្លា​ទី​នៀម​ថ្ងៃនេះ​ ដើម្បី​ទទួល​បាន​ឯក​សិទ្ធ​ពិសេស​ទូ​ទាំង​ពិភពលោក​!