ធនាគារ ABA ដាក់ឲ្យប្រើប្រាស់កម្មវិធីបញ្ចុះតម្លៃ ‘ABA POINT’

01/08/2013

ធនាគារ ABA ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី បញ្ចុះតម្លៃ ផ្ទាល់របស់ខ្លួន​សម្រាប់អតិថិជន ដ៏មានតម្លៃ - ABA Point

កម្មវិធីអនុញ្ញាតឲ្យម្ចាស់ប័ណ្ណទូទាត់​របស់ធនាគារ ABA ដើម្បីទទួលបានការបញ្ចុះតម្លៃ​អនុគ្រោះពីដៃគូ​ពាណិជ្ជកម្មរបស់ធនាគារ។ មានអ្វីបន្ថែមទៀត ដើម្បីទទួលបានការបញ្ចុះតម្លៃ លោកអ្នកគ្រាន់តែបង្ហាញកាត​ធនាគារ ABA ឬប្រើប្រាស់កាតនេះសម្រាប់ការទិញទំនិញ/សេវាកម្ម តាមហាងដែលមានដាក់ស្លាកសញ្ញា ABA Point។

ស្លាកសញ្ញាកម្មវិធីដៃគូ ABA Point ត្រូវបានបង្កើតឡើង​ដោយសញ្ញាប្រាប់ទីតាំងក្នុងផែនទីដែល បង្កើតបានជា​ទិសដៅស្វែងរក។ ឥឡូវនេះ ទីតាំងហាងខុសៗគ្នា ត្រូវកំណត់តាមរយៈចំណុចភ្លើង ក្រហមក្នុងផែនទី។ ផ្ទៃ​មាន​បីពណ៌ ក្រហម ខៀវ និងសរបស់ធនាគារ ABA ត្រូវបញ្ចូលក្នុងស្លាក សញ្ញាថ្មី ដោយពន្លេចរូបស្លាកយីហោ​របស់ធនាគារ និងដែលធ្វើឲ្យធនាគារ ABA ខុសពីធនាគារ ប្រកួតប្រជែងនៅក្នុងទីផ្សារ។

ប្រធានផ្នែកកាតធនាគារ ABA លោក Sanzhar Abdullayev មានប្រសាសន៍ថា៖ “កម្មវិធីបញ្ចុះតម្លៃ ABA Point កើតចេញពីចក្ខុវិស័យការពិតរបស់យើងក្នុងការផ្តល់ជូនអតិថិជន របស់យើងនូវសេវាធនាគារងាយស្រួលប្រើ ទំនើបប្រកបដោយបច្ចេកវិទ្យា និងងាយស្រួលចូល ប្រើប្រាស់។ ទោះបីជាយើងរចនា និងបង្កើតផលិតផល និង​សេវាកម្មថ្មីដែលបំពេញតាមតម្រូវការ អតិថិជនរបស់យើងក៏ដោយ ក៏ ABA Point នឹងធ្វើប្រតិបត្តិការ និង​ទិញ​ដោយប្រើកាតដែលមាន ភាពទាក់ទាញច្រើន និងទទួលបានរង្វាន់ផងដែរ។ ការដាក់ឲ្យប្រើប្រាស់កម្មវិធីនេះ​គ្រាន់តែ​ជាការ ចាប់ផ្តើមួយក្នុងការជំរុញការចូលរួមបន្ថែមទៀត ស្រណុកក្នុងការប្រើប្រាស់កាតធនាគារ និង​បង្កើត​បទពិសោធន៍​ទទួលបានរង្វាន់ថែមទៀតដល់អតិថិជន។ នេះជាវិធីសាមញ្ញរបស់យើងក្នុងការនិយាយ ថា “សូមអរគុណអ្នក” ដល់អតិថិជនដ៏មានតម្លៃ របស់យើងក្នុងការទទួលស្គភាពស្មោះត្រង់របស់ ពួកគាត់”។

មកដល់បច្ចុប្បន្ន កម្មវិធីនេះមានដៃគូជាង 240 នៅក្នុងតំបន់នានាដូចជាការទិញអីវ៉ាន់ ការញ៉ាំ អាហារ ការធ្វើដំណើរ សុខភាព និងសម្ផស្ស និងផ្សេងៗទៀត។ តាមភូមិសាស្រ្ត កម្មវិធីបញ្ចុះតម្លៃ ABA Point គ្របដណ្តប់​ក្នុងទីក្រុងធំៗ និងបណ្តាលខេត្តសំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្ត សៀមរាប បាត់ដំបង កំពង់ចាម និងព្រះសីហនុ។ ដៃគូពាណិជ្ជកម្មមួយចំនួន និងវិសាលភាព លើតំបន់របស់កម្មវិធី​នឹងកើនឡើង​ស្របពេល​ជាមួយនឹងការពង្រីកកម្មវិធីនេះ។