​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ ឥឡូវនេះ​ មាន​ជា​ភាសា​ចិន​ហើយ​

10/Aug/2020

ABA​ Internet​ Banking​ for​ Business 2ABA​ Internet​ Banking​ for​ Business 2

​ធនាគារ​ ABA​ ដាក់​ដំណើរការ​ជា​ភាសា​ចិន​នូវ​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ដ៏​ពេញ​និយម​របស់​ខ្លួន​ (IBB)​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​កើនឡើង​នៅ​ក្នុង​ចំណែក​ទីផ្សារ​មួយ​នេះ​។​ បន្ទាប់​ពី​ការ​ដំឡើង​សមត្ថភាព​ប្រព័ន្ធ​នេះ​ ធនាគារ​អន​ឡាញ​ ABA សម្រាប់​អាជីវកម្ម​ មាន​ជា​បី​ភាសា​ គឺ​ភាសា​ខ្មែរ​ អង់គ្លេស​ និង​ចិន​។​

ជាមួយ​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ ក្រុមហ៊ុន​គ្រប់​ធុន​ និង​គ្រប់​ប្រភេទ​អាច​ទទួល​បាន​មធ្យោបាយ​កាន់តែ​ល្អ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​ 24/7​ ដោយ​ងាយស្រួល​ តាម​រយៈ​សេវា​ហិរញ្ញវត្ថុ​ទំ​លំ​ទូលាយ​ ដូច​ជា​៖

  • ការ​ត្រួតពិនិត្យ​តាម​ពេលវេលា​ជាក់ស្តែង​នូវ​សមតុល្យ​គណនី​
  • ​ការ​បើក​ប្រាក់ខែ​
  • ​ការ​ផ្ទេរ​ប្រាក់​ក្នុង​ និង​ក្រៅប្រទេស​
  • ​ការ​ដំណើរការ​ប្រតិបត្តិការ​ច្រើន​ក្នុង​ពេល​ដំណាលគ្នា​
  • ការ​ទូទាត់​វិក្កយបត្រ​
  • ​ការ​ផ្តល់​សញ្ញា​ និង​សារ​ជូនដំណឹង​
  • វិធាន​នៃ​ការ​អនុញ្ញាត​របស់​ក្រុមហ៊ុន​
  • ​ការ​ដាក់​បញ្ចូល​គ្នា​ដោយ​ងាយស្រួល​ជាមួយនឹង​ប្រព័ន្ធ​ ERP​ និង​ប្រព័ន្ធ​ផ្សេងៗ​ជា​ច្រើន​ទៀត​។

ការ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ត្រូវ​បានការ​ពារ​ដោយ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា​ ហើយ​ការ​ចូល​ប្រើប្រាស់​ផ្នែក​រដ្ឋបាល​អាច​កំណត់​ឲ្យ​អ្នក​ប្រើប្រាស់​ពាក់ព័ន្ធ​ស្រប​តាម​កម្រិត​សិទ្ធិ​របស់​ពួក​គេ​។​ សេវា​នេះ​មាន​ 24/7​ ដូច្នេះ​ ការ​អនុញ្ញាត​ប្រតិបត្តិការ​អាច​ធ្វើ​ឡើង​ នៅ​ក្នុង​តំបន់​ពេលវេលា​ផ្សេងៗ​គ្នា​ ឬ​អំឡុង​ពេល​ការ​ធ្វើ​ដំណើរ​ធ្វើ​អាជីវកម្ម​បាន​។​

ការ​ប្រើប្រាស់​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ គឺ​មិន​គិតថ្លៃ​សេវា​ទេ​។​

​​លោក​ ឈ​ន​ ម៉​ង់​ឌី​ ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​អាជីវកម្ម​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​ដំឡើង​សមត្ថភាព​ប្រព័ន្ធ​នេះ​ថា​ “​ការ​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ដ៏​ទំនើប​របស់​យើង​ជា​ភាសា​ចិន​ ពិតជា​សេវាកម្ម​បន្ថែម​លើ​គុណ​តម្លៃ​ក្នុង​ការ​ឆ្លើយ​តប​នឹង​កំណើន​នៃ​ចំណង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​ចិន​ ព្រមទាំង​ការ​បន្ត​កំណើន​នូវ​ចំនួន​សហគ្រិន​ជនជាតិ​ចិន​ និង​ក្រុមហ៊ុន​ធំៗ​ដែល​បាន​វិនិយោគ​ប្រកបដោយ​ទំនុកចិត្ត​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​”

​​លោក​ ឈ​ន​ ម៉​ង់​ឌី​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​ដើម្បី​គាំទ្រ​អតិថិជន​ ធនាគារ​នឹង​រៀបចំ​សិក្ខាសាលា​តាម​អ៊ីនធឺណិត​អំពី​ស៊េរី​ “​របៀប​ប្រើប្រាស់​”​ ជា​ភាសា​ចិន​ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​មាន​ភាពល្អ​ឥត​ខ្ចោះ​ និង​ងាយស្រួល​សម្រាប់​វិនិយោគិន​ជនជាតិ​ចិន​។​”

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ សូម​ចូល​ទៅ​កាន់​ទី​នេះ​ និង​អាច​ទាក់ទង​ផ្នែក​ទំនាក់ទំនង​អតិថិជន​តាម​រយៈ​ 023​ 925​ 333​ ឬ​ផ្ញើ​សារ​មក​កាន់​ធនាគារ​តាមអុីមែល​ [email protected]remove-this.ababank.com។​