ធនាគារ​ ABA​ បើកទ្វារ​ស្វាគមន៍​ អ្នក​ចាប់អារម្មណ៍​ផ្នែក​ឌី​ជី​ថ​ល​ និង​ធុរកិច្ច​ថ្មី

06/12/2019

ABA​ Bank​ opens​ 7ABA​ Bank​ opens​ 7
ABA​ Bank​ opens​ 8ABA​ Bank​ opens​ 8
ABA​ Bank​ opens​ 9ABA​ Bank​ opens​ 9
ABA​ Bank​ opens​ 10ABA​ Bank​ opens​ 10
ABA​ Bank​ opens​ 11ABA​ Bank​ opens​ 11

ធនាគារ​ ABA​ បាន​ចូលរួម​ Startup​ Day​ ជាមួយនឹង​ក្រុមហ៊ុន​ 30​ ដ៏​ទៃ​ទៀត​ ដើម្បី​ស្វាគមន៍​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ផ្នែក​ឌី​ជី​ថ​ល​ និង​ធុរកិច្ច​ថ្មី​ ឲ្យ​មក​ទស្សនកិច្ច​នៅ​ការិយាល័យ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​6​ ខែធ្នូ​។​ រៀបចំ​ឡើង​ដោយ​ Startup​ Jungle​ ជា​ក្រុម​បណ្តាញ​អ្នក​បច្ចេកវិទ្យា​ ដែល​ប្រមូលផ្តុំ​អ្នក​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​ អ្នក​បង្កើត​ផលិតផល​ដែល​ជោគជ័យ​ និង​វិស្វករ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​និង​ការ​ចែករំលែក​ ព្រឹត្តិការណ៍​នេះ​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ទស្សនកិច្ច​ បាន​ជួប​ផ្ទាល់​ជាមួយនឹង​ក្រុមការងារ​ ដែល​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នៃ​ផលិតផល​ និង​សេវា​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA ​។​

អ្នក​ទស្សនកិច្ច​ទាំងអស់​ ដែល​រួម​មាន​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ អ្នកអា​ជីព​ផ្នែក​ឌី​ជី​ថ​ល​ និង​អ្នកតំណាង​ធុរកិច្ច​ថ្មី​ផ្សេងៗ​ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​អង្គភាព​ធនាគារ​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​។​ ពួក​គេ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក​  Zokhir​ Rosulov​ នាយក​អង្គភាព​ឌី​ជី​ថ​ល​របស់​ធនាគារ​ ABA​ ដែល​បាន​ចែករំលែក​ពី​ដំណើរ​នៃ​ការ​អភិវឌ្ឍ​របស់​ ABA​ Mobile​ ធនាគារ​អន​ឡាញ​ និង​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន​ឡាញ​ PayWay​ ទៅ​ដល់​អ្នកចូលរួម​ទាំងអស់​។​ នៅ​ចុងបញ្ចប់​ ពួក​គេ​ក៏​មានឱកាស​ជួប​ជជែក​ជាមួយ​សមាជិក​ផ្សេងៗ​របស់​ក្រុមការងារ​ឌី​ជី​ថ​ល​ផង​ដែរ​។​

កញ្ញា​ សួង​ ចរណៃ​ ជា​ភ្ញៀវ​ម្នាក់​និង​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ឯករាជ្យ​ បាន​និយាយ​ថា​ “​ខ្ញុំ​បាន​ជ្រើសរើស​មក​ធ្វើ​ទស្សនកិច្ច​នៅ​ធនាគារ​ ABA​ ព្រោះ​ ABA​ Mobile​ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​លើ​ទីផ្សារ​ មុខងារ​របស់​វា​មាន​លក្ខណៈ​ពិសេស​ និង​ដំណើរការ​លឿន​។​ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចង់​ជួប​ក្រុម​ដែល​នៅ​ពីក្រោយ​វា​។​ ពេល​មក​ដល់​ ហើយ​មើលឃើញ​បរិយាកាស​ការងារ​ល្អ​ប្រសើរ​បែប​នេះ​ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​មក​ដល់ទី​នេះ​”​។​

​ភ្ញៀវ​ម្នាក់​ទៀត​ឈ្មោះ​ គឹ​ម​ សុផល​ ជា​អតីត​ប្រធាន​ផ្នែក​អភិវឌ្ឍ​ផលិតផល​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ Agribuddy​ ក៏​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ស្រ​ដៀង​គ្នា​ផង​ដែរ​។​ គាត់​បាន​ជ្រើសរើស​មក​ទស្សនកិច្ច​នៅ​ធនាគារ​ ABA​ ដោយសារ​តែ​ប្រជាប្រិយភាព​នៃ​ផលិតផល​ឌី​ជី​ថ​ល​របស់​ ABA​ នៅ​ក្នុង​ទីផ្សារ​។​ “​ ខ្ញុំ​គិត​ថា​ធនាគារ​ ABA​ គឺជា​អ្នក​នាំមុខ​ខាង​ធនាគារ​ឌី​ជី​ថ​ល​ដែល​ជំរុញ​ទីផ្សារ​នៅ​ក្នុង​វិស័យ​នេះ​។​ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​បំផុត​នោះ​ គឺ​ការ​អភិវឌ្ឍ​ឌី​ជី​ថ​ល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខាងក្នុង​ ដោយ​គំនិត​ច្នៃប្រឌិត​របស់​ប្រជាជន​កម្ពុជា​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​គួរ​មាន​មោទនភាព​បំផុត​។​ ខ្ញុំ​ក៏​ចូល​ចិត្ត​បរិយាកាស​ការងារ​នៅ​ទី​នេះ​ ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​ ហើយ​ខ្ញុំ​ជឿ​ថា​វា​ជា​កត្តា​ដែល​ជំរុញ​ផលិតភាព​ការងារ​របស់​បុគ្គលិក​នៅ​ទី​នេះ​”​ គាត់​បាន​កត់សម្គាល់​។​