ធនាគារABA គាំទ្រព្រឹត្តការណ៏ “យើងរួមគ្នាតែមួយ” នៅសកលវិទ្យាល័យហ្សាម៉ាន់

14/08/2015

ធនាគារABA គាំទ្រព្រឹត្តការណ៏ “យើងរួមគ្នាតែមួយ” នៅសកលវិទ្យាល័យហ្សាម៉ាន់ធនាគារABA គាំទ្រព្រឹត្តការណ៏ “យើងរួមគ្នាតែមួយ” នៅសកលវិទ្យាល័យហ្សាម៉ាន់

កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៥ សកលវិទ្យាល័យហ្សាម៉ាន់ ចូលរួមដោយមហាវិទ្យាល័យសំខាន់ៗនានានិងវិទ្យាល័យ មួយចំនួននៅរាជធានីភ្នំពេញបានរួមគ្នាបង្កើតព្រឹត្តិការណ៏ វប្បធម៌ “យើងរូមគ្នាតែមួយ” ក្រោមប្រធានបទ “យុវជន ដើម្បីវប្បធម៌”។ ធនាគារABA បានចូលរួមជួយឧបត្ថម្ភដល់ ព្រឹត្តិការណ៏ជា gold sponsors។

គោលបំណងសំខាន់មួយក្នុងចំណោមគោលបំណង សំខាន់ៗផ្សេងទៀតគឺរំលឹកខួប៧ឆ្នាំនៃការចុះបញ្ជីជា បេតិកភ័ណ្ឌពិភពលោករបស់ប្រាសាទព្រះវិហារក៏ដូច ជាផ្សព្វផ្សាយពីគុណតំលៃនៃចំណេះដឹងនិងស្វែងយល់ ពីវប្បធម៌របស់ជាតិប្រវត្តិសាស្រ្ត និងប្រពៃណីទំនៀមទំលាប់ ព្រមទាំងតួនាទីរបស់យុវជនក្នុងការថែរទាំអភិរក្សវប្បធម៌ ដ៏សំបូរបែបរបស់កម្ពុជា។

បន្ថែមលើការឧបត្ថម្ភបុគ្គលិកធនាគារABAបានរួមជាមួយ គណកម្មការនិស្សិតអ្នករៀបចំព្រឹត្តិការណ៏បានរៀបចំ សកម្មភាពសំខាន់២ទៀតដែលមួយជាប្រកួតប្រជែងគូរគំនូ និងការប្រកួតប្រជែងរូបថត ក្រោមប្រធានបទ “ វប្បធម៌ របស់ខ្ញុំឆ្លុះបញ្ចាំងតាមកាម៉េរាខ្ញុំ”។ ការប្រកួតប្រជែងទាំងនេះបានគៀងគរឲ្យមានការចូលរួមពីនិស្សិតមកពី មហាវិទ្យាល័យផ្សេងៗគ្នានៅរាជធានីភ្នំពេញ។ 

ក្នុងអំឡុងពេលប្រគួតគូរគំនូនិស្សិតជាបេក្ខជនត្រូវបានដាក់វិញ្ញាសារឲ្យគូរនូវគំនូដែលបង្ហាញពីគំនិតនិងអត្ថន័យ ផ្ទាល់ខ្លួនពួកគេចំពោះប្រធានបទ “យុវជនដើម្បីវប្បធម៌”។ ផ្ទាំងគំនូររបស់ពួកគេបានដាក់តាំងបង្ហាញនៅទីតាំង ពិព័ណរហូតដល់ប្រកាសជ័យលាភីនៅពេលបញ្ចប់ ព្រឹត្តិការណ៏។

