ABA បរិច្ចាគសំភារៈពេទ្យ និងថវិកាមួយចំនួន ស្មើនឹង 10,000ដុល្លារ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
06/Apr/2020
ធនាគារ ABA តែងតែចូលរួមជាសកម្មភាពជាវិជ្ជមាន ក្នុងការងារសប្បុរសធម៌ និងសុខុមាលភាពសង្គម។ ជាក់ស្តែងថ្ងៃនេះ ធនាគារ ABA បានចូលរួមចំណែកថវិកា និងការគាំទ្រវេជ្ជសាស្ត្រមួយចំនួនដែលមានតម្លៃស្មើនឹង 10,000ដុល្លារ ដើម្បីជួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតតាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃមេរោគ COVID-19 នៅក្នុងប្រទេស។
ធនាគារបានប្តេជ្ញាចិត្តជួយសហគម ជាពិសេសក្នុងកំឡុងពេលនៃការផ្ទុះជំងឺ COVID-19 ហើយកញ្ចប់ថវិកាចំនួន 10,000ដុល្លារនេះ ត្រូវបានបែងចែកជាការគាំទ្រវេជ្ជសាស្ត្រមួយចំនួនរួមមាន ម៉ាស់ចំនួន 2,000, អាកុល 10កាន (ស្មើនឹង 3,000លីត្រ), វែនតាការពារ 200, និងជាសាច់ប្រាក់ចំនួន 8,370ដុល្លារ។
ធនាគារ ABA សូមលើកទឹកចិត្តដល់សាធារណជនឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជារក្សាគម្លាតសង្គម និងស្នាក់នៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃមេរោគ។ ធនាគារក៏សូមជូនពរដល់អ្នកជំងឺទាំងអស់ឲ្យជាសះស្បើយឆាប់រហ័ស និងសូមថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងអ្នកជំនាញវេជ្ជសាស្ត្រទាំងអស់ចំពោះការលះបង់របស់ពួកគេក្នុងការជួយប្រជាជនខ្មែរ។