បណ្ដាញ សាខារបស់ធនាគារ ABA បានពង្រីក ទៅកាន់ទីតាំង ថ្មីចំនួនបួនបន្ថែមទៀត

05/10/2016

បណ្ដាញ សាខារបស់ធនាគារ ABA បានពង្រីក ទៅកាន់ទីតាំង ថ្មីចំនួនបួនបន្ថែមទៀតបណ្ដាញ សាខារបស់ធនាគារ ABA បានពង្រីក ទៅកាន់ទីតាំង ថ្មីចំនួនបួនបន្ថែមទៀត

ធនាគារ ABA បានពង្រីកបណ្ដាញសាខា របស់ខ្លួនទៅ កាន់ទីតាំង ក្នុងខេត្តថ្មីចំនួនបួន ដែលរួមមាន ស្រុកកណ្ដាលស្ទឹង (ខេត្តកណ្ដាល) ស្រុកបាទី (ខេត្តតាកែវ) ស្រុកមេមត់ (ខេត្តត្បូងឃ្មុំ) និងស្រុកពាមរក៍ (ខេត្តព្រៃវែង)។ 

សាខាទាំងបួននេះបាន ទទួលការអនុម័ត ចំាបាច់ទាំងអស់ និងនីតិវិធីដំណើរការ ផ្នែកទន់ប្រកបដោយ ជោគជ័យ។ ពេលនេះ ប្រជាជននៅ ក្នុងតំបន់ទាំង បួននេះអាចទទួលបាន ផលិតផល និងសេវាហិរញ្ញវត្ថុទំនើប ក៏ដូចជាជំនាញឯកទេសដ៏ពិសេសរបស់ធនាគារ ABA ក្នុងការគ្រប់គ្រង គណនី សេវាស្វ័យបម្រើ ឥណទានអាជីវកម្ម ប័ណ្ណទូទាត់ និងសេវាផ្សេងៗ ជាច្រើនទៀត។ អតិថិជនរស់នៅក្នុងតំបន់ ទាំងនោះ ក៏អាចទទួលបាន ប្រយោជន៍ពីកា រប្រើប្រាស់សេវាដ៏ទំនើប ទាំងនេះរបស់ធនាគារ ABA ផងដែរ ដូចជាសេវាធនាគារតាម អ៊ីនធឺណិត សេវាធនាគារតាម ទូរសព្ទចល័ត និងម៉ាស៊ីនដាក់សាច់ប្រាក់ ជាដើម។ ដោយមានការគាំទ្រពីសេវាបម្រើអតិថិជន និងកម្មវិធីជជែក តាមអនឡាញរបស់ធនាគារ ABA រយៈពេល 24 ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយ សប្ដាហ៍ សេវាទាំងនេះអាចឲ្យ អតិថិជនដ៏មានតម្លៃ របស់យើងប្រើប្រាស់សេវាធនាគារ ទំនើបតាមតម្រូវការ និងអាចចូលប្រើប្រាស់ គណនីរបស់ខ្លួនដោយគ្មានភាព ស្មុគស្មាញឡើយ។

សាខាស្រុកកណ្ដាលស្ទឹង មានទីតាំងនៅ ក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងអាចទំនាក់ ទំនងបានតាមរយៈទូរសព្ទលេខ 081 630 407។

សាខាស្រុកបាទី មានទីតាំងនៅ លើផ្លូវជាតិលេខ 3 (ភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ) និងមានទូរសព្ទ ទំនាក់ទំនងលេខ 081 630 808។ 

សាខាស្រុកមេមត់ មានទីតាំងនៅ លើផ្លូវជាតិលេខ 7 (ភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ) និងមានទូរសព្ទ ទំនាក់ទំនងលេខ 087 630 087។

សាខាស្រុកពាមរក៍ មានទីតាំងនៅ លើផ្លូវជាតិលេខ 1 (ភូមិ 1 ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង) និងអាចទំនាក់ទំនងបានតាមរយៈ ទូរសព្ទលេខ 070 630 363។

រហូតមកដល់ពេលនេះ ធនាគារ ABA បានពង្រីកសាខារហូតដល់ 42 ហើយនៅទូទាំងប្រទេសកម្ពុជា។ ធនាគារ ក៏មានបំណងបើកសាខាមួយចំនួន បន្ថែមទៀតផងដែរ នៅក្នុងតំបន់ដែលមាន តម្រូវការសេវាធនាគារខ្ពស់។