រីឯការប្រកួតរូបថតវិញបានចាប់ផ្តើមមុនព្រឹត្តការណ៏២សប្តាហ៏ការប្រកួតនេះបានជម្រុញលើកទឹកចិត្តនិស្សិត មកពីមហាវិទ្យាល័យផ្សេងៗ និងអ្នកមានជំនក់ចិត្តថតរូបយកចិត្តទុកដាក់ថតផ្តិតយករូបភាពដែលជាវប្បធម៌ ខ្មែរតាមការយល់ដឹងរបស់ពួកគេផ្ទាល់។ និស្សិតបេក្ខជនត្រូវបានកំនត់ថតរូបចំនួន៤រូបភាពជុំវិញវប្បធម៌ជាតិ ដូចជាម្ហូបអាហារ ល្បែងប្រជាប្រិយ ទីកន្លែងឫសកម្មភាពវប្បធម៌។ មានអ្នកចូលរួមប្រមាណ ១៦នាក់បាន ដាក់ពាក្យចូលរួម ហើយរួបថតរបស់ពួកគេក៏បានដាក់ពិព័ណបង្ហាញនាឧ៌កាសនោះដែរ។

ក្នុងអំឡុងព្រឹត្តិការណ៏ មានសកម្មភាពចំរុះដូចជា ការសំដែងរបាំជូនពរ របាំប្រពៃណីជាតិខ្មែរ ការបង្ហាញរាំ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរ ការច្រៀងចំរៀងជាតិរួមគ្នា ការសម្តែងល្ខោន ជាដើមដែលមានការចូលរួមពីវិរៈសិល្បករជើងចាស់ដូចជា លោកស្រីឌី សាវេត លោកសុះម៉ាចមកពីសមាគម សិល្បករ។ ភ្ញៀវកិត្តិយសសំខាន់ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកកម្មវិធីផងដែរ។ ក្រៅពីនេះតារាចំរៀងដូចជា Nikki Nikki​ ក៏បានចូលរួមច្រៀង​ចំរៀងរបស់នាងដើម្បីបន្ទរបរិយាកាសឲ្យកាន់រីករាយថែមទៀត។

នៅវគ្គបញ្ចប់កម្មវិធី ធនាគារABAរួមជាមួយគណកម្មការវិនិច្ឆ័យបានផ្តល់រង្វាន់ដល់អ្នកឈ្នះការប្រកួតទាំងពីរ។ ជ័យលាភីនៃការប្រកួតនីមួយៗត្រូវបានយកទៅផ្ទះវិញនូវទឹកប្រាក់ លេខ១ចំនួន១៥០ដុល្លា លេខ២ចំនួន១០០ដុល្លា និងលេខ៣ចំនួន៥០ដុល្លា។

ការចូលរួមរបស់ធនាគារABA បានបង្ហាញឲ្យឃើញច្បាស់នូវការជួយដល់យុវជនក្នុងការថែររក្សាអភិរក្ស កេរ្តិ៍មរតក​វប្បធម៌របស់ជាតិខ្មែរ ។ លោកស្រី ធីម រមនី ប្រធានសាខាទូលគោកបានផ្តល់ចំណាប់អារម្មណ៏នាឧ៌កាសបិទ កម្មវិធីថា“យើងខ្ញុំមានមោទនភាពនឹងធ្វើការឧបត្ថម្ភដល់ព្រឹត្តការណ៏នេះ យើងពិតជារំភើបដែលឃើញប្អូនៗ និស្សិតមកពីទីកន្លែងផ្សេងគ្នារួមគ្នាបានយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៏កេរដំណែលវប្បធម៌ជាតិ។ធនាគារABA បានរៀបចំនិងឧបត្ថម្ភដល់​ការប្រកួតប្រជែងមិនត្រឹមតែសម្រាប់និស្សិតឲ្យបានចូលរួមប៉ុណ្ណោះទេតែថែមទាំងបំផុស គំនិតរិះគិតជ្រាលជ្រៅនិងចាក់ឫស​ក្នុងក្រអៅបេះដូងរបស់ពួកគេនូវតួនាទីជាអ្នកបន្តវេនកេរដំណែលជាតិរបស់យើង”។

ទាំងនេះជាចំណែកនៃបេសកកម្មរបស់ធនាគារក្នុងការជួយដល់សង្គមកម្ពុជាមានអនាគតត្រចះត្រចង់ព្រមទាំង គាស់រំលើងផ្នត់គំនិតយុវវ័យឲ្យយកចិត្តទុកដាក់លើបញ្ហានេះ។