​សាខា​ធនាគារ​ ABA​ មិត្តភាព​ក្រុងភ្នំពេញ​ ​បើក​ដំណើរការ​ទទួល​ ភ្ញៀវ​ជា​ផ្លូវការ​ហើយ​!

12/12/2019

New​ ABA​ branch​ in​ Mittapheap 5New​ ABA​ branch​ in​ Mittapheap 5
New​ ABA​ branch​ in​ Mittapheap 6New​ ABA​ branch​ in​ Mittapheap 6
New​ ABA​ branch​ in​ Mittapheap 7New​ ABA​ branch​ in​ Mittapheap 7

ថ្ងៃនេះ​ ធនាគារ​ ABA​ សូម​ប្រកាស​បើក​ដំណើរការ​សាខា​មិត្តភាព​របស់​ខ្លួន​ជា​ផ្លូវការ​ នៅ​ក្នុង​តំបន់​ដែល​មាន​ចរាច​រណ៍​មមាញឹក​មួយ​នេះ​  ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​សេវា​ធនាគារ​ និង​ជួយ​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន​។​

មា​នទី​តាំងនៅ​ចំនុច​កែង​រវាងផ្លូវ​109​ និង​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ជិត​ទំនើប​ផ្សារ​បាយ័ន​ សាខា​ថ្មី​នេះ​មាន​កន្លែង​ចត​ធំ​ទូលាយ​ កន្លែង​រង​ចាំ​ប្រកបដោយ​ផាសុកភាព​ និង​បញ្ជរ​ទទួលភ្ញៀវ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​ និង​ភាព​ឯកជន​ជូន​ដល់​អតិថិជន​ដែល​មក​ប្រើប្រាស់​សេវា​នៅ​ទី​នេះ​។​ សាខា​ថ្មី​នេះ​មាន​កន្លែង​ចត​ធំ​ទូលាយ​ កន្លែង​រង​ចាំ​ប្រកបដោយ​ផាសុកភាព​ និង​បញ្ជរ​ទទួលភ្ញៀវ​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​ និង​ភាព​ឯកជន​ជូន​ដល់​អតិថិជន​ដែល​មក​ប្រើប្រាស់​សេវា​នៅ​ទី​នេះ​។​ បុគ្គលិក​អាជីព​របស់​យើង​ ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចាំ​ទទួល​អតិថិជន​ ក៏​ដូច​ជា​ឆ្លើយ​សំណួរ​ផ្សេងៗ​ទាក់ទង​នឹង​ផលិតផល​ និង​សេវា​របស់​ធនាគារ​ ដែល​រួម​មាន​សេវា​បញ្ញើ​ កម្ចី​ ផ្ទេរ​ប្រាក់​ និង​សេវា​ធនាគារ​អន​ឡាញ​ជាដើម​។​ សាខា​ក៏​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ស្វ័​យ​ធនាគារ​ទំនើបៗ​ដូច​ជា​ ម៉ាស៊ីន​ ATMs​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​ដក​ប្រាក់​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង​ អាច​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​បាន​គ្រប់ពេលវេលា​ផង​ដែរ​។​

ចាប់ពី​ថ្ងៃនេះ​តទៅ​ អតិថិជន​អាច​មក​ប្រើ​សេវាកម្ម​ធនាគារ​ ក៏​ដូច​ជា​ប្រឹក្សា​ជាមួយ​បុគ្គលិក​ជំនាញ​របស់​យើង​ពី​ម៉ោង​ 8​ព្រឹក​ ដល់​ម៉ោង​ 4​ល្ងាច​ រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ និង​ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ម៉ោង​ 11​ព្រឹក​រៀងរាល់ថ្ងៃ​សៅ​រិ៍​។​

សាខា​មិត្តភាព​មាន​ទីតាំង​នៅផ្ទះ​លេខ​ 37​ អា​ បេ​ សេ​ ដេ​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​ 7​មក​រា​ រាជធានី​ភ្នំពេញ​។​ លេខ​ទំនាក់ទំនង​សាខា​ 081​ 204​ 307​។​

គិត​មក​ត្រឹម​ថ្ងៃ​ទី​12​ ខែធ្នូ​ ឆ្នាំ​2019​ ធនាគារ​ ABA​ មាន​សាខា​សរុប​ចំនួន​ 75​ ដែល​បើក​ដំណើរការ​ទូ​ទាំង​ប្រទេស​ ជាមួយនឹង​គម្រោង​បើក​ថ្មី​បន្ថែមចំនួន​ 2​សាខា​ទៀត​ ត្រឹម​បំណាច់​ឆ្នាំ​នេះ​។​