​ប្តូរ​យក​កាត​ ABA​ ស៊េរី​ថ្មី​ដោយ​ឥត​គិតថ្លៃ​ ដើម្បី​ប្រើ​កាត​ចរន្ត​ជិត​!

31/Mar/2020

Go​ Contactless,​ upgrade​ your​ ABA​ card 3Go​ Contactless,​ upgrade​ your​ ABA​ card 3

ធុញ​នឹង​រង់ចាំ​យក​កាត​ពី​ម៉ាស៊ីន​ POS​ តាម​បញ្ជរ​ទូទាត់​មែន​ទេ​?​ ត្រូវ​បញ្ចូល​លេខ​សម្ងាត់​ (PIN)​ របស់​អ្នក​រាល់ពេល​ទិញ​របស់របរ​តូចតាច​មែន​ទេ​?​ ប្រើ​កាត​ចរន្ត​ជិត​ ABA​ (contactless)​ អ្នក​គ្រាន់តែ​ប៉ះ​កាត​លើ​ម៉ាស៊ីន​ ជា​ការ​ស្រេច​!​ ប្រតិបត្តិការ​តម្លៃ​ក្រោម​ $50​ អ្នក​អាច​ទូទាត់​បាន​ភ្លាមៗ​ ដោយ​ប្រើ​ពេល​ប៉ុន្មាន​វិនាទី​តែ​ប៉ុណ្ណោះ​!

ចាប់ពី​ថ្ងៃ​ទី​ 1​ មេ​សា​ 2020​ តទៅ​ កាត​ ABA​ Visa​ និង​ Mastercard1​ ដែល​មិន​មានមុខ​ងារ​ចរន្ត​ជិត​ទាំងអស់​ អាច​ប្តូរ​យក​កាត​ចរន្ត​ជិត​បាន​ដោយ​ឥត​គិតថ្លៃ​!​ ប្រសិនបើ​កាត​របស់​អ្នក​មិនមែន​ជា​កាត​ចរន្ត​ជិត​នោះ​ទេ​ (​ដូច​ជា​ មិន​មាន​សញ្ញា​ ​ នេះ​នៅ​ខាងស្តាំ​បន្ទះ​ឈី​ប​)​ គ្រាន់តែ​អញ្ជើញ​ទៅ​សាខា​ ABA​ នៅ​ជិត​អ្នក​បំផុត​ដោយ​យក​កាត​របស់​អ្នក​ទៅ​ជាមួយ​ (​សម្រាប់​ផ្ទៀងផ្ទាត់​)​ បំពេញ​ទម្រង់​ស្នើ​សុំ​ ហើយ​អ្នក​នឹង​ទទួល​បាន​កាត​ ABA​ ចរន្ត​ជិត​ ក្នុង​រយៈពេល​ពី​ 4​ ទៅ​ 7​ ថ្ងៃ​ធ្វើការ​។​ ប្រសិនបើ​អ្នក​មិន​អាច​អញ្ជើញ​មក​យក​កាត​នៅ​សាខា​បាន​ទេ​ អ្នក​ក៏​អាច​ស្នើ​សុំ​ឲ្យ​យើងខ្ញុំ​ដឹក​ជូន​2​ ដោយ​ឥត​គិតថ្លៃ​!

ប្តូរ​យក​កាត​ ABA​ ស៊េរី​ថ្មី​ ឥឡូវនេះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការ​ទូទាត់​រហ័ស​ ហើយ​ទទួល​បានការ​ផ្តល់​ជូន​ដ៍​អស្ចារ្យ​ជា​ច្រើន​ ដូច​ជា​ ​ប្រូ​ម៉ូ​សិន​កាត​ចរន្ត​ជិត​របស់​ផ្សារ​ឡាក់​គី​ ដែល​យើង​កំពុង​តែ​ដំណើរការ​នា​ពេល​នេះ​!

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ​កាត​ទូទាត់​ ទាក់ទង​យើង​តាម​កម្មវិធី​ផ្ញើ​សារ​ Facebook​ ឬ​ផ្ញើ​សារ​តាម​ឆាត​អន​ឡាញ​នៅ​លើ​វិ​ប​សាយ​របស់​យើង​បាន​។​

1​ កាត​ Mastercard​ Gold​ ដែល​មិន​មានមុខ​ងារ​ចរន្ត​ជិត​ នឹង​ត្រូវ​ប្តូរ​ទៅ​ជា​កាតចរន្ត​ជិត​ Mastercard​ Platinum​ Lite​ ដោយ​ស្វ័យប្រវត្តិ​។
2​ ការ​ដឹក​កាត​ជូន​ដល់​កន្លែង​ ត្រូវការ​យ៉ាង​ហោច​មួយ​ថ្ងៃ​ធ្វើការ​។