ធនាគារABA និង មេនូឡាយហ្វ៍កម្ពុជា ចុះហត្ថលេខាលើ កិច្ចសហការជាដៃគូ ចែកចាយផ្លូវការ

21/03/2016

ធនាគារABA និង មេនូឡាយហ្វ៍កម្ពុជា ចុះហត្ថលេខាលើ កិច្ចសហការជាដៃគូ ចែកចាយផ្លូវការធនាគារABA និង មេនូឡាយហ្វ៍កម្ពុជា ចុះហត្ថលេខាលើ កិច្ចសហការជាដៃគូ ចែកចាយផ្លូវការ

ធនាគារABA និង មេនូឡាយហ្វ៍កម្ពុជា បានចុះកិច្ចព្រមព្រៀង ចែកចាយផលិតផលអាយុជីវិត នៅតាម សាខារបស់ ធនាគារABA។ ចាប់ពីថ្ងៃទី 18 ខែ មិនា ឆ្នាំ2016 តទៅ អតិថិជនធនាគារABA អាចដាក់ពាក្យស្នើសុំប្រើប្រាស់ សេវាកម្មធានារ៉ាប់រងអាយុជិវិត របស់មេនូឡាយហ្វ៍ នៅតាមសាខាមួយចំនួន ហើយប្រើប្រាស់សេវាធនាគារ ក្នុងការទូទាត់ សេវាកម្មធានានេះបាន។

ពិធីចុះហត្ថលេខា រវាងស្ថាប័នទាំងពីរ បានប្រព្រឹត្តទៅ នៅអំឡុងពេល សន្និសិទសារព័ត៌មាន កាលពីថ្ងៃទី 18 ខែ មិនា ឆ្នាំ2016 នៅសណ្ឋាគារ សូហ្វីតែលភោគីត្រា រាជធានី ភ្នំពេញ។

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារABA បានមានប្រសាសន៍ថ្លែង ជាផ្លូវការក្នុងពិធីនេះថា “ថ្ងៃនេះយើងមានមោទនភាព ប្រកាសភាពជាដៃគូ របស់យើង ជាមួយ មេនូឡាយហ្វ៍ ដែលជាអ្នកផ្តល់សេវាកម្ម ធនារ៉ាប់រងអាយុជីវិត នាំមុខគេលំដាប់ថ្នាក់ពិភពលោក។ យើងមានបំណងផ្តល់ជូនអតិថិជនរបស់យើង នូវដំណោះស្រាយ ដែលជាទីទុកចិត្ត ដើម្បីឲ្យពួកគេនិងក្រុមគ្រួសារ រស់នៅប្រកបដោយសុវត្ថិភាព។ ខ្ញុំមិនរុញរានឹងសន្មត់ថា ភាពជាដៃគូជាមួយ មេនូឡាយហ្វ៍ គឺជាការគិត គូដ៍ត្រឹមត្រូវ។”

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយក ចាត់ការទូទៅនៃ មេនូឡាយហ្វ៍កម្ពុជា បានមានប្រសាសន៏ថា “យើងមានសេចក្តីរីករាយ ដែលបានចាប់ដៃគូជាមួយ ធនាគារABA ដែលជាស្ថាប័នហិរញ្ញវត្ថុ នាំមុខគេក្នុងព្រះរាជាណាចក្រ ដើម្បីជួយដល់ សង្គមគ្រួសារកម្ពុជា សម្រេចបានបំណងប្រាថ្នា និង ក្តីសុបិន្តរបស់ពួកគេ។ ការចែកចាយផលិតផល ធានារ៉ាប់រង តាមរយៈធនាគារនេះ នឹងអាចជួយដល់ មេនូឡាយហ្វ៍កម្ពុជា កាន់តែខិតជិត ទៅដល់ពលរដ្ឋកម្ពុជា កាន់តែច្រើន ហើយផ្តល់ប្រឹក្សា និង ដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីជួយដល់ពលរដ្ឋកម្ពុជា អាចការពារប្រាក់ចំណូល របស់ពួកគេបាន ដូចជា ការការពារប្រាក់ប្រាក់ចំណូល ការសិក្សារបស់កូនចៅ សម្រាប់អនាគត និង សន្សំសម្រាប់គ្រួសារ របស់ខ្លួននៅកម្ពុជា”។

អតិថិជនរបស់ ធនាគារABA អាចពិភាក្សាគម្រោងហិរញ្ញវត្ថុរបស់ពួកគេ ជាមួយមន្រ្តីជំនាញរបស់ មេនូឡាយហ្វ៍ ដែលប្រចាំការនៅតាមសាខានានាក្នុងភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និង ខេត្តបាត់ដំបងបាន។

ព័ត៌មានលំអិត អំពីផលិតផលធានារ៉ាប់រងអាយុជីវិត របស់មេនូឡាយហ្វ៍ អាចរកបានតាមរយៈមជ្ឈមណ្ឌល បំរើអតិថិជន របស់ធនាគារABA ទូរស័ព្ទលេខ 023 225 333 និង សេវា បំរើអតិថិជន របស់មេនូឡាយហ្វ៍ តាមរយៈលេខ 023 965 999។