​ធនាគារ​ ABA​ សូម​ប្រកាស​ពី​ការ​ទូទាត់​ ការ​ប្រាក់​ជា​លើកទីពីរ​ជូន​កម្មសិទ្ធិករ​សញ្ញា​បណ្ណ​របស់​ខ្លួន​

14/Aug/2020

ABA announces the second coupon 1

​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​ (​ធនាគារ​ ABA)​ សូម​ជម្រាប​ជូន​វិនិយោគិន​ និង​សាធារណជន​មេត្តា​ជ្រាប​ថា​ ការ​ទូទាត់​ការ​ប្រាក់​សរុប​លើ​សញ្ញា​បណ្ណ​សាជីវកម្ម​លើក​ទី​ពីរ​របស់​ធនាគារ​ ABA​ នឹង​ត្រូវ​ធ្វើការ​ផ្ទេរ​ជូន​វិនិយោគិន​នៅ​ថ្ងៃ​ទី​14​ ខែសីហា​ ឆ្នាំ​2020​ តាម​រយៈ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​។​

ព័ត៌មាន​អំពី​ការ​ទូទាត់​ការ​ប្រាក់​ពេញ​ មាន​ដូច​ខាងក្រោម​៖

ចំនួនសរុបនៃកម្មសិទ្ធិករ68
ប្រភេទសញ្ញាបណ្ណសាជីវកម្ម
ចំនួនបោះផ្សាយសញ្ញាបណ្ណ (ឯកតា)848,210
ការប្រាក់ត្រូវទទួលបាន (រៀល)3,283,733,829

​ធនាគារ​ ABA​ បាន​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ដែល​មាន​តម្លៃ​ 84.821​ ប៊ី​លាន​រៀល​ (​ជាង​ 21​ លាន​ដុល្លារ​)​ ដែល​មាន​តម្លៃ​ 100,000​ រៀល​ក្នុង​មួយ​សញ្ញា​បណ្ណ​ និង​មាន​កាលកំណត់​បី​ឆ្នាំ​។​ អត្រា​ការ​ប្រាក់​គឺ​ 7.75%​ ក្នុង​មួយ​ឆ្នាំ​ ដោយ​ទូទាត់​ការ​ប្រាក់​រាល់​ពាក់កណ្តាល​ឆ្នាំ​ម្តង​។​ សញ្ញា​បណ្ណ​មាន​សម្រាប់​ទាំង​វិនិយោគិន​ជា​ស្ថាប័ន​ ឬ​រូប​វន្ត​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​មើល​គេហទំព័រ​ សញ្ញា​បណ្ណ​ ABA​ ។​