សាខាការិយាល័យកណ្តាលធនាគារ ABA – ការកែលម្អ ជួសជុលកែលម្អដើម្បីបំពេញតម្រូវការអតិថិជន
21/Jan/2013
ធនាគារ ABA មានក្តីសោមនស្សរីករាយក្នុងការប្រកាស ការបើកជាថ្មីសាខាការិយាល័យកណ្តាលនៅរាជធានី ភ្នំពេញក្រោយពីការជួលជុលកែលម្អដោយមានការ រចនាថ្មីនិងកាន់តែល្អប្រសើរជាងមុន។
ការិយាល័យនេះមានទីតាំងដដែលនៅអគារលេខ 148 មហាវិថីព្រះសីហនុ។ធនាគារ ABA បន្តផ្តល់សេវាយ៉ាងច្រើន និងផ្តល់ជំនួយផ្ទាល់ជាមួយប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង អតិថិជន។ សាខាដែលបានជួសជុលកែលម្អមានបំពាក់បរិក្ខារ ទំនើបដូចជា ដាក់បញ្ជរបេឡាករបន្ថែម កន្លែងរង់ចាំងាយស្រួល និងមានពន្លឺ កន្លែងសម្រាប់សាកសួរពីសេវាហិរញ្ញវត្ថុដូចជាប្រាក់បញ្ញើ ការរាប់សាច់ប្រាក់ និងបន្ទប់ឯកជន សម្រាប់ជំនួបផ្សេងបន្ថែមទៀត។
លោក Azhikhanov នាយកប្រតិបត្តិរបស់ធនាគារABA បានមានប្រសាសន៍ថា “សាខា ការិយាល័យកណ្តាលរបស់យើងជា “មុខមាត់” ពិតរបស់ធនាគារ ABA និងបំពេញតាមតម្រូវការ ទាំងអស់អោយមានសេវាប្រសើរបំផុត និងកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាព។ យើងបានព្យាយាមអនុវត្តការរចនាឲ្យល្អប្រណិតបំផុត និងរួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើប ហើយមាន សង្ឃឹមយ៉ាងពិតប្រាកដថា អតិថិជនដ៏មានតម្លៃរបស់យើងនឹងចូលចិត្តមុខមាត់ថ្មីរបស់សាខា ការិយាល័យកណ្តាល។ ដោយមានការិយាល័យទូលាយ និងទីតាំងផ្តល់សេវាយ៉ាងល្អប្រណិត យើងប្រាកដណាស់ នឹងអាចផ្តល់សេវាកាន់តែល្អប្រសើរជូនអតិថិជនរបស់យើង។”
អំពីធនាគារ ABA៖
ធនាគារ ABA ត្រូវបានបង្កើតឡើងនៅឆ្នាំ1996 ជាធនាគារវឌ្ឍនៈភាពអាស៊ីចំកាត់។ ចាប់តាំងពីឆ្នាំ2007នោះមក ធនាគារ ABA បានពង្រីកសាខាដោយផ្តោតលើវិស័យធនាគារឯកត្តជន និងមានគោលបំណងផ្តល់សេវាធនាគារអាចពឹងអាស្រ័យបាន ងាយស្រួលប្រើប្រាស់ និងប្រកប ដោយបច្ចេកវិទ្យាទំនើបនៅទូទាំងប្រទេសកម្ពុជា។
ដោយមានផ្តល់សេវាវិស័យធនគារសម្រាប់ក្រុមហ៊ុន និងឯកត្តជននៅក្នុងប្រទេសកម្ពុជារយៈពេល ដប់ប្រាំឆ្នាំ ធនាគារ ABA ផ្តល់ផលិតផល និងសេវាដែលបានរៀបចំឡើងដើម្បីផ្តល់អត្ថប្រយោជន៍ ដល់គ្រប់វិស័យរបស់សហគមន៍កម្ពុជាចាប់ពីកម្ចីសម្រាប់អាជីវកម្ម រហូតដល់ឥណទានទិញ ទោចក្រយានយន្ត និងគណនីចរន្តរហូតដល់ប្រាក់បញ្ញើមានការប្រាក់ថេរ។ ផលិតផលនីមួយៗ និងគ្រប់ផលិតផលដែលធនាគារ ABA ផ្តល់ជូន ត្រូវបានកែសម្រួលយ៉ាងប្រុងប្រយ័ត្នដើម្បីបំពេញ តាមតម្រូវការទីផ្សារកម្ពុជា។
នៅឆ្នាំ2012 ទស្សនាវដ្តី Asian Banking & Finance Magazine បានផ្តល់ពានរង្វាន់ជូនធនាគារ ABA ជា ធនាគារបច្ចេកវិទ្យា និងប្រតិបត្តិ ក្នុងស្រុកប្រចាំឆ្នាំនៅកម្ពុជា ខណៈដែលនៅឆ្នាំ2011 ធនាគារ ABA ជាធនាគារកម្ពុជាទីមួយទទួលបានពានរង្វាន់ Cambodian ធនាគារលក់រាយប្រចាំ ឆ្នាំ។ នៅឆ្នាំដដែលនោះ ធនាគារ ABA បានទទួលពានរង្វាន់មាសផ្នែកទូទាត់សាច់ប្រាក់ជាសកល និងការគ្រប់គ្រងសាច់ប្រាក់ប្រចាំឆ្នាំ2010 ពីធនាគារ HSBC (HSBC Global Payments and Cash Management 2010 Golden Award) Banking & Finance ពានរង្វាន់ធនាគារលក់រាយ)។
បច្ចុប្បន្ន ធនាគារ ABA មានសាខាចំនួនដប់មួយនៅក្នុងប្រទេស រួមមានចំនួនប្រាំបីនៅក្នុងរាជធានី ភ្នំពេញ។
ផ្នែកទីផ្សារធនាគារ ABA
អ៊ីមែល៖ marketing(at)ababank.com
វែបសាយត៍៖ www.ababank.com